EP31 : ល្ខោនបោកបញ្ឆោត

205 21 6
                                    

ប្រពន្ធក្មេងបង Billionaire
EP31 : ល្ខោនបោកបញ្ឆោត

[ មុនថ្ងៃទៅហុងកុងមួយថ្ងៃ ]

" Yi! បងអង្គុយចុះសិនមក! " ជូអានងើយមុខញញឹមស្រស់ដាក់នាយសង្ហារដែលទើបមកដល់មុននេះ។ នាងបានណាត់នាយមកហាងកាហ្វេមួយកន្លែងដើម្បីនិយាយគ្នារឿងមួយដែលសំខាន់។

" មានអ្វីមែនទេ? " Yiboដាក់ខ្លួនអង្គុយចុះកៅអីទល់មុខនាង ហើយសំឡឹងទៅកាហ្វេអាមេរិកខាណូដែលនាងកម្ម៉ង់ឲ្យ តែនាយមិនបានលើកវាមកញ៉ាំនោះទេ។

" ខ្ញុំមានរឿងចង់សួរបងឲ្យច្បាស់...តើបងនៅមានចិត្តស្រឡាញ់ខ្ញុំទេ សូម្បីតែបន្តិចក៏បាន? " ជូអានមិនវែងឆ្ងាយ ក៏ចាប់ផ្ដើមសួរសំណួរទៅនាយអង្គុយទល់មុខខ្លួនទាំងទឹកមុខក្រៀមក្រំ។

" ជូអាន! ខ្ញុំដឹងថានាងនៅស្រឡាញ់ខ្ញុំ សារភាពថាពីមុនខ្ញុំក៏មានចិត្តស្រឡាញ់នាង តែពេលនេះ-ក្នុងបេះដូងខ្ញុំមានតែមនុស្សម្នាក់ទេ គឺប្រពន្ធខ្ញុំ! ខ្ញុំមិនមានកន្លែងនៅសល់ដាក់នាងទៀតទេ សង្ឃឹមថានាងនឹងយល់ណា៎? សុំទោសដែលនិយាយតាមត្រង់! " Yiboលេបទឹកមាត់ផ្សើមបំពង់ក ហើយនិយាយច្បាស់ៗប្រាប់ទៅនាងនៅអ្វីដែលមានក្នុងចិត្ត គេមិនបានស្រឡាញ់នាង ហើយរឹតតែមិនអាចស្រឡាញ់នាងតទៅរហូត គេមានគូជីវិតហើយ គេមិនអាចត្រឡប់ទៅរកនាងវិញទេ។

" អរគុណ! អរគុណដែលបងផ្ដល់ចម្លើយពិតប្រាកដដល់ខ្ញុំ! មែនហើយ ខ្ញុំគ្រាន់តែចង់សួរបងបញ្ជាក់ឲ្យច្បាស់ប៉ុណ្ណោះ ព្រោះចាប់ពីពេលនេះទៅ ខ្ញុំនឹងលែងរំខានបងហើយ ខ្ញុំនឹងកាត់ចិត្តពីបង! " ជូអានលេងទឹកមុខកម្សត់និយាយរៀបរាប់ដូចការពិត ទាំងដែលនេះជាគម្រោងរបស់នាង នាងបោកបញ្ឆោតឲ្យគេជឿថានាងដកចិត្តពីគេ ដើម្បីនៅពេលដែលមានរឿងអ្វីកើតឡើងគេនឹងមិនបន្ទោសថានាងជាអ្នកធ្វើ ព្រោះនាងអស់ចិត្តពីគេហើយ គ្មានហេតុផលអ្វីមកធ្វើរឿងបែបនោះទេ ឃើញទេ,នាងឆ្លាតប៉ុណ្ណា?

" និយាយថាម៉េច? នាងពិតជាដកចិត្តមែន? " Yiboរាងភ្ញាក់បន្តិច ពេលលឺនាងនិយាយបែបនេះ គេសឹងមិនជឿនឹងត្រចៀក ព្រោះមនុស្សស្រីដូចជូអានមិនងាយចុះចាញ់ដោយងាយៗទេ អ្វីដែលនាងចង់បានគឺត្រូវតែបាន ចុះឥឡូវពាក្យស្លោកនេះបាត់បង់ហើយមែនទេ?

ប្រពន្ធក្មេងបង Billionaire (Completed)Where stories live. Discover now