នៅក្នុងហាងនំបុ័ងល្បីល្បាញចំកណ្ដាលទីក្រុងដែលប្រជុំទៅដោយមនុស្សម្នាអុះអរ កុះករគួរជាទីកម្សាន្តភ្នែកនៃភ្ញៀវគ្រប់ៗគ្នា ។អ្នកលក់ក៏ស្អាត មិត្តអ្នកលក់ក៏អេម បែបនេះទើបមានភ្ញៀវជាច្រើនចូលមកទិញជាហូរហែរ។
" អម្បាញ់មិញមិនសូវមានទេ តែឥឡូវម៉េចក៏ច្រើនម្ល៉េះ? " កំលោះតូចរអ៊ូង៉ូវៗសម្លឹងមើលទៅជីមីនដែលកំពុងមមាញឹកលក់នំឬនំបុ័ងទៅឲ្យភ្ញៀវយ៉ាងសស្រាក់សស្រាំ ។ គេមកលើកនេះគ្រាន់តែចង់សួរនាំរឿងតិចតួចសោះ បែរជាគ្មានពេលឲ្យគេសួរសូម្បីបន្តិច ។
" ចាំបន្តិចសិនទៅថេហ៍ " ជីមីនងាកមកប្រាប់កំលោះតូចដោយញញឹមយកគួរ។
" មិនអីទេ ខ្ញុំទៅវិញហើយ " អាល្អិតលើកដៃមើលម៉ោងមួយស្រឡែត ទើបងើបឈរពេញកម្ពស់បោះជំហ៊ានចាកចេញតែក៏ត្រូវឈប់នៅពីមុខទូនំផ្ដែផ្ដាំជីមីនបន្តិចសិន។
" នេះម៉ោងជិត9ហើយ ខ្ញុំប្រញាប់ទៅមើលរោងចក្រផង បើបងទំនេរពេលណាខលប្រាប់ខ្ញុំ "
" អឹម...សុវត្ថិភាពតាមផ្លូវ "
" បាទ.... " មនុស្សមាឌតូចឆ្លើយបង្អូសសម្លេងធ្វើឬកពារគួរឲ្យខ្នាញ់ ទើបស្ទុះស្ទាដើរទៅកាន់ឡានទំនើបចតចាំវត្តមានគេរួចជាស្រេច។ទេសភាពស្រស់ត្រកាលបង្អួតភ្នែកចំណាស់ចាស់ជរាឲ្យភ្លេចទុក្ខកង្វល់ជាមួយនិងខ្យល់បរិសុទ្ធហោះត្រដែតចុះឡើងគ្មានថ្ងៃសាបរលត់ គាត់បិទភ្នែកទទួលយកនូវអ្វីដែលជាទីសុខ សម្រាយក្ដីតប់ប្រម៉ល់ជំនួសឲ្យការបញ្ចេញស្នាមញញឹមលើគែមមាត់ស្រាលៗ។ ផ្លាស់ប្ដូរពីម៉ាហ្វៀឃោឃៅមកប្រើជីវិតជាអ្នកសូហ្វ័រឡានឲ្យលោកតា គេលួចដៀងភ្នែលតាមកញ្ចក់មើលពីប្រត្តិកម្មរបស់លោកតាគេដូចគ្នា កាយវិការនិងការនិយាយស្ដីដ៏សែនផ្ដាច់ការរបស់គាត់ពីមុនរលាយបាត់ទៅណាអស់ហើយ?គាត់លាលែងពីសិង្ហបញ្ចេញចង្កូមពិតមែនឬ?
" នៅកូរ៉េផ្លាស់ប្ដូរច្រើនណាស់ " គាត់សើចនៅដើមករតិចៗមុននឹងប្រើពាក្យសម្ដីមានសេរីភាពនិយាយចោលតែឯង ព្រោះគាត់ក៏ដឹងថាមានអ្នកខ្លះលបមើលមកគាត់ដូចគ្នា។
" ឆ្នាំនេះអាយុប៉ុន្មានហើយ? "
" គឺ 25 ហើយ "
" មិនគិតចង់ស្វែងរកមនុស្សម្នាក់ទេឬ?ឬក៏ចូលចិត្តកម្ចាយអារម្មណ៍ ច្រើនជាងច្បាស់លាស់ជាមួយអ្នកណា? "
" មនុស្សប្រុសតែបែបនេះ លោកតាប្រហែលជាដឹងច្បាស់ជាងខ្ញុំទៅទៀត " នាយតបទៅវិញដោយរក្សាទម្រង់មុខស្មើរធេងដដែល តែ...បើគិតឲ្យល្អិតល្អន់ទៅ ពេលនេះនាយដូចជាខានរកបង្អែមលាងមាត់យូរដែរ ក៏ចាប់តាំងពីមានវត្តមានមនុស្សម្នាក់នោះចូលមកម្ល៉េះ។
" ចៅក៏មិនខុសគ្នាពីតា ពេលខ្លះអាចថាជួបហើយ ប៉ុន្តែបែរជាមិនចាប់អារម្មណ៍ពីចិត្តខ្លួនឯងទៅវិញទេ ចៅមានដឹងទេ?កាលតានៅកម្លោះ តាមិនធ្លាប់គិតឡើយថាយាយរបស់ចៅអាចក្លាយជាមនុស្សសំខាន់បំផុតសម្រាប់តា ក៏ព្រោះតាគិតថាវាគ្រាន់ជាអារម្មណ៍មួយឆាវ តែវាមិនមែនបែបនោះ "
" លោកតាចង់បានន័យថាយ៉ាងម៉េច? " កំលោះសង្ហារជ្រួញចិញ្ចើមងើងឆ្ងល់ ត្បិតកំលោះស្រីច្រើនមិនធ្លាប់ទទួលដឹងអ្វីដែលហៅថាស្នេហាភ្លើងចម្បើង និងស្នេហាភ្លើងអុសដុត ។
" បន្តិចទៀតចៅប្រាកដជាដឹងច្បាស់ ពេលដែលចៅជួបគូរដែលសាកសម "
" ហេតុអ្វី?..ខ្ញុំមិនចង់បាន "
" ប្រកែកមិនបានស្រាប់ហើយ "
" យ៉ាងណាក៏ខ្ញុំមិនខ្វល់ " ជុងហ្គុកញាក់ស្មារធ្វើហីអើ បដិសេធជាមួយសម្ដីមានអំណាចចេញពីក្រអូមមាត់លោកតាពូកែប៉ាន់ស្មាន បើទោះជាគាត់មិនសូវបាននៅជិតជុងហ្គុកយ៉ាងណាក្ដី តែអត្តចរិកមិនចេះគិតគូរ មិនខ្វល់ពីរឿងគូរជីវិតអស់នេះណា វាដូចគាត់កាលនៅកម្លោះគ្មានខុស។
កំលោះម៉ាហ្វៀសំចតឡាននៅពីមុខអាហារដ្ធានតម្លៃថ្លៃបន្ទាប់ពីគេត្រូវបានលោកតាឲ្យទៅទទួលហានពីកន្លែងធ្វើការរបស់គេមកញាុំបាយថ្ងៃត្រង់ទាំងអស់គ្នា តែវាមិនមែនត្រឹមប៉ុណ្ណឹងទេ គាត់ក៏បានអញ្ជើញភ្ញៀវពិសេសមកម្នាក់ទៀតផងដែរ។
" លោកតា.... "
" ថេហ្យុង? " ជុងហ្គុកស្លុតអស់វិញ្ញាណខណៈបានឃើញមនុស្សមាឌតូចរត់ចេញពីកៅអីមកឱបដៃលោកតាចនបញ្ជាក់ពីការនឹករលឹក។ ថែមទាំងបានឃើញអាម្នាក់នោះទៀត!
" នឹកលោកតាខ្លាំងណាស់ " អាល្អិតញញឹមពព្រាយមិនខ្វល់ពីនាយសង្ហារដែលឈរស្ងៀម មិនមាត់មិនករ ។
" កុហក! ទើបតែទៅលេងមិនបាន1ខែផង " គាត់ច្បិចចុងច្រមុះនាយតូចលេង ទើបអាល្អិតសើចកក្អឹកក្រោមរង្វង់ដៃរបស់គាត់ ។
" ជម្រាបសួរលោកតា "
" អឺ...មីនហូតមែនទេ? "
" បាទលោកតា "
" ពេញកំលោះស្ដូក សង្ហារខ្លាំងណាស់ "
" គ្មានឃើញសង្ហារត្រង់ណាផង!!! " ជីសុងពេបមាត់ជ្រេញមុននឹងដើរមកអង្គុយនៅតុអាហារដោយមិនចង់ទើសទាល់ជាមួយកំលោះឈាមត្រជាក់ គីម មីនហូរនេះឯង។
" តោះលោកតា អង្គុយទីនេះមក " មិនខ្វល់ច្រើន ថេហ្យុងគ្រាលោកតាចំណាស់មកអង្គុយជិតគេ រីឯជុងហ្គុកបានត្រឹមឈរច្រត់ចង្កេះគ្រវីក្បាលទៅមក ទើបហួសមកអង្គុយតាមក្រោយ។
" លោកតានេះ ឃូសុីចាំង មិត្តរបស់ខ្ញុំ "
" ជម្រាបសួរលោកតា "
" អឹម...អ្នកយកអាវុធពីរុស្សីមែនទេ? "
" បាទ!! "
" អាយុក៏មិនតិចដែរ គួររកការងារណាដែលច្បាស់លាស់ទុកពេលចាស់ដូចជាតានេះ "
" ចាំសុំថេហ្យុងធ្វើសង្សារបានសិនចាំគិតទៀតលោកតា អួយ.... " នាយសង្ហារស្រែកយ៉ៃ លើកដៃមកអង្អែលភ្លៅរបស់គេស្រាលៗ ស្របពេលនាយតូចខាំមាត់សម្លក់សម្លឹងសឹងតែជ្រុះគ្រាប់ភ្នែក ។ ចាត់ទុកថាគេសំណាងទៅចុះដែលត្រឹមតែក្តិច បើមានលើកក្រោយធាក់ឲ្យចូលធុងសម្រាមតែម្ដង។
" ហា៎សហា៎ ចៅថេហ៍ឆ្នាស់ណាស់ ប្រយ័ត្នទ្រាំមិនកើតស្រែកយំរកម៉ែ "
" លោកតា..... " នាយតូចង៉ក់ង៉រ បញ្ចេញចរិកកូនក្មេងក្នុងក្រសែរភ្នែកកំលោះសង្ហារដែលសម្លឹងមើលមកគេជាយូរ ។
ពិតជាគួរឲ្យស្រឡាញ់ ទាស់ត្រង់ថាអាម្នាក់ឆ្វេងដៃមកផ្ដាច់អារម្មណ៍អស់រលីង!
" ហេម...អាហារមកដល់ហើយលោកតា " នាយសង្ហារគ្រហេមដើមករបញ្ជាក់ពីការមកដល់របស់អ្នកបម្រើ ណាមួយក៏ចង់បញ្ចប់ការសន្ទនាមួយនេះដូចគ្នា ខ្វះអីនិយាយណាស់ឬ?
ការញុាំអាហារអមជាមួយសម្លេងជជែកគ្នាសែនសប្បាយវាមិនបានធ្វើឲ្យជុងហ្គុករីករាយជាមួយនោះទេ ។ ពេលនេះសម្ដីហ៊ូសុកក៏ហោះចូលមកក្នុងខួរក្បាលនាយភ្លែត
«អរ...យើងសុំប្រាប់ឯងមួយចុះ ថេហ្យុងឥឡូវនេះស្អាតណាស់ យើងធ្លាប់ឃើញគេស្និទ្ធស្នាលជាមួយឃូសុីចាំង អាម្នាក់ហ្នឹងដៃរហ័ស សម្ដីព្រាន យើងថាពួកគេ.... »
មិនពិតទេ គ្មានផ្លូវជាដាច់ខាត!!!! មាណព្វកំលោះជ្រួលច្របល់ក្នុងចិត្ត ខណៈពេលវាកំពុងតែឈ្លោះប្រកែកគ្នាចុះឡើងមិនព្រមសម្រាក ។ គិតរឿងអស់នេះមិនគ្រប់ទេ រូបភាពស្ដែងៗអាម្នាក់មុខត្រីស្ដោរហ៊ានដាក់ដៃលើកៅអីនាយតូចផង ព្រហើនចាប់អាហារឲ្យគេទៀត អាម្នាក់នេះៗ ចង់មានរឿងជាមួយគេហើយមែនទេ?
" សុំអនុញ្ញាតលោកតានិយាយទូរស័ព្ទមួយភ្លែត " ថេហ្យុងឱនទៅប្រាប់លោកតាចនជាមួយឬកពារច្បាស់លាស់ ក្រោយទទួលបានការងក់ក្បាលជាសញ្ញាហើយ គេរហ័សដើរចេញទៅក្រៅតែម្ដង។
" បងធ្លាប់ញ៉ែស្រីទេ? " សុខៗមីនហូរឱនមកសួរជុងហ្គុកស្ងាត់ៗតែពីរនាក់ ឮបែបនេះនាយសង្ហារស្លឺភ្នែកគិតមួយស្របក់ ។ គេចង់សួរបញ្ឈឺឬធ្វើជាមិនដឹង? International play boy ឯណាមិនចេះញ៉ែ?
" ហើយយ៉ាងម៉េច? "
" ខ្ញុំមិនចូលចិត្តឃូសុីចាំង "
ត្រឹមដឹងប៉ុណ្ណេះ ជុងហ្គុកងក់ក្បាលយល់សភាពការណ៍ នាយងើបឈរសុំលោកតាទៅបន្ទប់ទឹកក៏ដូចជាត្រៀមលេងអ្វីថ្មីៗផងដែរ។
" គ្មានបញ្ហាអ្វីទេមែនទេ?ជួយចាត់ចែងផង ប៉ុណ្ណឹងចុះ អួយ...ន៎ែ!ធ្វើស្អី?លែង!!! " កំលោះមាឌល្អិតរមាក់រមួលក.ដៃ ស្របពេលនាយសង្ហារប្រើកាយវិការកញ្ឆក់ៗមកអូសទាញគេទៅណាក៏មិនដឹង ។
" លោក...លែងខ្ញុំ "
*ក្រឹប !!
ទ្វារបន្ទប់ទឹកត្រូវជាប់គន្លឹះដោយស្នាដៃនាយសង្ហារមុខខាបយកអន្ទងព្រលឹង ថេហ្យុងត្រូវនាយលែងឲ្យមានស៊េរីភាពប៉ុន្តែក៏ជាប់នៅក្នុងនេះជាមួយនាយតែពីរនាក់ទៀតផង គួរឲ្យទុកចិត្តឬអត់?
" ប្រញាប់ទៅណា " នាយចាប់ដើមដៃគេទាញឲ្យមកប្រឈមមុខនិងគ្នាសិន មិនទាន់និយាយគ្នាដឹងរឿងផង ចង់គេចឬ?
" លោកតាចាំខ្ញុំ កុំមកលេងអីឆ្កួតៗនៅទីនេះ " អាល្អិតតម្លើងសម្លេងតិចតួចទៅកាន់នាយ កាន់តែបានឃើញកែវភ្នែកប្រកាសសញ្ញាអាសន្នរបស់នាយ គេក៏មានអារម្មណ៍ថាចាញ់តែម្ដង គឺបរាជ័យគ្មានថ្ងៃស្គាល់ពាក្យថាឈ្នះ។
" ខ្លាចលោកតាចាំ ឬក៏ខ្លាចអាចង្រៃនោះចាំ?ចង់ជួបមុខវាណាស់ទៅឬ? " នាយស្កៀតជើងធ្មេញប្រកដសម្ដីជាមួយគេយ៉ាងឱឡារិក សួរថានាយមានសិទ្ធអីមកនិយាយបែបនេះ?ពួកគេត្រូវជាអីនិងគ្នា?
" កុំមកនាំរឿងឈ្លោះ "
" ស្រឡាញ់វាណាស់មែនទេ? "
" លោកកាន់តែយ៉ាប់មែនទែនហើយ មុននិងនិយាយអីចេញមក ចេះគិតដែរទេ? " អាល្អិតអស់វាចាមកប្រដែប្រដៅ គេហួសចិត្តស្រាយមិនចង់ចេញ រឹតតែម៉ួម៉ៅទ្វេរដងកាលបើប្រយោគបន្ទាប់វាចាក់ដោតពេក...
" មកពីចេះគិត អាចមើលឃើញ ឃើញឯងនិងអាម្នាក់នោះញ៉ែគ្នានោះអី "
" ចន ជុងហ្គុក!!! " ថេហ្យុងស្រែកហៅឈ្មោះមួយទំហឹងសម្លេង ដោយលែងរអានិងភាពជាអាល់ហ្វារបស់នាយទៀតហើយ ចង់នាយធ្វើយ៉ាងម៉េចក៏គេអាចស៊ូ គេមិនមែនឋានៈក្រោមដូចដែលឈាមជាអូមេហ្គាគេកំណត់មកនោះទេ។
" ខ្ញុំសួរតាមត្រង់ចុះ មកក្ដៅក្រហាយរឿងខ្ញុំធ្វើអី?ពួកយើងត្រូវជាអីនិងគ្នា? "
" ទាល់តែត្រូវជាអីនិងគ្នាទើបនិយាយបានឬ? "
" ត្រូវហើយ! " អាល្អិតងក់ក្បាលមុខមាំ គេពិតជាមិនចង់មកប្រកែកគ្នាជាមួយនាយសង្ហារនោះទេ។
" ចងចាំឯងទុក " ជុងហ្គុកឱនទៅខ្សឹបប្រហើរៗដាក់ត្រចៀកនាយតូចមុននឹងដើរចេញពីបន្ទប់ទឹក បន្សល់ទុកឲ្យថេហ្យុងឈរទន់ដៃទន់ជើងឆ្ងល់និងសម្ដីមួយនោះជាខ្លាំង នាយចង់ធ្វើអីទៀតហើយ?TO BE CONTINUE....🦋🐾
មកប្រាប់តិចណាចា៎ ដោយសារអ្នកសរសេរឥឡូវរៀនទី12ហើយ ការងារក៏ច្រើន មិនសូវមានពេលទំនេរច្រើនដូចមុនទៀតទេ ហើយសម្រាប់រឿងមួយនេះខ្ញុំនិងព្យាយាមសរសេរបានប៉ុណ្ណាក៏យកប៉ុណ្ណឹងចុះ អ្នកចាំអានប៉ុន្មាននាក់ អាចចាំបានក៏ចាំទៅ ប៉ុន្តែខ្ញុំក៏អរគុណសម្រាប់ការរងចាំនេះដូចគ្នា ។
ស្រឡាញ់អ្នកអាន❣️
YOU ARE READING
It's YOU [END✅]
Fanfictionមនុស្សដែលខ្ញុំស្រឡាញ់ក៏មានច្រើន មនុស្សដែលខ្ញុំចង់បានក៏មានមិនខ្វះ ប៉ុន្តែមនុស្សដែលខ្ញុំទាំងស្រឡាញ់ទាំងចង់បាន គឺមានតែគេម្នាក់ ជាគេ!!