ខ្យល់ត្រជាក់ផើយផាត់ចុះឡើងនៅលើលំហប៉ប្រះផ្ទៃទឹកដ៏ធំល្វឹងល្វើយនៃសមុទ្រប្រទេសកូរ៉េខាងត្បូង ។ នាវា កប៉ាល់ ទូកនេសាទ ទូកទេសចរណ៍ ចរាចរណ៍លើផ្ទៃទឹកមិនចេះជិនណាយ ហាក់ដូចជាស្រមោចតូចល្អិតជញ្ជូនចំណីពីម្ខាងទៅម្ខាងមិនដាច់ ។ គ្រប់ប្រជាពលរដ្ធមមាញឹកធ្វើរបរផ្ទាល់ខ្លួនជាមួយកម្លាំងចិត្តដ៏មុះមុត ខណៈកំលោះតូចនិងប្អូនប្រុសមុខងាប់ក៏កំពុងតែសស្រាក់សស្រាំមើលទៅឡានធុនធំធ្វើដំណើរមកកំពង់ផែដូចគ្នា។
" តើធ្វើដំណើរប៉ុន្មានថ្ងៃទើបដល់? " មីនហូររហ័សចោទសួរថេហ្យុងដោយក្រសែរភ្នែកនឿយណាយជាមួយពន្លឺចាំងពីព្រះអាទិត្យស្ទើររលាយទឹកកកទាំងដុំ ។ កម្មកររហ័សរហួនធ្វើកាតព្វកិច្ចរបស់ខ្លួនមិនសម្រាក ត្បិតមានមេធំមកឈរបញ្ចេញឬក មិនខុសពីបង្គោលគ្រឹះ។
" វាយូរជាងដឹកតាមយន្តហោះ ប៉ុន្តែឈ្មួញដែលកម្មងគេចង់ដឹកតាមនាវាបែបនេះ ភាគច្រើនគឺឡានជីនេះតែម្ដង "
" គេគួរឲ្យទុកចិត្តឬអត់? " នាយងាកមកមើលមុខកំលោះតូចក្នុងន័យបរិយាយមិនច្បាស់ ។
" លើសពីគួរទៅទៀត ប៉ារបស់យើងនិងលោកហ្វាងស្គាល់គ្នាយូរណាស់មកហើយ ធ្វើកុំបារម្ភទៅមើល បើមានរឿងនោះកើតឡើងមែន វាកើតយូរហើយ កុំភ័យពេក "
" ប្រហែសបាត់ប្រយ័ត្នគង់ណាបងប្រុស " លីណូបង្អូសសម្លេងត្រង់ប្រយោគខាងក្រោយ។
" បើយ៉ាងៗហ្នឹង ឲ្យបងដេកផ្ទះយកប្ដីតែម្ដងទៅ " កំលោះតូចមុខក្រញ៉ូវ ចិត្តចង្អៀត គេច្រត់ចង្កេះងើយករប្រហារពាក្យសម្ដីឌឺដង ហាក់ភ្លេចគិតពីបុរសSavage កំពូលត្បកត្បេញម្នាក់នេះទៅហើយ។
" ពិត?...បើបែបនោះមែន ចាំខ្ញុំដណ្ដឹងចន ជុងហ្គុកឲ្យបង "
" យ៎ា....គីម មីនហូ!!!!! "
" កុំមកស្រែកបងប្រុស ថ្វីបើជុងហ្គុកហ្យុងគាត់លេងស្រីមែន តែបើតាមខ្ញុំគិតមិនខុសទេ គាត់ជាមនុស្សតែម្នាក់ដែលអាចមើលថែបងបាន "
" អឺ!មនុស្សល្អរបស់ឯងសង្ស័យការមិនបានមួយសប្ដាហ៍យកប្រពន្ធចុងមកផ្ទះផងក៏មិនដឹង " គេគ្រញែងខ្លួនមិនពេញចិត្តសម្ដីមីនហូរ គិតៗអាប្អូននេះវាយ៉ាងម៉េច?ហេតុអ្វីចង់ឲ្យគេយកជុងហ្គុកបើនាយនឹងគេជួបលើកណាខាំគ្នាលើកហ្នឹង?
" មនុស្សប្រុសតែគេខូចពីកំលោះ ពេលមានប្រពន្ធគេឈប់ហើយ មនុស្សបែបនេះ កាលណាបានមនុស្សត្រូវចិត្ត ធានាថាស្រីផ្សេងមើលមិនចូលភ្នែក "
" ឈប់និយាយ!!! "
" ឈប់ក៏បាន តែគំនិតខ្ញុំមិនផ្លាស់ប្ដូរទេ " មីន ហូរញាក់ស្មារតិចៗមុននឹងបោះជំហ៊ានចាកចេញពីបងប្រុសសង្ហារមិនចង់បន្តញ៉ោះញ៉េះបន្ថែម ប៉ុន្តែគ្រប់ពាក្យសម្ដីដែលគេបាននិយាយសុទ្ធសឹងតែក្លាយជាការពិត ហើយលើកនេះក៏...ដូចគ្នា។
" អាព្រានហ្នឹងឬ?ហ៊ើយ...គ្រាន់តែស្រម៉ៃក៏មិនហ៊ានដែរ " កំលោះតូចឈរគ្រញែងខ្លួនហាក់ជ្រេញឬក បានត្រឹមតែគិតក៏មិនអាច ព្រោះបើសិនជាមានរោងការបែបហ្នឹងមែននោះ ច្បាស់ជាពិភពលោកលែងមានខ្យល់អុកសុីសែនដកដង្ហើមមិនខាន ។
មួយសន្ទុះក្រោយមកសម្លេងទូរស័ព្ទរោទិ៍ឡើង ទើបនាយតូចដកក្រសែរភ្នែកមកផ្តោតទៅលើវា មុននឹងរហ័សទទួលបន្ទាប់ពីដឹងថានរណាខលមក។
" អាឡូ!ប៉ាអ៊ំ "
« ថេហ្យុង កូនទំនេរទេថ្ងៃនេះ?ជីសុងគេចង់ជួប »
« ប៉ាឲ្យមកខ្ញុំនិយាយវិញ » អាច្រម៉ក់មុខស្រស់ទទូចលោកចនយកទូរស័ព្ទមកនិយាយ ជាមួយស្នាមញញឹមលិបភ្នែក
« បងប្រុសថេហ្យុង គឺខ្ញុំជីសុងណា!!! »
" អឹម...អាល្អិតមានការអីអ្ហេស? "
« ថ្ងៃត្រង់នេះបងរវល់ឬអត់?ខ្ញុំចង់ណាត់បងមកញុាំបាយថ្ងៃត្រង់ជាមួយគ្នា ខ្ញុំនឹកបង »
" រវល់ណាស់ តែបើ...អ្នកប្រុសតូចរបស់បងអញ្ជើញទៅហើយ នរណាបដិសេធបាន? "
" កូនកណ្ដុរតូចថាទៅ!! " សុខៗមីនហូរចូលលូកមាត់ទាំងជ្រេញឬកថេហ្យុងដែលសសើរអាច្រម៉ក់ជាខ្លាំង ។ គេឈរទន្ទឹមគ្នានិងរាងតូច ដៃមាំក្រាស់ឱបចូលគ្នាត្បិតអារម្មណ៍ធ្វើទុក្ខ ធ្វើទោសទៅលើហាន ជីសុងដល់កំពូល។
" បិទមាត់របស់ឯង " ថេហ្យុងងាកមកស្ដីឲ្យមីនហូរ
« អីចឹងប៉ុណ្ណឹងបានហើយណាបងប្រុស ខ្ញុំខ្លាចត្រចៀកខ្ញុំមានបញ្ហាដោយសារសម្ដីអ្នកខ្លះ »
" អឹម...ចាំផ្ញើរទីតាំងឲ្យបងផង "
« បាទ!! » ទឺត*
បន្ទាប់ពីដាក់ទូរស័ព្ទចុះរួច ថេហ្យុងប្រញាប់ធ្វើកិច្ចការខ្លួនឲ្យរួចរាល់មុនម៉ោង10:30នាទី ព្រោះចម្ងាយផ្លូវពីកំពង់ផែទៅទីក្រុងវាឆ្ងាយគួរសម គេមិនអាចលុបចោលការណាត់បាននោះទេ ប៉ុន្តែអ្វីមួយគួរឲ្យកត់សម្គាល់នោះគឺ...
អាចបែកហាងឬអត់?
YOU ARE READING
It's YOU [END✅]
Fanfictionមនុស្សដែលខ្ញុំស្រឡាញ់ក៏មានច្រើន មនុស្សដែលខ្ញុំចង់បានក៏មានមិនខ្វះ ប៉ុន្តែមនុស្សដែលខ្ញុំទាំងស្រឡាញ់ទាំងចង់បាន គឺមានតែគេម្នាក់ ជាគេ!!
![It's YOU [END✅]](https://img.wattpad.com/cover/283251865-64-k393665.jpg)