EP45 : អូនវៃពេទ្យធ្មេញឡើងប៉ោងមុខ?

196 22 0
                                    

" កុំចូលមក ប្រយ័ត្នអូនវៃណា៎ តិចថាមិនបានប្រាប់!! " ចាន់ទម្លាក់អំបោសចោលរត់ទៅទាញដបសាប៊ូនៅជិតនោះមកកាន់ និយាយគម្រាមនាយ តែគិតថានាយខ្លាចគេឬ?

" អូនឯងហ៊ានវៃបង? "

ផូស*
មួយដបសាប៊ូវាត់ទៅលើក្បាលនាយ នៅពេលដែលនាយឈានជើងចូលមកជិតគេភ្លាម។ ប្រាប់ហើយប្រាប់ទៀតថាកុំចូលមកជិត នេះហើយលទ្ធផលមិនចេះស្ដាប់សម្ដីក្មេង។

" អូនវៃមែន? " Yiboជ្រួញមុខឈឺ លើកដៃក្ដោបក្បាលលើកចញ្ចើមសួរទៅមនុស្សមាឌតូចទាំងភ្ញាក់ដែលគេហ៊ានវៃនាយដូច្នេះ ឯសុងហានក៏វាររគើមៗឲ្យម៉ែដោះជួយគ្រែចុះទៅខាងក្រោមវិញ។

" អ្ហឹកៗ អូនអត់ទៅទេ!! " Zhanទម្លាក់ដបសាប៊ូចុះ យំយ៉ៃៗ ណាភ័យរឿងទៅជួបពេទ្យធ្មេញ ណាភ័យរឿងដែលជ្រុលដៃដាក់នាយមួយដបសាប៊ូមុននេះទៀត រស់ដល់ស្អែកឬអត់?

ផឹប!
" តែហ៊ានរើបងនឹងវាយគូទអូន!!! " Yiboស្ទុះទៅចាប់លីគេដាក់លើស្មា និយាយគម្រាមទាំងដែលគេពេលនេះកំពុងរើកញ្ជ្រោលដូចជ្រូកពុល និយាយមិនស្ដាប់ ប្រាប់មិនធ្វើ ចចេសរឹងរូស ក្បាលរឹងដូចដែកថែបម៉ាកវី ចរឹកខូចកែមិនឡើង នាយកំពុងមានអារម្មណ៍ថានាយដូចជាឪពុកម្នាក់ដែលកំពុងចាប់កូនពៅឲ្យទៅរៀនថ្ងៃដំបូងយ៉ាងអ៊ីចឹង ដូចអូសឬស្សីបញ្ច្រាសចុងមិនខុស។

" ហា៎ អូននឹងខលប្រាប់ម៉ាក់ក្មេក! ប្រាប់ថាបងបង្ខំអូន! អ្ហឹកៗ អូននឹងរត់ចេញពីផ្ទះ មិនមកជួបបងទៀតទេ! អ្ហឹកៗ គេប្រាប់អត់ទៅៗហើយ បង្ខំគេ!! ហ្អឹក! " នាយតូចគក់ខ្នងនាយបណ្ដើរ យំរៀបរាប់បណ្ដើរដូចឃ្មុំបេះដាក់ ហាឡើងសុទ្ធតែចង់រត់ចេញពីផ្ទះ នាយក្រាស់ដែលលីគេចុះមកដល់ខាងក្រោមនឹកឡើងអស់សំណើច។

" គ្រាន់តែឲ្យទៅពេទ្យធ្មេញសោះ អូនចង់រត់ចេញពីផ្ទះ? នរណាសរសើរ ក៏ខំម្ល៉េះ? ធ្វើមើលតែបងនាំទៅខ្វៃដូចជ្រូកអ៊ីចឹង!! " នាយដាក់គេចូលក្នុងឡាន ហើយដាក់ខ្សែក្រវាត់ឲ្យ ឱនមុខសំឡឹងក្មេងងក់ងរពេបមាត់ច្បែបដូចគូថទា ស្រណោះតែថានាយនាំទៅធ្វើបាបចុះលោកអើយ។

" អ្ហឹកៗ~~ ចេញទៅ!!! កុំមកនិយាយរកអូន!! " ចាន់រុញទ្រូងនាយចេញ ទាញទ្វារឡានបិទសឹងតែបាក់ទ្វារឡានជាពីរ ខឹងចិត្តនឹងគោទៅវៃរទេះ ចង់រត់ក៏រត់មិនកើត មើលទៅមានតែទៅប្រឈមមុខនឹងពេទ្យធ្មេញមែនទែនហើយ។

ប្រពន្ធក្មេងបង Billionaire (Completed)Where stories live. Discover now