ពេលរសៀលស្អែកឡើង ក្រុមគ្រួសារត្រកូលចនបានមកចូលរួមពិធីមង្គលការហូស៊ុកយ៉ាងសប្បាយក្រាស់ក្រៃ ខណៈវត្តមានជុងហ្គុកនិងថេហ្យុងទើបជាទីចាប់អារម្មណ៍ខ្លាំងក៏ព្រោះសម្រស់ពួកគេទាំង2នាក់លេចធ្លោរចែងចាំងជាងកូនកំលោះទៅទៀត ។ នៅមាន ចន អេមមឺរ៉ា ជាកូនស្រីច្បងអាយុ2ខួបកន្លះ ថ្ងៃនេះនាងតូចតែងខ្លួនដូចព្រះនាង ស្ថិតនៅលើដៃអ៊ំៗពួកគេ គ្មានបាននៅជិតម៉ែឪគេបន្តិចសោះ។
ក្នុងពីធីរៀបចំឡើងធំដុំបន្តិច សុទ្ធតែជាអ្នកមានមុខមានមាត់ក្នុងសង្គម ។ ថេហ្យុងបានផឹកអស់ជាច្រើន ស្របពេលជុងហ្គុកអង្គុយមើលកូនផង មើលប្រពន្ធផង ក៏ដោយថេហ៍តែងរំលឹកប្រាប់នាយថា គេគួរតែរាក់ទាក់មិត្តភក្តិនិងមនុស្សថ្មីៗខ្លះទុកគ្រាន់ជាមិត្តភាពពេលមានអាសន្នក៏ជួយគ្នាបាន ជុងហ្គុកព្យាយាមមិនហួងហែងទេ តែបើទប់មិនជាប់ អ្នកឈឺខ្លួនជាថេហ្យុងរហូតហ្នឹង។
ឈានចូលដល់អាយុ5ឆ្នាំ ជុងហ្គុកបានដាក់ឲ្យអេមចូលរៀនថ្នាក់មតេយ្យ ។ ដំបូងៗនាងយំតាមរហូត តែយូរៗទៅ ថេហ្យុងទៅទទួលលែងចង់ចេញពីសាលា ក៏ព្រោះស្គាល់មិត្តភក្តិច្រើន។
ហើយថ្ងៃនេះក៏ជាថ្ងៃចុងសប្ដាហ៍ដូចគ្នា ថេហ្យុងភ្ញាក់តាំងពីព្រឹកចុះទៅចម្អិនអាហារឲ្យប៉ាកូន2នាក់នោះ ឯអេមវិញក៏ណាស់ដែរ នាងតូចលួចចូលទៅក្នុងបន្ទប់ប៉ាៗ ឆាឆៅមិនឲ្យជុងហ្គុកគេងបានស្រួលឡើយ។
" សល់ប៉ុណ្ណេះអ៊ំចាត់ចែងផង ខ្ញុំឡើងទៅខាងលើសិន " ផ្តែផ្ដាំអ៊ំមេផ្ទះរួច គេរហ័សឡើងទៅខាងលើដើម្បីប្រមូលខោអាវនាយមកបោក! បើកទ្វារចូលភ្លាម ក៏ឮសម្លេងជុងហ្គុកកំពុងសើចកក្អឹកជាមួយកូន តែមិនបានឃើញពួកគេ ទើបថេហ្យុងយកកន្ត្រកអាវទៅបោក...
ដំបូងថាមិនចាប់អារម្មណ៍ឡើយ ប៉ុន្តែអាវយឺតពណ៌សរពីលើនោះទាក់ទាញថេហ្យុងភ្លាមៗ ព្រោះគេប្រទះនឹងស្នាមក្រែមជាប់លើអាវនាយច្បាស់ៗប្រកែកមិនបាន។ មិនចាំយូរ គិតច្រើនតែឯងឡើយ នាយល្អិតស្រែកចេញពីបន្ទប់ទឹកខ្លាំងៗ ជ្រួលច្របល់ប្រុសកំលោះរត់មកមើលយ៉ាងរហ័ស...
" ចន ជុងហ្គុក! "
" បាទ...មានរឿងអីមែនទេអូនសម្លាញ់ " នាយនៅឈរជាប់មាត់ទ្វារ អើតមកសួរនាយល្អិតកំពុងតែបែរខ្នងកាន់អាវគេជាប់ ។
YOU ARE READING
It's YOU [END✅]
Fanfictionមនុស្សដែលខ្ញុំស្រឡាញ់ក៏មានច្រើន មនុស្សដែលខ្ញុំចង់បានក៏មានមិនខ្វះ ប៉ុន្តែមនុស្សដែលខ្ញុំទាំងស្រឡាញ់ទាំងចង់បាន គឺមានតែគេម្នាក់ ជាគេ!!