ងុឺត!
សម្លេងឡានប្រហែល3-4គ្រឿងសំចតនៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃ ផ្ទៃដីជាច្រើនហិចតា ក្រាលទៅដោយការ៉ូគ្រើមៗជាច្រើនរយតម្រៀបគ្នាមានសណ្ដាប់ធ្នាប់ជាមួយនិងសួនច្បារពាក់កណ្ដាល អមនឹងដើមឈើស្រស់ត្រកាលទាក់ទាញចំណូលចិត្តឲ្យចង់តែគន់គយមិនជិនណាយ។
កំលោះម៉ាហ្វៀជាមួយផ្ទៃមុខរាបស្មើរ បោះជំហ៊ានចូលទៅក្នុងភូមិគ្រឹះល្អប្រណីតតាមបែបសុីវិល័យ ឆ្នៃនិងម៉ូតបវរឡោះឡយចិត្តនារីៗជាច្រើនប៉ងប្រាថ្នាចង់បានជាកម្មសិទ្ធ មិនថាផ្ទះឬម្ចាស់ផ្ទះ។
" ថេហ្យុងនៅឯណា? " គេងាកមកចោទសួរអ្នកបម្រើក្នុងភូមិគ្រឹះ បន្ទាប់ពីក្រឡេករកមើលមិនបានឃើញសូម្បីស្រមោល។
" អ្នកប្រុសកំពុងតែនៅសួនច្បារខាងក្រោយចា៎ "
ស្ដាប់បានប៉ុណ្ណេះនាយកំលោះងក់ក្បាលជាការតបត ទើបម្នីម្នាដើរទៅក្រោយភូមិគ្រឹះតែម្នាក់ឯងជាមួយទឹកមុខរក្សាជាប់មិនប្ដូរ។
" ហ៊ើយ!!!ពិតជាស៊យមែន " អាល្អិតថេហ្យុង ឈរបបោសខ្លួនប្រាណខ្លួនចុះឡើងបន្ទាប់ពីគេទើបតែក្រោកចេញពីគុម្ពផ្កាដែលបានផ្កាប់មុខដួលអម្បាញមិញនេះ ផ្ទៃមុខដែលញញឹមរីកស្រស់ពេលបានឃើញមេអំបៅជាច្រើនហែលហោះឆ្វែលឆ្វាត់ ប្រែជាកើតទុក្ខាសើចលែងសមឱរ៉ាទៅហើយ។
" ទៅធ្វើស្អី? "
" អួយ..លោក ចេះមកស្ងាត់ៗទៅកើត " កំពុងតែម៉ួម៉ៅជាមួយខោអាវប្រឡាក់ប្រឡូកដូចក្មេងថ្នាក់មតេយ្យផង គេក៏ត្រូវលើកដៃមកទប់ទ្រូងសម្រួលអារម្មណ៍ពេលកំលោះម៉ាហ្វៀមកពញ្ញាក់ស្ងាត់ៗបន្ថែម។
" ជាក្មេងអ្ហេស? " គេសម្លឹងមើលសភាពដូចខ្លាប្រឡូកភក់របស់កំលោះតូចពីចុងជើងរហូតដល់ក្បាល មុននឹងគ្រវីក្បាល ជ្រិបភ្នែកបែបមិនពេញចិត្ត។
" បើជាក្មេង ពេលនេះកំពុងតែរត់ស្រាតហើយ " គេត្បកជាមួយកែវភ្នែកខឹងហួស ពេលបានប្រសព្វជាមួយនាយសង្ហារក៏កាន់តែផ្គើននាយលើសមុន
" ក្រែងស្រាតរាល់យប់មិនអីចឹង? "
" មនុស្សមាត់អាក្រក់ " អាល្អិតសម្លក់គេបន្តិចទើបជម្លៀសខ្លួនចាកចេញ តែក៏ត្រូវនាយកំលោះចាប់ដើមដៃជាប់
" ទៅណា? "
" គិតថាខ្ញុំទៅណាកើត? " គេលើកចិញ្ចើមឌឺដង ទើបត្រូវនាយកំលោះលើកបីដោយមិនប្រាប់មុន
" ជុងហ្គុក- "
" ស្ងាត់ទៅ! " នាយសម្លុតតែប៉ុណ្ណេះថេហ្យុងក៏ព្រមស្ងាត់ បន្ទាប់មកជុងហ្គុករហ័សបោះជំហ៊ានចូលទៅក្នុងភូមិគ្រឹះវិញ បើទោះបីជាកាយតូចស្ថិតក្នុងសភាពមិនខុសពីក្មេងអានាថាមែនពិត ប៉ុន្តែមាណព្វហាក់មិនខ្វល់នឹងនាំនាយល្អិតថេហ្យុងទៅសម្អាតខ្លួនដើម្បីត្រៀមលរសម្លៀកបំពាក់អាពាហ៍ពិពាហ៍ ។
YOU ARE READING
It's YOU [END✅]
Fanfictionមនុស្សដែលខ្ញុំស្រឡាញ់ក៏មានច្រើន មនុស្សដែលខ្ញុំចង់បានក៏មានមិនខ្វះ ប៉ុន្តែមនុស្សដែលខ្ញុំទាំងស្រឡាញ់ទាំងចង់បាន គឺមានតែគេម្នាក់ ជាគេ!!
![It's YOU [END✅]](https://img.wattpad.com/cover/283251865-64-k393665.jpg)