it's YOU : EP 38

2.9K 156 13
                                    

ត្រឡប់មកកាន់ពេលយប់មិញ

មន្ទីរពេទ្យ...

" អេ!ឯងនាំយើងមកមន្ទីរពេទ្យធ្វើអី? " ជុងហ្គុកឆោឡោស្រែកសួរអ្នកខាងឆ្វេងដៃជាមួយទឹកមុខលេបខ្លាទាំង3ចូល កាលបើឡានបត់មកក្នុងបរិវេណមន្ទីរពេទ្យ។

" នោះហើយរឿងទី2ដែលយើងចង់ប្រាប់ " គេឆ្លើយហីៗមិនប្រណីចិត្តកំលោះមុខស្រស់អង្គុយមិនសុខចង់ត្បកតបវិញប្រញេប្រញាប់។

" ថេហ្យុងកំពុងនៅពេទ្យ! "

" ឯងថាម៉េច? " គេស្ដាប់មិនច្រឡំទេដឹង?សំណព្វចិត្តគេចូលពេទ្យ?ហេតុអ្វីនាំគ្នាលាក់គេ?

" អេ...ជុងហ្គុក ឯងប្រញាប់ទៅណាលឿនម្ល៉េះ?...ចង្រៃអើយ " គ្រាន់តែឡានសំចតភ្លាម ជុងហ្គុកបើកទ្វារចុះចូលទៅក្នុងមន្ទីរពេទ្យរកតែហូស៊ុកស្រែកឃាត់មិនទាន់ ឯវ៉ុនអ៊ូក៏រហ័សទៅតាមចាហ្វាយនាយដូចគ្នា។

មកដល់ខាងក្នុងនាយបានសួរនាំពេទ្យប្រចាំការពីឈ្មោះមនុស្សបណ្ដូលចិត្ត ទើបបានដឹងថាគេកំពុងតែនៅលើដៃពេទ្យស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់។

" ហ្យុង...ថេហ៍យ៉ាងម៉េចទៅហើយ? " គេរត់មកឈរមើលពីមុខទ្វារICUម្នីម្នាបង្ខំក្រសែរភ្នែកឲ្យលួចមើលខាងក្នុងខណៈចោទសួរអ្នកក្បែរដៃដែលកំពុងអង្គុយរងចាំទាំងអន្ទះសារដូចគ្នា។

" ជុងហ្គុកឯងមកបានយ៉ាងម៉េច? " យ៉ុនហ្គីបង្អើរប្រយោគមិនចង់ឆ្លើយតប គេបានដឹងពីមីនហូរថានាយទៅជប៉ុនបាត់ហើយ សំខាន់ត្រឡប់មកវិញទាំងយប់មានរបួសទៀតផង។ គេសម្លឹងមើលសភាពឆ្លេរឆ្លាររបស់បុរសចំពោះមុខ ខណៈវ៉ុនអ៊ូកំពុងឈរក្បែរៗជីមីន សង្កេតឃើញគេក៏មានរបួសដែរទើបនាយល្អិតឲ្យវ៉ុនអ៊ូអង្គុយជិតខ្លួនតែម្ដង។

" រឿងវែងឆ្ងាយណាស់...តែថេហ៍ទៅត្រូវនឹងអីមក?តាំងពីពេលណា?ហេតុអ្វីអត់មាននរណាប្រាប់ខ្ញុំសោះ? " គេសួរៗរកតែដកដង្ហើមមិនចង់ទាន់

" ថេហ៍ត្រូវឡានបុក ល្ងាចមិញនេះ " ចាប់ភ្លឹកថាគេបារម្ភពីប្រពន្ធយ៉ាងខ្លាំង ម្ដេចនិងហ៊ានរអាក់រអួលពាក្យសម្ដីទៅកើតនោះ?

" ល្ងាចមិញម៉ោងប៉ុន្មាន ម៉េចបានទើបតែយកគេមកពេទ្យ?ហើយកូនចៅប៉ុន្មាននាក់នោះវាធ្វើការយ៉ាងម៉េចទើបឲ្យថេហ៍ត្រូវជួបគ្រោះថ្នាក់បែបនេះ? "

It's YOU [END✅]Where stories live. Discover now