it's YOU : EP 25

4.2K 248 16
                                    

     ប៉ុន្មានថ្ងៃក្រោយមក ក៏ដល់ពិធីសំខាន់ដែលពួកគេម្នាក់ៗទន្ទឹងរងចាំជាយូរ ។ ការរៀបចំជុងហ្គុកមិនសូវជាបញ្ចេញគំនិតប៉ុន្មាននោះទេ ព្រោះនាយទុកឲ្យថេហ្យុងជាអ្នកសម្រេចចិត្តទាំងអស់ មិនថាកន្លែងប្រារព្ធពិធី របៀបរៀបចំ ឬហៅអ្នកណាខ្លះក៏នាយតាមចិត្តថេហ្យុងគ្រប់យ៉ាង។
     ឰដ៏វេហាស៍ហាក់ខ្ពស់ត្រដែត រហាត់ទៅឆ្ងាយតាមកម្លាំងវាយោដែលបក់លឿនៗគ្មានត្រឡប់ រុក្ខាធម្មជាតិក៏កំពុងតែសប្បាយភ្លើតភ្លើន ច្រឡឺមស្នាមញញឹមតាមរយៈការរីកស្រស់ឆើតឆាយនៃផ្កាក្រពុំល្អ លម្អលើដើមជាច្រើនហាក់ចង់អបអរទៅលើស្វាមីភរិយាថ្មី ។
     សម្លេងទឹករលកក៏កាន់តែបោកបក់ជាតន្ត្រីគួរឲ្យចង់ត្រងត្រាប់និងភាពសប្បាយចិត្តនៃមនុស្សម្នាប៉ុន្មានគ្រួសារដែលកំពុងតែឈរចាំកូនកម្លោះតូចក្នុងឬកពារមិនរំភើបមិនបាន។
     ក្រណាត់ពណ៌សរជាមួយផ្កា Baby's-breath  ជាច្រើនរៀបលម្អជុំវិញទីធ្លានៃកន្លែងអាពាហ៍ពិពាហ៍រួមនិងឈុតកូនកម្លោះខ្មៅសរដែលកំពុងតែបញ្ចេញស្នាមញញឹមរងចាំនាយតូច ករណីពិសេសទាំងអន្ទះសារក្រៃលែង។
     មិនប្រាប់ក៏ដឹងថានៅសមុទ្រដែរ....
     ខ្យល់បក់ល្វឹងៗ គ្រាប់ខ្សាច់ជាច្រើនពោពេញទៅដោយភាពរងាញ័រញាក់ បែរជាមិនអាចបង្អាក់អារម្មណ៍កូនកំលោះពេលបានឃើញនាយតូចស្ថិតក្នុងសម្លៀកបំពាក់បែបនេះ គេឈរភ្លាំងភ្លឹក ប្រលែងអស់វិញ្ញាណឲ្យរត់ឆ្ងាយដោយមិនខ្វល់។
     " កុំភ្លឹកពេក! " ហ៊ូសុកឆ្លៀតកែសខ្លួនជុងហ្គុកឲ្យត្រឡប់មកសភាពដើមវិញ  នាយសង្ហារគ្រវីក្បាលបណ្ដេញអារម្មណ៍ឆ្កួតឡប់ មុននឹងម្នីម្នាដើរទៅទទួលនាយតូចដែលមកដល់មុខឆាកទៅហើយ។
     " កូនមិនមែនជាមនុស្សដំបូងដែលត្រកងគេ កូនមិនមែនជាមនុស្សដំបូងដែលជូតទឹកភ្នែកនិងលួងពេលគេយំទេ តែកូនត្រូវធ្វើជាមនុស្សតែម្នាក់ដែលរក្សាថេយ៍ជារាងរហូតទៅ ឮទេ? " មុននឹងព្រមព្រលែងកូនជាទីស្រឡាញ់ឲ្យទៅនាយសង្ហារ លោកប៉ាចំណាស់ប្រដៅណែនាំជុងហ្គុកនឹងពាក្យសម្ដីមុឺងម៉ាត់ មិនសោះកក្រោះតែបង្កប់ន័យដាក់គំហិត វាទាមទារឲ្យកំលោះម៉ាហ្វៀញញឹមពេញចិត្តព្រមទាំងងក់ក្បាលទទួលដឹងឮ
     " ខ្ញុំនឹងធ្វើវាឲ្យបាន ប៉ាកុំបារម្ភអី "
     ក៏ព្រោះតែអារម្មណ៍និងបេះដូងបានបញ្ជាក់យ៉ាងច្បាស់ថាអ្នកនៅក្នុងរង្វង់ដៃរបស់គេត្រូវតែជាភរិយារបស់គេតែម្នាក់ ណាមួយតាំងពីក្មេងនេះបង្ហាញខ្លួនលើកដំបូងវាធ្វើឲ្យនាយយល់ថានាយឈប់រវីរវល់ជាមួយមនុស្សស្រីដូចមុន មិនដែលក្បត់សន្យា មិនដែលប្រឆាំងនិងអារម្មណ៍ខ្លួនឯង រឹតតែចង់ក្រសោបគេក្នុងរង្វង់ដៃនេះរហូតទៅ...
     ធ្វើភរិយារបស់នាយ មិនមែនមនុស្សរបស់នាយ!!
     ស្ដាប់ទៅវាពិតជាមានន័យខុសគ្នាណាស់ ព្រោះការដែលធ្វើជាមនុស្សរបស់នាយ នាយចង់ចោលពេលណាក៏បាន តែមកធ្វើជាភរិយាវិញណា សូម្បីទឹកភ្នែកនៃភាពឈឺចាប់ក៏នាយមិនឲ្យស្រក់ចុះដែរ។

It's YOU [END✅]Where stories live. Discover now