EP32 : នាងប្រហែលគោតថាខ្ញុំដើរតាមក្រឡាអុករបស់នាង

191 20 1
                                    

" យ៉ាងមិចហើយ? " ជូអានបោះសំណួរទៅកាន់ប៊ែកជី ដែលទើបនិយាយទូរសព្ទចប់ជាមួយរ៉ូមីណូ នាងអន្ទះសារចង់ដឹងថាគ្រប់យ៉ាងចូលតាមផែនការនាងឬអត់?

" អ្អឹម គេព្រមតាមមកជាមួយរ៉ូមី នៅសល់តែខាងយើងប៉ុណ្ណោះ ឯងចង់ធ្វើយ៉ាងមិច? " ប៊ែកជីទម្លាក់ទូរសព្ទចុះ ងាកមកឆ្លើយនឹងជូអាន។

" ឯងដែរមើលគេលេងសៀកទេ? គេអាចបន្លំភ្នែកមនុស្សធ្វើឲ្យសត្វចាបប្រែក្លាយទៅជាផ្កាកុលាបក្រហមដែលមានបន្លាបាន ចុះហេតុអ្វីយើងមិនអាចរៀបចំបន្លំភ្នែក Yibo ឲ្យយល់ច្រឡំទៅលើក្មេងម្នាក់មិនបាន? " ជូអានលើកពែងតែមកផឹកបន្តិច ពោលទាំងល្បិចបង្កប់ភាពពិសពុល។

" ឯងចង់ឲ្យរ៉ូមី...និងក្មេងនោះ? "

" រៀបចំឈុតឆាកឲ្យដូចក្មេងនោះគេងជាមួយប្អូនឯង ហើយថតរូបផ្ញើទៅឲ្យ Yibo នោះអី! យើងស្គាល់គេច្បាស់ណាស់ គេប្រាកដជាខឹង ក្ដៅក្រហាយធ្វើអ្វីលែងត្រូវ គ្មានសតិ រហូតសុំលែងលះក្មេងនោះមិនខានឡើយ ហាស៎ហា!! ថ្ងៃដែលយើងរង់ចាំជិតមកដល់ហើយ!! "

[ S K I P ]
After School

" អេ៎ ឈប់សិន! " ជុងហ្គុកស្រែកហៅនាយតូចពីចម្ងាយហើយរហ័សរត់មករកនៅខ្លោងទ្វារ។

" មានការអីឬ? " នាយតូចចងចញ្ចើមសួរទៅនាយ ព្រោះរាល់ដងមិនសូវដែលបាននិយាយគ្នាទេ បើមកពេលណាឈ្លោះគ្នាជាមួយថេយ៉ុងដៃក្បាលកន្ទុយរហូត រកពេលរាប់អានគ្នាគ្មានទេ។

" ថេយ៍..គឺថេយ៉ុង គេទៅលេងលោកយាយមិនបានមកទេ "

" រឿងនេះខ្ញុំដឹងហើយ...តែថានាយមានរឿងអីចង់សួរខ្ញុំមែនទេ? ខ្ញុំដឹងថានាយមិនមែនមកដោយប្រាប់តែប៉ុណ្ណឹងទេ " Zhan ដេញទាន់ជាន់កែង ទើបJKដកដង្ហើមធំមួយឃូសឲ្យធូរទ្រូង មុននឹងនិយាយពីអ្វីដែលនាយចង់និយាយ៖

" មួយរយះនេះឯងដឹងថេយ៉ុងកើតអីទេ? "

" Wae!! វាកើតស្អី? វាកើតស្អី? ហេតុអ្វីខ្ញុំមិនដឹង? កុំប្រាប់ថាវាកើតជំងឺមហារីកឆ្អឹងខ្នងដំណាក់កាលចុងក្រោយ ត្រូវទៅវះកាត់ហើយមកកុហកខ្ញុំថាទៅលេងផ្ទះយាយណា៎ ហេតុអ្វីគេមិនប្រាប់ខ្ញុំ? "

" ឈប់! ឈប់ត្រឹមហ្នឹងបានហើយ!! ស្ដាប់ខ្ញុំបកស្រាយសិន!! " Jungkook លើកដៃហាមឃាត់Zhan បើហ៊ានតែមិនឃាត់បែកអូរហូរស្ទឹងឥឡូវហើយ អាគ្នានេះសួរធម្មតាសោះ ទៅចេញថេយ៉ុងកើតជំងឺមហារីកឯណាទេស៎ យ៉ាប់មែនហើយ!!

ប្រពន្ធក្មេងបង Billionaire (Completed)Where stories live. Discover now