It's YOU : EP 14

5.4K 342 16
                                    

     " នោះមិនមែននាវាដឹកទំនិញរបស់ចន ជុងហ្គុកទេ អាល្ងង់!! " សមនិងសម្ដីខឹងសម្បារហួសពាក្យថ្លែង បុរសម្នាក់នោះលើកយកឯកសារជាច្រើនគប់ចំកណ្ដាលមុខមនុស្សប្រុសពីរ-បីនាក់ឈរនៅពីមុខខ្លួន។
     " សុំទោសចៅហ្វាយ ព្រោះវាដូចគ្នាខ្លាំងពេក " គេឱនក្បាលចុះនិងពោលពាក្យសុំទោសទាំងដឹងខុស
     " ខូចនាវា ខូចទំនិញមិនអីទេ តែនេះដល់ថ្នាក់ខូចកំពង់ផែទាំងមូលវ៉ើយ...បើប៉ូលីសចាប់បានគិតយ៉ាងម៉េច? " កុងយ៊ូលើកដៃមកជ្រោងសក់ក្បាលទាំងតប់ប្រម៉ល់កង្វល់ចិត្ត មុននឹងគប់ដបស្រាបញ្ឆិតក្បាលកូនចៅខ្លួនមិនអាសូរ។
     " ខ្ញុំ..ខ្ញុំ- "
     " ចេញឲ្យអស់ទៅ!!!!! " កុងយ៊ូស្រែកមួយអស់សម្លេង បណ្ដេញពួកគេឲ្យចាកចេញពីបន្ទប់ខ្លួន ព្រមជាមួយទឹកមុខក្រោធផង ភ័យផង ។ ក្រោយពីពួកនោះចាកចេញអស់ កុងយ៊ូដើរមកទម្លាក់ខ្លួនអង្គុយលើសាឡុង ចាប់ផ្ដើមគិតគំនិតថ្មីៗ រកអ្វីសប្បាយៗសម្រាប់ត្រៀមលេងជាមួយសត្រូវរបស់ខ្លួនបន្ត។
     " យើងអាចចាញ់ឯងក្នុងពេលនេះ តែស្អែកមិនប្រាកដទេ "

     សម្លេងបុកបាស់កន្ត្រាក់អស់មួយទីធ្លា ភ្លើងពណ៌គ្រវែងឆ្វែលឆ្វាតជះចេញពីដុំបាល់តូចមួយរំជួយឲ្យមនុស្សម្នាភ្លើតភ្លើន ប្រហើនឡើងរាំជាមួយនិងជាតិអាកុលក្នុងខ្លួន ។
     " បងប្រុស ឈប់ផឹកទៅ! " មីនហូឬលីណូស្រែកបញ្ឈប់បងប្រុសកំពូលដួងចិត្តព្រមទាំងទាញកែវស្រាចេញពីដៃនាយតូចយកទៅទុកនៅម្ខាង ខណៈសភាពរាងតូចរាងស្រវឹងស្រឿងៗ និយាយអាវ៉ែអាវូស្ដាប់មិនយល់ភាសាជាអ្វី!
     "អ្នកណា....មកចាប់ កែវស្រាយើង " អាល្អិតបន្លឺឡើងបែបអូសបន្លាយមិនឆ្ងាយមិនជិត ព្យាយាមសម្លឹងមើលបុរសចំពោះមុខជាមួយភាពងើងឆ្ងល់ដល់កំពូល ។
     " ជាខ្ញុំ ស្រវឹងដល់ថ្នាក់មើលប្អូនលែងស្គាល់ហើយឬ? "
     " មីន...ហូរ? "
     " ចុះមានអ្នកណាទៀត? " កំលោះសង្ហារចោទសួរដោយជ្រួញចិញ្ចើមមិនខុសពីរលក គេក៏មិនហ៊ានអស់សំណើចជាមួយភាពល្ងីល្ងើរបស់នាយតូចដូចគ្នា។
     " ឯង..កុំ មករវល់បានទេ? " អាល្អិតងីងោកចុះឡើង ដៃច្រងេងច្រងាងចាប់ខុយៗ ជួនកាលក៏ងើបមុខមកសម្លឹងមើលទៅមីនហូរដូចគ្នា តែវា...ព្រិលដល់កំពូលហើយ។
     " បងដឹងថាវាគ្រោះថ្នាក់ឬអត់? "
     " មកពីគេម្នាក់គត់!! " ម្ដងនេះសម្លេងនាយតូចប្រែជាស្រែកខ្លាំងៗបង្អើរភ្ញៀវជិតៗនោះងាកមកមើលជាមួយភាពងើងឆ្ងល់ តែបន្ទាប់ពីបានឃើញទឹកមុខយមបាលរបស់នាយកំលោះមីនហូរដាលមករកពួកគេ ក្រសែរភ្នែកម្នាក់ៗផ្លាស់មកជាមិនដឹងខ្យល់មួយរំពេច។
     " គេណា? "
     " ចន ជុងហ្គុក "
     " ខ្ញុំថាបងប្រហែលទៅវ៉ៃគេច្រើនជាង "
     " គេចង់..រំលោភយើងវ៉ើយ!!! " នាយតូចបញ្ចេញកាយវិការខួរក្បាលមិនស្ដាប់បញ្ជា ដល់ថ្នាក់ជ្រុលខ្លួនងើបឈរផ្កាប់មុខដួលនៅលើសាឡុង តែក៏...
     " មិនគិតជួយទេឬ? " ភ្លាមៗនោះដែរ សម្លេងស្តាប់សុាំត្រចៀកអមនិងរាងកាយស្រស់សង្ហារបង្ហាញខ្លួនមកជាមួយទឹកមុខព្រួយកង្វល់។ កំលោះម៉ាហ្វៀចន កំពុងតែឈរទប់រាងកាយតូចល្អិតនៅក្នុងរង្វង់ដៃដ៏កក់ក្ដៅរបស់គេ។
     " ហ្យុងចង់រំលោភគាត់មែនទេ? " ជំនួសឲ្យសំនួរគេក៏បំណកមកវិញ លេងទឹកមុខបែបចង់គម្រាមនាយសង្ហារតែម្ដង។
     " ឯងជឿសម្ដីគេដែរ? "
     " មិនដឹង ជួយមើលគាត់ផង " មីនហូរងើបឈរបោះជំហ៊ានចូលមកជិតជុងហ្គុក វាចាសម្ដីបើកភ្លើងសញ្ញាសេរីមិនបាច់ហាម គេបានប្រគល់បងប្រុសដ៏ល្អទៅនាយមានន័យថាគេទុកចិត្តនាយ គេគិតថានាយអាចមើលថែបងរបស់គេបាន ផ្ទុយស្រឡះពីអំណះអំណាងខាងលើទាំងអម្បាលមាណ សន្យាទាំងឡាយទុកជាមោខៈ។
     " អូមែនហើយ!នាំគាត់ទៅវិញផង ខ្ញុំអត់ទំនេរទេ " ថារួច កំលោះសង្ហារ គីម មីនហូររួសរាន់ចាកចេញចោលបងប្រុសកម្សត់ ទុកឲ្យនាយតូចនៅមាត់រូងខ្លាមិនអាសូរ។
     " ក្មេងនេះ! " ជុងហ្គុកគ្រវីក្បាលហួសចិត្ត ទើបងាកមកមើលនាយតូចនៅក្នុងរង្វង់ដៃដែលស្ងាត់មាត់ឈឹងតាំងពីពេលដួល ។ វិនាទីបន្ទាប់នាយសង្ហារប្រញាប់លើកបីនាយតូចឡើងចាកចេញពីក្លឹបនាយតែម្ដង ។
     អេ ! ក្លឹបនាយឬ? មែនហើយ...នេះជាប្រភេទក្លឹបអន្តរជាតិដែលភាគច្រើនមានតែជនជាតិក្រៅដែលចូលរួម វាជាប្រភេទក្លឹបហាយសូរដូចគ្នា មិនរញ៉េរញ៉ៃមិនបង្ករឿងច្រើន អាចថាក្លឹបឯកជនជុងហ្គុកលួចបង្កើតឡើងមិនឲ្យអ្នកណាដឹង បើទោះជានាយលាលែងតំណែងជាម៉ាហ្វៀ មានត្រឹមក្លឹបមួយនេះនាយក៏រស់ស្រួលដែរ។

It's YOU [END✅]Where stories live. Discover now