it's YOU : EP 26

4.3K 233 6
                                    

     " អុអុអូ...កុំយំអីណាក្មេងឆ្លាត " កំលោះតូចលើករលាក់ក្មេងតូចដែលកំពុងតែពេបមាត់រកយំពេលនាយម៉ាហ្វៀធ្វើឲ្យយំហើយក៏ដើរចេញទៅផឹកជាមួយយ៉ុនហ្គី ណាមជូន និងហ៊ូសុកបាត់ស្រមោលសូន្យឈឹង។
     " ប្អូនប្រហែលជាឃ្លានហើយ ឲ្យកូនមកពូមក " ជីនប្រញាប់ទទួលយកកូនមកកាន់និងដៃបញ្ចុកទឹកដោះគោគេទើបអាល្អិតឈូស៊ុកព្រមស្ងាត់ តាំងតែពីជីនមកដល់កូរ៉េ2ថ្ងៃមុន ថេហ៍មកលេងឈូស៊ុករហូត ឥឡូវនេះក៏តាមមកលេងចោលអ្នកតុអស់រលីង ។
     " មែនហើយឯងនេះ ចេះរត់ចោលប្ដីទៅកើត " ជីមីនដើរមកទះស្មាថេហ៍ដែលអង្គុយបែរខ្នងឲ្យងាកមើល ក៏ឃើញថាអ្នកវ៉ៃជាលោកពូថ្លៃតែអ្នកឈរសើចគឺជីសុងឯណេះ។
     " ឯណា?ខ្ញុំមកមើលអាល្អិតនេះទេ មើលចុះគួរឲ្យស្រឡាញ់ណាស់ " គេមិនខ្វល់ហើយក៏លើកដៃមកច្បិចថ្ពាល់គេតិចៗដោយញញឹមមិនឈប់សោះ។
     " ហេតុអ្វីបងមិនយកកូនមួយទៅ? " ជីសុងលូកមាត់មុននឹងដាក់បង្គុយអង្គុយជិតថេហ្យុង ឯជីមីនអង្គុយជិតជីន ។
     " ថេហ៍ជាអូមេហ្គាមិនពិបាករឿងយកកូនទេ " ឮសម្ដីជីមីនបែបនេះថេហ៍បានតែសើចញឹមៗមិនដឹងគួរតបបែបណា មុននឹងក្រឡេកមើលនាយសង្ហារដែលកំពុងតែសើចសប្បាយ និយាយជំនុំគ្នាលេងជាមួយបងប្អូនគ្នីគ្នារបស់នាយ។
      " រឿងយកចេះតែបានហើយ តែពពោះក្នុងសភាពមនុស្សប្រុសទើបពិបាក ពូឆ្លងកាត់មកក៏ដឹងថាមិនស្រួលទេ ត្រូវថ្នមគ្រប់យ៉ាង "
     " ខ្ញុំថាបងប្រុសថ្នមបងថ្លៃស្រាប់ហើយ "
     " ចុះឯង...មានអ្នកថ្នមនៅ? " ឮមួយប្រយោគចេញពីមាត់ជីមីនទាមទារឲ្យជីសុងក្រឡេក្រឡាប់ភ្នែកបែបគេចវេស
     " លោកពូថាទៅ បើគ្រាន់តែសម្ដីផ្អែមគេមិនទាំងនិយាយផង ទៅថ្នមយ៉ាងម៉េចចច " ថេហ្យុងបន្តបង្អូសសម្លេងហើយក៏ងាកមកសម្លឹងមុខជីសុងព្រមគ្នាទាំងបី តែអ្នកដែលយល់មាន2នាក់ទេ ជីនអត់ដឹងអីសោះចេះតែងាកតាមគេទៅ។
     " បែបនេះទក់សាច់ក្មួយខ្ញុំអស់ហើយ " ជីមីនធ្វើជាកម្សត់ ទាញក្រដាសជូតមាត់មកជូតលើថ្ពាល់ដែលគ្មានទឹកភ្នែកសូម្បីមួយតំណក់។
     " ជីសុង... "
     " ពូជីន!! " គេពេបមាត់ដែលសុខៗជីនហៅគេស្រស់ៗបែបនេះ
     " អ្នកណាហាស៎? " គេអត់សម្លុតផងតែជីសុងចង់យំបាត់ទៅហើយ មិនដឹងម៉េចទេ
     " គ្ម..គ្មានអីទេ ពូជីនកុំជឿពួកគាត់អី "
     " អា៎...ជីសុងដូចជាចង់ខ្យល់ហើយ " ថេហ្យុងខ្ជឹលបកស្រាយច្រើនក្រោយក្រឡេកឃើញលោកប្អូនជើងខ្វេរទើបដើរមកពីណាមិនដឹងក៏ធ្វើជាស្រែកម៉ាល្មមឲ្យនាយឮ ហើយទាញជីសុងមកជិតខ្លួនបែបស្លន់ស្លោរ។
     " ជីសុង... " មីនហូរប្រែទឹកមុខមកជាស្មើរចែសកាលបើរត់ចង់ដាច់ខ្យល់សឹងស្លាប់បែរជាបងប្រុសអង្គុយសើច មកបោកឲ្យគេជឿទៅកើត។
     " ខ្ញុំថាមិនបាច់បញ្ជាក់ទេន៎! " ជីមីនញាក់ចិញ្ចើមងក់ក្បាលតិចៗនិងបែរមករកជីនដែលសើចគ្រវីក្បាលហួសចិត្ត នេះអ្ហេសមីនហូរ?ចេះបារម្ភពីមនុស្សដែរ?
      " អ្នកទាំងអស់គ្នា-....ហឹស " គេក៏ង៉ក់ង៉រឱនមុខចុះទើបម្នីម្នារត់ចេញពីទីនេះទៅបាត់ បណ្ដាលឲ្យកំលោះតូចទាំងបីអង្គុយសើចទៅវិញ។
     " តាមទៅប្អូនប្រុស "
     " បងមានរឿងជាមួយខ្ញុំមិនខានទេ " មុននឹងរត់ទៅតាមជីសុងគេក៏មិនភ្លេចខាំធ្មេញដាក់បងប្រុសកំពូលកូរ។
     " ហាសហា៎ៗ.... "

It's YOU [END✅]Where stories live. Discover now