ខ្ញុំមិនដឹងថាភាគមុនមានអ្នកអានប៉ុន្មាននាក់ដែលមិនយល់សាច់រឿងនោះទេ ប៉ុន្តែភាគ49និង50នេះប្រហែលជាអាចសម្រាយភាគមួយចំនួនធំដែលអ្នកអានមិនបានចងចាំ ឬក៏មិនឆ្ងល់ទាល់តែសោះនោះ។ ខ្ញុំសង្ឃឹមថាគ្រប់គ្នានិងយល់កាន់តែច្បាស់ជាមួយសាច់រឿងខ្ញុំបន្ថែមណា ! អរគុណ....
+តោះ បែរត្រឡប់មកមើលសាច់រឿងក្នុងកំឡុងពេលដែលថេហ្យុងនិងជុងហ្គុកមានសម្ព័ន្ធភាពរាងកាយជាមួយគ្នារួចរាល់។ អ្នកទាំងអស់គ្នានៅចាំអត់ នៅម៉ោងដែលលោកឈិនបានចាប់រំលោភថេហ្យុងនោះ? វាក៏ប្រហែលថ្ងៃត្រង់ខ្ទង់ម៉ោង12 ហើយជុងហ្គុកបានចូលទៅជួយ និងយករាងកាយនាយតូចមកកាន់សណ្ធាគារ ពួកគេ Having a s*x ហើយថេហ្យុងបានដឹងថាជុងហ្គុកមិនទាន់ស្លាប់ និងបន្តs*xរហូតដល់រសៀលជិតម៉ោង3ឯណោះ។
Cut here and let's continue to the whole part ...
បន្ទាប់ពីបន្តសង្គ្រាមស្នេហ៍តាមចំណង់ក្នុងខ្លួនរួចរាល់ ពេលនេះថេហ្យុងកំពុងតែគេងលក់យ៉ាងស្កប់ស្កល់ស្ថិតក្នុងរង្វង់ដៃប្រុសកំលោះជាស្វាមី ខណៈនាយសង្ហារគេងឱបថេហ៍ពីក្រោយ ដាក់ដៃអង្អែលសព្វប្រាណ ទាំងដែលបបូរមាត់ក្រាស់រវល់ថើបគល់ករ ថ្ពាល់ ស្មារមិនទុកឲ្យទំនេរចន្លោះប្រហោង ។
តាមថានាយមិនបានមានគម្រោងចង់ឲ្យគេដឹងឥឡូវនេះទេ ប៉ុន្តែគ្រោះអាក្រក់កើតឡើងលឿនទប់មិនជាប់ របូតគ្រោងការណ៍នាយខ្ទេចខ្ទីដូចខ្ទឹមមិនខុស។
មិនបាននៅឱបក្រសោបយូរទៀតទេ ក្រោយឃើញមានសារផ្ញើរចូលទូរស័ព្ទនាយរួចមក ជុងហ្គុកប្រញាប់ស្លៀកពាក់ឲ្យថេហ្យុង ដើម្បីនាំគេទៅផ្ទះវិញ ។ មកដល់ផ្ទះភ្លាម អ្នកស្រីគីមសម្លឹងមើលឡានបើកចូលមកមិនស្គាល់ប្រភព កាន់តែសង្ស័យនិងលួចស្ដីឲ្យសន្តិសុខដែលបើកទ្វាររបងផ្ទះឲ្យឡានចម្លែកនេះចូលមកយ៉ាងស្រួល មិនគិតថាជាសត្រូវទេឬយ៉ាងម៉េចហ្នឹង?
" ឡានអ្នកណាគេអូន? " លោកគីមពោលសួរប្រពន្ធដែលកំពុងឆ្ងល់ដូចគ្នា តែជំនួសឲ្យចម្លើយគាត់ក៏គ្រវីក្បាលបញ្ជាក់តិចៗនិងរហ័សដើរទៅឈរមើលមាត់ទ្វារដោយមានលោកគីមឈររងពីមុខ។
" មិនដឹងឡានអ្នកណាទេ ហេតុអ្វីសន្តិសុខហ៊ានឲ្យចូល? " អ្នកស្រីគីម

YOU ARE READING
It's YOU [END✅]
Fanfictionមនុស្សដែលខ្ញុំស្រឡាញ់ក៏មានច្រើន មនុស្សដែលខ្ញុំចង់បានក៏មានមិនខ្វះ ប៉ុន្តែមនុស្សដែលខ្ញុំទាំងស្រឡាញ់ទាំងចង់បាន គឺមានតែគេម្នាក់ ជាគេ!!