it's YOU : EP 40

3.1K 153 9
                                    

ត្រឡប់មកកាន់ពេលបច្ចុប្បន្នវិញ

ក្រោយពីបានរំលឹកសាច់រឿងមួយផ្នែកទៀតដែលលាក់ទុកជាយូររួចមក នាយសង្ហារមកត្រូវគាំងមួយខណៈកាលជាមួយនឹងសំនួរផ្ទួនទឹកមុខ ចាក់ច្រេះចម្លើយអារកាត់មិនចង់ចេញ ក្រសែរភ្នែកសម្លឹងមើលមកធម្មតា តែអណ្ដាលបែរជាគ្រលាស់មិនរួច ជង្រួមគំនិតអាក់ត្រឹមខួរក្បាល។

មិនមែនថានាយមិនចង់ផ្ដល់ចម្លើយឲ្យអ្នកចំពោះមុខនោះទេ តែនាយខ្លាច ខ្លាចថាបើនិយាយរួចតើថេហ្យុងនិងមានប្រតិកម្មបែបណា?

" សម្រេចថាបងនិងប្រាប់អូនឬអត់? " នាយតូចបញ្ជាក់ម្ដងទៀតកំឡុងពេលជុងហ្គុកអង្គុយស្កុបមិនមាត់មិនករ

" តែបងមិនគិតថាជាអុីសស្តុនទេ "

" ជុង...ពិសAtropaមានតែគ្រួសារអូនទេអាចធ្វើបាន " គេប្រកែកដាច់ណាត់មិនចង់ស្រប តែជុងហ្គុកបែរជាលើកបបរមកបញ្ចុកគេធ្វើមិនដឹង

" កុំគិតពីរឿងនេះច្រើនពេកអី " នាយព្យាយាមបន្ទន់ឆ្អឹងចិត្តអូន ពេលថេហ្យុងខ្ជឹបបូរមាត់ងាកមុខចេញមកព្រមទទួល

" បង...ពួកយើងជាប្ដីប្រពន្ធនិងគ្នាហើយ មានរឿងអីបងមិនគួរលាក់អូននោះទេ "

" បងមិនបានលាក់ តែព្រោះវាមិនសំខាន់ទៅវិញទេ "

" មិនសំខាន់?...មិនសំខាន់ទាំងដែលពួកយើងទាំង2ប៊ិសនឹងស្លាប់រៀងខ្លួនមែនទេ? "

" ថេហ៍!ស្ដាប់បង...ស្ដាប់បងឲ្យច្បាស់ណា រឿងអុីសស្តុនមានទំនាក់ទំនងឬគំនុំអ្វីជាបងនោះ វាមិនមែនជារឿងធំដុំពិតមែន ហើយបើនិយាយទៅ ក៏ប្រហែលជាវែងឆ្ងាយទៀតណាស់ បងគ្រាន់តែសង្ឃឹមថាអូននឹងយល់ ព្រមទាំងរងចាំឱកាសល្អមួយ បងនឹងបកស្រាយប្រាប់អូនគ្រប់យ៉ាង " នាយសង្ហារចាប់ស្មារគេឲ្យបែរមកប្រឈមមុខជាមួយខ្លួន ថែមទាំងព្យាយាមពន្យល់ណែនាំអស់កម្រិតមែនទែនហើយ ! នាយមិនចង់ឲ្យថេហ្យុងមកមានចំណែកគ្រោះថ្នាក់បើគ្រាន់តែរឿងកំប៊ិកំប៉ុកប៉ុណ្ណឹងទេ....ព្រោះសំណព្វចិត្តគេមិនគួរមកប្រលូកស្រាប់ហើយ

" អឹម...អូនចាំបង " នាយតូចញញឹមងក់ក្បាល តែគំនិតមិនបានយល់ស្របជាមួយ

It's YOU [END✅]Where stories live. Discover now