EP25 : អូនបោកនាង តែបងយកជាការពិត!

226 23 0
                                    

[ ភូមិគ្រឹះគីម ]

" ព្រះអើយ ឃ្លានណាស់ៗ!! ពោះអើយឈប់កូរទៅ អ្ហឹកៗ!! " ថេយ៉ុងរត់ចុះជណ្ដើរបណ្ដើរស្រែកបណ្ដើរទាំងដែលម៉ោងជាងដប់យប់ទៅហើយ។ ដៃរបស់គេលើកមកក្ដោបពោះ លើអាវគេងរូបតុក្កតានោះសំដៅមករកផ្ទះបាយ ទាំងពោះកូររណ្ដំលឺរន្ថាន់បីដូចសំឡេងរថក្រោះទៅហើយ។

" ហា៎ តែប៉ុននេះផុតទុក្ខភ័យហើយ " មួយសន្ទុះក្រោយមក ក៏ដើរចេញមកវិញជាមួយមីកំប៉ុងចំនួនពីរកំប៉ុងដាក់ទឹកស្រុះហើយស្រេច ហុយផ្សែងទ្រលោមៗឃើញហើយសឹងតែហៀរទឹកមាត់។ ដោយសារគេងលក់មិនចុះមកញ៉ាំបាយពេលល្ងាច ទើបពាក់កណ្ដាលយប់ស្មើនេះទៅហើយ ពោះកូរគ្រោកៗត្រូវប្រញាប់ចុះមករកអីបំពេញក្រពះ។

" អ្ហឹម ជាតិ!! (ក្ពុក*) " ស្របពេលដែលថេយ៉ុងដាក់មីចូលមាត់បានមួយម៉ាត់ សំឡេងជ្រុះអ្វីមួយក៏បន្លឺឡើងមកប៉ះនឹងសោត ដែលសំឡេងនេះដូចលឺចេញពីខាងក្រៅរបងលាន់សូរចូលមកដល់ខាងក្នុងឯណោះ។

" អេ៎ ខ្មោចលងទេដឹង? " នាយតូចបើកភ្នែកធំៗទម្លាក់សមចុះលើកមកខ្ទប់មាត់ ហើយងាកមើលឆ្វេងស្ដាំ វាគ្មានមនុស្សនៅនោះទេ ព្រោះទាំងប៉ាម៉ាក់គេហើយអ្នកបម្រើនាំគ្នាចូលសម្រាកអស់ទៅហើយ ក្នុងផ្ទះស្ងាត់ជ្រងំមានតែគេម្នាក់ឯងប៉ុណ្ណោះ មិនខ្លាចមិនបានពិតមែន!

ក្ពុក*

សំឡេងនោះលឺសូរម្ដងទៀត រឹតតែធ្វើឲ្យថេយ៉ុងផ្អើលលើសដើម អារម្មណ៍ឃ្លានសឹងដាច់ពោះវៀនក៏រសាយបាត់ទៅអស់ នៅសល់តែអារម្មណ៍ភ័យខ្លាចសឹងតែរោគនោមដាក់ខោ។

" ឬមួយក៏ជាចោរ? " គេលើកឧទាហរណ៍ឡើងទាំងព្រឺសម្បុរ យប់ជ្រៅស្មើនេះទៅហើយ បើថាមិនមែនខ្មោច គឺមានតែចោរហ្នឹង!!

" មិនបានទេ បើត្រូវជាចោរយើងនឹងសំពងឲ្យបែកក្បាលមិនខាន!! " គិតចុះគិតឡើង មិនដឹងភាពក្លាហានពីណា ធ្វើឲ្យថេយ៉ុងងើបក្រេះរត់ទៅយកឆ័ត្រដែលពាក់នឹងទម្ពក់មកកាន់ជាប់ដៃ បើកពិលទូរសព្ទដើរសសៀរចេញទៅខាងក្រៅផ្ទះ។

ក្ពុក!

ទៀតហើយៗ! ថេយ៉ុងដើរកាន់ឆ័ត្រទាំងញ័រដៃទទ្រើកដូចមនុស្សឈឺគ្រុន សំដៅទៅកៀនរបងដែលមានដាំដើមស្វាយនោះ។ សំឡេងស្លឹកឈើត្រកួតគ្នា វាកាន់ធ្វើឲ្យបរិយាកាសមួយនេះព្រឺក្បាលលើសដើម។

ប្រពន្ធក្មេងបង Billionaire (Completed)Donde viven las historias. Descúbrelo ahora