it's YOU : EP 23

4.6K 225 6
                                    

     " ចៅហ្វាយ ប៉ូលីសមកច្រើនណាស់ " កូនចៅចំណិតរបស់ត្រកូលឡាវីដា រត់ត្រហេបត្រហបមកប្រាប់មេរបស់វាទាំងទឹកមុខស្លើតស្លក់ ខណៈកុងយ៊ូបែរជាអង្គុយផឹកទឹកតែដោយមិនសូវខ្វល់។
     " ឲ្យគេចូលមក "
     " តែចៅហ្វាយ-.... "
     " ចន ជុងហ្គុកប្រហែលបានភស្តុតាងបន្តិចបន្តួចហើយហៅប៉ូលីសមកចាប់យើងប៉ុណ្ណោះ វាតែងបំភ័យយើងតែបែបនេះ " គេនិយាយហើយក៏អង្គុយលើទូរស័ព្ទនិងផឹកទឹកតែបន្តហាក់មិនរវល់ច្រើន ទើបអាម្នាក់នោះបានធូរចិត្តបន្តិច ព្រមទាំងញញឹមដើរទៅបើកទ្វារឲ្យប៉ូលីស។
     " សួរស្ដីលោកកុងយ៊ូ ឡាវីដា ពួកយើងទទួលបានភស្តុតាងថាលោកមានជួញដូរមនុស្សខុសច្បាប់ ដូចនេះសូមលោកប្រគល់ខ្លួនឲ្យសមត្ថកិច្ចតាមសម្រួល " ហ៊ូសុកជាមួយក្រដាសបញ្ជាពីថ្នាក់លើលើកបង្ហាញចំពោះមុខកុងយ៊ូ តែនាយចំណាស់បែរជាញញឹមនិងងើបឈរទទួលហ៊ូសុកធម្មតា។
     " ជួញដូរមនុស្ស?លោកច្រឡំមនុស្សទេដឹង? ឧត្តមសេនីយ៍ចាង? "
     " លោកបានជួញដូរមនុស្សប្រុសស្រីសាមសិបនាក់ នៅឯព្រៃខាងលិចចំការកៅស៊ូត្រកូលគីម ពួកយើងប្រមូលបានភស្តុតាងគ្រប់គ្រាន់ដើម្បីចាប់លោកពីបទជួញដូរមនុស្សហើយ សែប!ចាប់ខ្លួន "
     " បាទទាន "
     " ន៎ែ!លែង ពួកឯងគ្មានសិទ្ធមកចាប់យើងទេ " កុងយ៊ូប្រែជាញញឹមលែងសមនិងកញ្ជ្រោលចុះឡើងដើម្បីចាកចេញពីដៃប៊ូលីសពីរនាក់ អំឡុងពេលនេះកូនចៅនាយទាំងប៉ុន្មានក៏ត្រូវបានប៉ូលីសចាប់អស់គ្មានសល់ដែរ។
     " យើងប្រាប់ថាឲ្យលែង ចាង ហ៊ូសុក ឯងទៅបានភស្តុតាងមកពីណា?ឯងបំផ្លើសការពិតហើយ យើងមិនមែនជាអ្នកធ្វើវានោះទេ " អើណា...ឈាមស្រែកស្បែកហៅ ទោះកំលោះជើងល្អមិនបានរវល់រឿងអ្នកឯងក៏ភស្តុតាងវារត់មករកគេដោយឯកឯងមិនខាន ព្រោះគេ ជានាងបក់នាងបោយនោះអី?
     " វាមិនមែនត្រឹមរឿងប៉ុណ្ណឹង សូមលោកមកតាមខ្ញុំ យើងនិងសាកសួរបន្ថែមពីការជួញដូរសារធាតុញៀនឲ្យក្មេងសិស្សសាលា តោះសែប " ថារួចកំលោះឧត្តមសេនីយ៍រហ័សដើរនាំមុខទៅបាត់ ដោយឲ្យសែបនាំខ្លួនកុងយ៊ូ ឡាវីដាទៅជាមួយ និងការស្រែកសន្ធោសន្ធឹកមិនដាច់សូរ ។

     ព្រឹកថ្ងៃបន្ទាប់...

     កំលោះតូចមាននាមជាអនាគតភរិយាម៉ាហ្វៀរយលានទើបនិងបើកនេត្រាឡើងទាំងធ្ងន់កណ្ដុកហាក់មានអ្វីសង្កត់ គេសម្លឹងមើលបន្ទប់មួយផ្នែកចំហៀងជាមួយអារម្មណ៍ថប់ៗ ព្រោះមានកំលោះជើងល្អគេងឱបពីក្រោយ ទោះអាកាសធាតុនៅខាងក្រៅរាងចុះត្រជាក់យ៉ាងណា វាមិនស្មើរកម្ដៅក្ដៅសឹងរលាកស្បែករបស់នាយនោះទេ។
     ងាកទៅមើលម៉ោង ក៏ឃើញថាទើប6:30នោះទេ ម្ល៉ោះហើយអាល្អិតតូចច្រមិចសសៀរខ្លួនចេញពីជុងហ្គុកបានសម្រេច មុននឹងចូលបន្ទប់ទឹកធ្វើធុរៈកិច្ចខ្លួនរួចរាល់ក៏ចេញមកវិញ ស្រាប់តែភ្ញាក់ព្រើតព្រោះជុងហ្គុកភ្ញាក់ អង្គុយចាំគេតាំងពីថ្មើរណាក៏មិនដឹង។
     " នៅព្រឹកនៅឡើយទេ មកគេងវិញមក " នាយបក់ដៃហៅគេចូលមកជិត តែថេហ៍គ្រវីក្បាលតតាត់មកចង់ស្ដាប់បង្គាប់
     " ចង់ទៅណា?មកនេះ- "
     " អួយ...លោក ខ្ញុំត្រូវទៅផ្ទះវិញ " អាល្អិតដែលនៅលើដៃបុរសសង្ហារកំពុងតែពេបមាត់រំអុកនាយឲ្យដោះលែងគេដើម្បីទៅផ្ទះ មិនមែនគេនឹកផ្ទះ តែនៅជាមួយនាយមិនគួរឲ្យទុកចិត្តច្រើនជាង។
     " យ៉ាងម៉េចក៏ចេះតែចង់ទៅផ្ទះហ្នឹង? " នាយកំលោះម៉ួម៉ៅខាំធ្មេញក្ដៅក្រហាយ ទើបបន្តបីគេត្រឡប់មកកាន់ពូកថែមទាំងបោះគេទៅលើនោះជាមួយគំហឹងតិចតួច។
     " អួយ...អាមនុស្សឆ្កួត ដាក់ថ្នមៗទៅវាយ៉ាងម៉េច " ថេហ្យុងលើកដៃអង្អែលចង្កេះ ស្រែកជេរនាយសង្ហារក្ដែងៗដែលកំពុងតែឈរធ្មឹងៗចាំស្ដាប់គេជេរ។
     " ផ្ទះរបស់ឯងមានអីពិសេសបានចេះតែចង់ទៅ?លាក់អ្នកណា? "
     " លាក់ប្រុសទេដឹង?អេៗ " និយាយមិនទាន់ផុត កំលោះឈាមខាប់ស្ទុះចូលមកទ្រោបពីលើគេ បាញ់ក្រសែរភ្នែកមិនពេញហឬទ័យនិងប្រយោគតបតមិនចេះគិត បើសិននាយចង់ធ្វើអីមែន ថេហ្យុងមិនរួចខ្លួនទេឥឡូវនេះ!
     " លាក់អាណា " នាយគំហកដាក់គេ ព្រមទាំងចាប់ដៃថេហ្យុងឡើងទៅលើដោយប្រើតែដៃមួយចំហៀង ឯមួយចំហៀងទៀត ទប់ក្បាលរបស់គេកុំឲ្យងាកចេញពីនាយ។
     " គ្មានអ្នកណាទេ "
     " ចុះនិយាយមិញនេះ? "
     " ខ្ញុំ...និយាយចោល "
     " កុំឲ្យខ្ញុំដឹងឲ្យសោះ ប្រយ័ត្នវាគ្មានសាកសព " ថារួចនាយក៏ងើបចេញពីគេ តែកែវភ្នែករហ័សរបស់អាល្អិត ប្រទះឃើញស្នាមរបួសរបស់នាយចេញឈាមស្រក់ហូរមកមិនឈប់ ។
     យប់មិញនេះ បន្ទាប់ពីបន្លាចកំលោះតូចអស់ចិត្ត នាយសង្ហារចូលងូតទឹក ប្រើថេហ្យុងឲ្យកក់សក់ឲ្យ លាងរបួស ជូតសក់ មើលថែនាយពេញមួយយប់មិនបានសម្រាក។
     " ជុងហ្គុក របួសលោក- " ថេហ៍ចង្អុលទៅរបួសនៅលើដៃរបស់នាយ ឃើញដូចនេះនាយសង្ហារស្រាប់តែរំអួយភ្លែត...
     " អួយ...ឈឺណាស់ " ជុងហ្គុកប្ដូរទឹកមុខមកជាជូរៗ គេលើកដៃមកទប់ត្រង់របួសនិងបង្ហួសមកទម្លាក់ខ្លួនលើថេហ្យុងហាក់ចង់យករបួសនេះមកចងជើងគេឲ្យនៅបន្ត។
     " ន៎ែ...កុំមកធ្វើពុត " អាល្អិតលើកដៃច្រានក្បាលនាយឲ្យចេញពីគេ ខណៈនាយកំលោះនៅតែបន្តធ្វើជារអ៊ូង៉ូវៗ
     " ខំជួយគេ បែរជាជួយតែពាក់កណ្ដាលទី បែបនេះទុកឲ្យស្លាប់មិនល្អជាង "
     " ខារពេលថយក្រោយ ខ្ញុំប្រាកដជាទុកឲ្យលោកឯងស្លាប់មិនខានទេ "
     " ឯងប្រាកដជាក្លាយជាមាន់មេម៉ាយ អួយ... " គេក៏ស្រែកម្ដងទៀត តែមិនមែនធ្វើពុត ព្រោះថេហ្យុងមួលសាច់គេមួយទំហឹងដោយសារអាមាត់ដាចនេះឯង។
     " ងើប ចាំខ្ញុំលាងរបួសឲ្យ "
     " ក៏បាន!! " កំលោះតូចសម្លក់មុខនាយរបៀបជ្រេញឬក ទើបរូតរះដើរទៅយកប្រអប់ថ្នាំដើម្បីតែលាងរបួសឲ្យប្រុសកំពូលបោក ។
     ផ្ទៃមុខថេហ៍ប្រែជាក្រហមនិងគេចចេញពីរាងកាយសាច់ដុំមួយនោះ បើគ្រាន់តែលាងរបួសធម្មតា ហើយនាយក៏ពាក់អាវដៃខ្លីសោះ ហេតុអ្វីមិនព្រមលាត់វាឡើង ចាំបាច់ដោះ?
     " មិនបាច់អៀនទេ ប៉ុន្មានថ្ងៃទៀតបានឃើញរាល់ថ្ងៃហើយ "
     " មិន...មិនបានអៀន " គេឆ្លើយកខិបកខុប មុននឹងចូលមកជិតនាយនិងអាលលាងរបួសឲ្យគេស្រេចបាច់ព្រោះមិនចង់ទ្រាំទ្រនិងអាទឹកមុខច្រឡើសបឹសមួយនេះសោះ។
      កាយវិការទន់ភ្លន់ជាមួយទឹកមុខផ្ចិតផ្ចង់ហាក់ដូចជាអ្នកមានអាជីព កំលោះតូចព្យាយាមលាងរបួសឲ្យនាយសង្ហារឡើងថ្នមដៃ រហូតទាល់តែរួចរាល់ក៏មិនឮនាយត្អូញសូម្បីបន្តិច។
     " រួចហើយ " ថារួចក៏រៀបចំរបស់របរដាក់ក្នុងប្រអប់ មុននឹងងើបក្រេសយកវាទៅទុកនៅកន្លែងដើម ឯនាយជើងល្អតាមមើលកំលោះតូចមិនដាក់ភ្នែកទាល់តែសោះ។
     " មើលស្អី? " មាត់និយាយតែភ្នែកងាកទៅកន្លែងផ្សេង
     " មើលប្រពន្ធ " បញ្ចប់វាចា កំលោះមហាអស្ចារ្យស្រូតដំណើរមកជិតកាយតូចបណ្ដាលឲ្យគេថយរហូតទាល់តែប៉ះជញ្ជាំងអស់ផ្លូវរត់គេច ។
     " ន៎ែ...ថយចេញ " អាល្អិតដាក់ដៃទប់ទ្រូងជុងហ្គុកដែលច្រឡឺមនៅនិងមុខគេ ទឹកមុខត្រេកត្រអាលហាក់ចង់ត្របាក់គេមិនឲ្យសល់ឆ្អឹងកាន់តែអង្រួនបេះដូងកំលោះតូចឲ្យរត់ឆ្ងាយពីជើងមេឃអតីតមិនកើត។
     " អួយ... " សុខៗមកឱនខាំទ្រូងគេមួយដង្ហើម បណ្ដាលឲ្យអាល្អិតលើកដៃអង្អែលព្រមទាំងពេបមាត់រលីងរលោងព្រោះតែវាឈឺ ខាំយប់មិញនៅស្រគាលមិនទាន់បាត់ផង ឥឡូវមកបន្ថែមមួយត្រាទៀត? នាយជាក្មេងទើបដុះធ្មេញមែនទេ?
     ផាច់!
     " អួយ...លោកឯងឆ្កួតមែនទេ? " ម្ដងនេះគេក៏លើកដៃមកទប់ត្រកៀកបន្ទាប់ពីត្រូវនាយដាក់មួយដៃយ៉ាងដំណំ ខណៈនាយសង្ហារបែរជាឈរញញឹមពេញចិត្តនូវទឹកមុខអង្វរកររួមនឹងភ្លើងគំហឹងតាមរយៈកែវភ្នែកដក់ជាប់នូវស្នាមទឹកភ្នែកនោះឯង!
      ធ្វើការជាម៉ាហ្វៀទោះត្រូវកាំភ្លើងក៏គេមិនរអានិងកាយវិការរបស់កំលោះចំពោះមុខនេះដែរ។
     " តោះ! " ខ្ជិលធ្វើបាបក្មេងច្រើននាយកំលោះក៏ចាប់លីគេទៅបន្ទប់ទឹក ដោយក្មេងតូចព្យាយាមស្រែកដែរ តែគ្មានបានផលបានតែនាយធ្វើបាបលើសដើមទៅវិញ។
     ក្រោយពីចេញមកវិញ នាយកំលោះបង្គាប់គេគ្រប់សព្វ ហើយថែមទាំងដាក់កំហិតមិនឲ្យគេត្រឡប់ទៅផ្ទះវិញទៀតផង ថាទៅ ថេហ្យុងហ៊ានចេញឬអត់?
    ជុងហ្គុកប្រញាប់បញ្ចប់កិច្ចការនាយឲ្យរួចរាល់ ព្រោះមិនចង់ឲ្យជាប់ដៃជើងច្រើនអំឡុងពេលរៀបការឬហនិមូន ម្យ៉ាងទៀតរឿងម្សិលមិញនេះនៅរកអ្នកលេងមិនទាន់ឃើញទេ ឃើញតែតម្រុយតិចតួច ទើបវ៉ុនអ៊ូរហ័សខលហៅនាយមើលជាបន្ទាន់។
    មិនមែនជាកុងយ៊ូទេឬ?

It's YOU [END✅]Where stories live. Discover now