it's YOU : EP 49

5.6K 217 8
                                        

Sorryអ្នកទាំងអស់គ្នាខ្ញុំច្រឡំភាគ តែខ្ញុំក៏បានកែរួចហើយដែរណា!!

-----

ក្រោយពីគ្រប់យ៉ាងចប់សព្វគ្រប់អស់ទៅហើយ ជុងហ្គុកនិងវ៉ុនអ៊ូជាមួយហូស៊ុកជិះកាណូតជុំគ្នាត្រឡប់មកកាន់ច្រាំងវិញ ខណៈពេលកំពុងធ្វើដំណើរ វ៉ុនអ៊ូបានជួយលាងរបួសឲ្យជុងហ្គុកនិងដកគ្រាប់កាំភ្លើងចេញពីដៃនាយដូចគ្នា រីឯហូស៊ុកជាអ្នកបើកកាណូត ។ ធ្វើដំណើរទម្រាំមកដល់ច្រាំងមានមីនហូរត្រៀមឡានចាំនិងសម្លៀកបំពាក់មួយកាំផ្លេរួចជាស្រេច។

" នេះខោអាវរបស់បង " គេហុចខោអាវមួយកំផ្លេទៅឲ្យជុងហ្គុកមុននឹងនាំនាយចូលឡានបើកចេញទៅ ។

" ហូស៊ុកទៅជាមួយគ្នាទេ? " ជុងហ្គុកស្រដីសួរមិត្តសម្លាញ់មិនស្ថិតក្នុងឯកសណ្ធានប៉ូលីសឡើយ គេគ្រាន់តែមកបង្ក្រាបចាប់ពួកខុសច្បាប់ទើបជាមេគេក៏មិនបាច់ពាក់ មិនថាអីនោះទេ។

" ឡានយើងនៅក្បែរហ្នឹងទេ ឯងទៅជាមួយមីនហូរនិងវ៉ុនអ៊ូចុះ ណាមួយយើងត្រូវធ្វើសុំណុំរឿងបញ្ចូនទៅថ្នាក់លើបន្ថែមទៀត...ឯងក៏ដឹងថាលោកយាមិនគុមិនងាយព្រលែងអុីសស្តុនឲ្យស្លាប់ទទេរៗអីចឹងទេ "

" រឿងនេះមិនបាច់បារម្ភទេ យើងបានឲ្យវ៉ុនអ៊ូទាក់ទងជាមួយប៉ូលីសជប៉ុនកំពុងស៊ើបពីការជូញដូរទំនិញខុសច្បាប់របស់លោកយាមិគុរួចហើយ យ៉ាងណាៗគាត់ឈានជើងចេញពីជប៉ុនមិនបានទេ "

" អុីសស្តុនស្លាប់?បងសម្លាប់គាត់ឬ? " ស្ដាប់ឮការសន្ទនារវាងអ្នកកំលោះទាំងពីររួចមក មីនហូរក៏ហាក់ដូចជារកសំនួរមកចោទទាល់តែឃើញមែន

" ខ្ញុំទេអ្នកប្រុស ចាហ្វាយមិនបានចង់ឲ្យសម្លាប់ទេ " វ៉ុនអ៊ូរហ័សលូកមាត់លូកករ ចេញមុខការពារជុងហ្គុកមិនចាំយូរ ។ គេមិនចង់ឲ្យអ្នកមានគុណរបស់ខ្លួនត្រូវមករងការចោទប្រកាន់ថាជាឃាតករសម្លាប់នរណាទៀតទេ។

" មិនមែនជាពេលបន្ទោសអ្នកណាទេ តោះឆាប់ទៅផ្ទះ យើងល្វើយហើយ " ជុងហ្គុកបង្វែរខ្លួនឡើងឡានមុន ទើបមីនហូរនិងវ៉ុនអ៊ូក៏ឡើងតាមក្រោយរួចចាកចេញដំណើរទៅតែម្ដង ។ ឯហូស៊ុកគេនៅចាំជំនួយការខ្លួនបន្តិចសិន សឹមធ្វើដំណើរទៅស្នងការ រៀបរបាយការណ៍បញ្ចប់រឿងទាំងយប់នេះតែម្ដង នាយនិងមានពេលសម្រាកខ្លះគិតគូរចង់ការដែរហើយ ម្យ៉ាងនាយនិងអ៊ុនជូរភ្ជាប់ពាក្យមុនយុនហ្គីការទៅទៀត ឥឡូវដល់ជុងហ្គុកមានកូនមួយទៅហើយ នាយមិនទាន់ស្គាល់រសជាតិផ្សំដំណេកយ៉ាងម៉េចផង។

It's YOU [END✅]Stories to obsess over. Discover now