EP02 : ទិញឲ្យអូនមកប្ដី!

431 31 1
                                    

ក្រោយពីមានរឿងនៅនឹងរបងភូមិគ្រឹះរួចមក ឡានដែលបើកដោយSonghanក៏បើកមកឈប់នៅមុខមន្ទីរពេទ្យប្រចាំនៅប៉េកាំង។ ឯYiboមិនចាំយូរឡើយ ជំនិតបើកទ្វារភ្លាម នាយក៏រត់បីនាយតូចចូលទៅក្នុងមន្ទីរពេទ្យតែម្ដង។

" លោកWang! " បុគ្គលិកមន្ទីរពេទ្យនិងដុកទ័រធំចេញមករាក់នាយកំឡោះដែលជាសេដ្ឋីលេខមួយនៅប៉េកាំងនេះ តែYiboក៏ដើរចេញពីពួកគេ ហួសទៅបីនាយតូចឲ្យគេរុញចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់។

" ព្យាបាលប្រពន្ធខ្ញុំ!! បើប្រពន្ទខ្ញុំកើតអី មន្ទីរពេទ្យមួយនេះនឹងនៅសល់តែសរសេរគ្រោងមិនខាន!!! " Yiboដើរមកចាប់ក្របួចក្រវ៉ាត់កដុកទ័រធំហើយនិយាយគម្រាម នាំឲ្យគាត់រហ័សបែកញើសថ្ងាសភ័យឡើងញ័រខ្លួន។

" បាទៗ លោកWang!! " ក្រោយបាននាយលែងដៃពីក្រវ៉ាត់កហើយ ដុកទ័រធំក៏លើកដៃសម្រួលវ៉ែនតាឱនគោរពនាយពីរដង ហើយរត់ចូលក្នុងបន្ទប់ដែលរុញគ្រែនាយតូចចូលទៅមុននេះ។

" សុងហាន!!! "

" បាទ ចៅហ្វាយ!!! " Songhanស្ទុះរត់ចូលមក

" ទៅកម្ទេចម៉ូតូនោះចោលទៅ ហើយកុំភ្លេចរៀបចំសាងសង់របងភូមិគ្រឹះវិញផង! " Yiboលើកដៃបន្ធូរក្រវ៉ាត់បន្តិច ទើបដាក់បញ្ជាឲ្យកូនចៅជំនិតធ្វើ។ Songhanងក់ក្បាលបម្រុងនឹងចេញទៅៗហើយ នាយក៏ស្រាប់តែហៅមកវិញ ព្រោះនឹកឃើញដល់រឿងមួយ៖

" ចាត់ចែងរឿងហ្នឹងរួចហើយ ទៅមើលក្រុមហ៊ុនផង យើងប្រហែលមិនបានទៅទេ ថ្ងៃនេះ! "

" បាទ ចៅហ្វាយ!! "

~~~~~~~~

" Babe! អូនយ៉ាងមិចហើយ? " Yiboកាន់ប្រអប់ដៃនាយតូចថ្នមៗ ដែលពេលនេះកំពុងដេកធ្វើមុខស្អុយលើគ្រែអ្នកជំងឺ ក្បាលរបស់គេត្រូវបានរុំបង់ស ហើយនៅមានសំឡីញុកច្រមុះទៀតផង ព្រោះឈាមនៅតែបន្ដហូរចុះមក។

" ប្ដី! អូនឈឺ!! " Zhanសម្លឹងនាយទាំងទឹកភ្នែករលីងរលោង បើដឹងថាជិះអាម៉ូតូស្អីគេនោះឈឺបែបហ្នឹងហើយ គេគ្មានថ្ងៃទៅប៉ះទៅជិតវានោះទេ។ ទោះមិនមានរបួសស្នាមអ្វីធំដុំ គេរាងកាយគេធ្លាក់ពីលើម៉ូតូមកប៉ះនឹងដីផ្ទាល់ៗ ទើបគេឈឺស្រគាពេញខ្លួនបែបនេះ។

ប្រពន្ធក្មេងបង Billionaire (Completed)Where stories live. Discover now