it's YOU : EP 44

1.5K 128 10
                                    

1ខែកន្លងផុតទៅ....

ផ្នូរកប់សពនៅម្ដុំជាយក្រុង !!

ខ្យល់ត្រជាក់បក់មករវិចៗ ហោះប៉ះរាងកាយតូចច្រឡឹងដែលកំពុងអង្គុយមុខផ្នូរជាមួយបាច់ផ្កាលីលី ជាចំណូលចិត្តប្រុសកំលោះជាទីស្រឡាញ់។ គេសម្លឹងមើលផ្លាកឈ្មោះនាយសង្ហារព្រមនិងស្នាមញញឹមស្រាលលើបបូរមាត់ក្រោមថ្ងៃក្ដៅហួតហែងតែសម្រួលដោយខ្យល់ត្រជាក់សន្សឹមៗ ហាក់បន្ថយចិត្តរងំបានបន្តិចបន្តួចដែរ។

" សុខសប្បាយទេបងសម្លាញ់!1ខែហើយ...អូននៅធ្វើចិត្តមិនទាន់បានទេពេលបងចាកចេញលឿនយ៉ាងនេះ " ថេហ្យុងបន្លឺឡើងទាំងមុខស្មើរ លើកដៃទៅអង្អែលផ្លាកឈ្មោះជុងហ្គុកហាក់គ្មានព្រលឹងក្នុងខ្លួនបន្តិចសោះ។

" បងដឹងទេ?...អូននៅតែទន់ជ្រាយ អូននៅតែគេងនឹកបងរាល់យប់ អូនចងចាំក្លិនកាយបងមិនទាន់បាត់ទេ ! ហើយពេលខ្លះ...ពេលខ្លះអូនសង្ឃឹមថាវាគ្រាន់តែជាសុបិន្ត ពេលភ្ញាក់ឡើងបងប្រាកដជានៅក្បែរអូន ឲ្យអូនដាស់បងជារៀងរាល់ព្រឹក...ហ៊ិស!ស្ដាប់ទៅកំប្លែងណាស់ត្រូវទេបង?..បងយល់ថាអូនដូចជាមនុស្សឆ្កួតឬអត់? " កាយល្អិតញញឹមចម្អកខ្លួនឯង ងើយក្បាលទប់ទឹកភ្នែកដែលរៀបនិងស្រក់ចុះ ខណៈដើមករប្រែជាតឹង បណ្ដឹងសម្ដីគ្រប់ម៉ាត់ហាខ្ជាក់មកក្រៅមិនបាន។

" 1ខែមកនេះ ព្រោះតែនឹកបងពេក អូនបានរៀនសូត្ររឿងផ្សេងៗច្រើនណាស់ អូនខំប្រឹងធ្វើការមិនទំនេរ ក៏ព្រោះមិនចង់យកពេលមកឲ្យនឹកឃើញមុខរបស់បង...បងមើលនេះ! អូនមិនស្គមពេកទេ អូនប្រឹងញុាំណាស់ អូនខ្លាចបងមិនសប្បាយចិត្តដែលអូនបង្អត់អាហារខ្លួនឯង..ហើយថ្មីៗនេះ!អូនរៀនចាក់កន្សែងពីរអ្នកម៉ាក់ទៀតផង អូនចាក់បាន2-3ខ្សែរហើយ ទុកឲ្យបង អូន ហើយនិងកូនរបស់ពួកយើង " នឹកដល់រឿងកូន នាយតូចយកដៃមកអង្អែលពោះរាបស្មើ ប្រឹងញញឹមបន្លប់គ្រប់យ៉ាងទាំងដែលកែវភ្នែករលីងរលោងមិនអនុញ្ញាតឲ្យទឹកសន្សើមនោះហូរកាត់ថ្ពាល់បន្តទៀត។ ពន្លឺថ្ងៃចាំងក្ដៅឆេះយ៉ាងម៉េច ក៏មិនអាចបង្អាក់ឲ្យចិត្តនាយតូចព្រមចុះចាញ់ត្រឡប់ទៅវិញជាដាច់ខាត។

" បងរំភើបពិតទេ?...អូនជឿថាបងប្រាកដជារំភើបហើយដែលអូនមានកូនឲ្យបង កូនពួកយើងបាន2សប្ដាហ៍ហើយ គេពូកែណាស់ គេឆ្លាត មិនរករឿងអូនខ្លាំងនោះទេ... " សម្លេងនិយាយគ្មានអ្នកឆ្លើយឆ្លង តែគេសប្បាយចិត្តខ្លាំងណាស់ដែលបានមកទីនេះ បានមកអង្គុយមើលឈ្មោះអ្នកជាស្វាមី បានមករៀបរាប់ប្រាប់ពីរឿងរ៉ាវកើតឡើងរយៈពេល1ខែដែលនាយមិនបានដឹង ។

It's YOU [END✅]Where stories live. Discover now