1សប្ដាហ៍កន្លងផុត...!
" អានេះចិតយ៉ាងម៉េចទៅអ៊ំ? " សម្លេងចចេចចាចនៅផ្ទះបាយក្នុងភូមិគ្រឹះដែលធ្លាប់តែស្ងាត់ជ្រងំ ពេលនេះថេហ្យុងឈរចិតបន្លែសម្រាប់ដាំស្ល ប៉ុន្តែដោយមិនធ្លាប់បានប៉ះចង្ក្រានទាល់តែសោះទើបក្លាយជារឿងថ្មីបំផុតសម្រាប់គេ។
" ចិតវាស្តើងៗបែបនេះណាអ្នកប្រុស "
" បែបនេះមែនទេ? "
" ចា៎ៗបែបហ្នឹង " អ៊ំស្រីរីនញញឹមផ្អែមងាកមកស៊ីញូភ្នែកដាក់នាងៗ2-3នាក់ទៀតដែលកំពុងស្រុះស្រូតគ្នាធ្វើអាហារយ៉ាងសប្បាយចិត្ត ត្បិតអីកំលោះតូចជាភរិយាមិនតម្លើងឬកពារជាម្ចាស់ផ្ទះ ឲ្យតម្លៃអ្នកបម្រើឲ្យសមឋានៈមិនប្រកាន់ ។
" អា៎!រួចល្មម " ថេហ្យុងលើកដៃមកជូតញើសចេញពីថ្ងាស់ ក្រឡេកមើលទៅអាហារដែលកំពុងពុះក្រាក់ៗមានក្លិនឈ្ងុយពេញមួយភូមិគ្រឹះ ថ្នាក់អង្គរក្សដែលយាមល្បាតក៏ធ្លោយមាត់សសើរគ្រប់ៗគ្នា។
" ខ្ញុំថាអ្នកប្រុសឡើងទៅសម្អាតខ្លួនបានហើយណា ទុកការងារទាំងប៉ុន្មានឲ្យពួកខ្ញុំបង្ហើយចុះ "
" ក៏បាន ផ្ញើរផងណាអ៊ំ " មនុស្សមាឌតូចដោះអៀមចេញពីដងខ្លួន បោះជំហ៊ានឡើងទៅបន្ទប់ដើម្បីសម្អាតខ្លួនប្រាណដែលសុទ្ធតែញើសជោគខ្លួន និងអាលមកទទួលស្វាមីចេញពីធ្វើការ ។
ម៉ោង៧:១៥នាទីយប់...
សម្លេងឡានម៉ាកទំនើបបើកបរដោយតៃកុងឡានចំណាស់ចូលមកសំចតក្នុងភូមិគ្រឹះត្រកូលចន តាមដោយឡាន៣ ៤គ្រឿងបន្ថែមទៀតដើម្បីការពារសុវត្ថិភាព។ ជុងហ្គុកប្រញាប់ប្រញាលចូលមកខាងក្នុងផ្ទះយ៉ាងលឿន ត្បិតខ្លួនបានសន្យាជាមួយអ្នកជាភរិយាថាមកឲ្យបានមុនម៉ោង៧ល្ងាច។
" ជុងហ្គុក " ថេហ៍ញញឹមស្រស់រត់ទៅទទួលនាយជាស្វាមីឈានជំហ៊ានញាប់ៗសម្ដៅមករកគេ ព្រមទាំងទទួលយកអាវក្រៅនិងកាបូបគេមកកាន់ តែជុងហ្គុកគ្រវីក្បាលបដិសេធ ជំនួសឲ្យស្នាមថើបលើថ្ងាស់ថេហ្យុងថ្នមៗ។
" សុំទោសណា បងមកយឺតបន្តិចហើយ " សម្ដីស្រទន់ប្រាស់ចាកពីមាត់កំលោះសង្ហារ អមដោយដៃមាំក្រាស់ក្រសោបចង្កេះប្រពន្ធតូចបណ្ដើរគ្នាមកតុអាហារ។
YOU ARE READING
It's YOU [END✅]
Fanfictionមនុស្សដែលខ្ញុំស្រឡាញ់ក៏មានច្រើន មនុស្សដែលខ្ញុំចង់បានក៏មានមិនខ្វះ ប៉ុន្តែមនុស្សដែលខ្ញុំទាំងស្រឡាញ់ទាំងចង់បាន គឺមានតែគេម្នាក់ ជាគេ!!