EP24 : មិនមែនបានន័យថាបងមិនជឿចិត្តអូន!

191 18 0
                                    

" អ្ហឹកៗ គេធ្វើបាបអូន ជួយអូនផងអ្ហឹកៗ!! " ជូអានសឺតសតយំគ្មានទឹកភ្នែកស្រវាឱបនាយកំឡោះ ចូលខ្លួនធ្វើជាតួកម្សត់ដែលត្រូវតួកាចធ្វើបាប ហើយតួកាចនោះគឺជា Zhan!

" អ្នកនាងនិយាយស្អី? ខ្ញុំមិនបានធ្វើស្អីអ្នកនាងឡើយ!! " Zhan និយាយឡើងទាំងសែនហួសចិត្តនឹងស្រីម្នាក់នេះណាស់ ក្មេងដូចជាគេតាមល្បិចនាងមិនទាន់ទេ សុខចិត្តធ្វើបាបខ្លួនឯងហើយឈាមដៃរហាចនេះ ដើម្បីមកបង្កាច់បង្ខូចគេមែនទេ?

" នីម! នីម មកនេះឲ្យលឿន!! " Yibo មិននិយាយអ្វីទាំងអស់ជាមួយអ្នកទាំងពីរ បែរទៅជាស្រែកហៅមេការគ្រប់គ្រងភូមិគ្រឹះមួយនេះមក។ ជូអានដែលកំពុងប្រឹងចូលតួសម្រក់ទឹកភ្នែកនោះក៏ញញឹមសមចិត្ត ត្បិតគិតថាYiboនឹងជឿនាងជាមិនខានឡើយ។

" ចាស៎ ចាសចៅហ្វាយ ខ្ញុំមកហើយ! " នីម ឯណេះស្រុះរត់មកយ៉ាងលឿន មកឈរនៅចំពោះមុខ។

" ជួយយកជូអានទៅរុំរបួសឲ្យស្រួលបួលផង ជូអាននាងទៅជាមួយនីមទៅ! " Yiboប្រាប់ទៅនីម ហើយងាកមកប្រាប់ជូអានដែលធ្វើមុខកម្សត់លន់តួ។ ជូអានប្រឹងញញឹមបន្តិចហើយព្រមទៅជានីមដោយនីមជាអ្នកជួយគ្រានាងចូលទៅខាងក្នុង។

" បងជឿនាងមែនទេ? Yi!? " Zhanសួរឡើងទាំងទឹកភ្នែករលីងរលោងពេលឃើញនាយមិនរវីរវល់នឹងខ្លួន ឈរមើលទៅជូអានចូលក្នុងផ្ទះរហូតផុតក្រសែភ្នែក។

" ទៅជាមួយបង!! " នាយបែរមិនតបតឆ្លើយសំណួររបស់គេ ដៃរបស់នាយលូកទៅចាប់ដៃរបស់គេហើយតម្រង់ទៅរកឡានទោះបីជានាយតូចស្រែករើមិនព្រមទៅយ៉ាងណា ក៏នាយនៅតែជម្នះរុញគេចូលក្នុងឡានទាល់តែបាន ហើយមិនយូរប៉ុន្មានឡានដែលទើបបើកចូលមកក្នុងភូមិគ្រឹះមុននេះក៏បើកចេញទៅវិញ។

" អ្ហឹកៗ បងជឿនាង! បងបារម្ភពីនាង! ឯណា? ឯណាដែលថាបងមិនស្រឡាញ់នាងទៀតនោះ? អ្ហឹកៗ បងកុហក បងនៅស្រឡាញ់នាងមែនទេ? " មនុស្សតូចនៅក្នុងឡាន ចាប់ផ្ដើមស្រែកយំមិនសុខចិត្ត ពេលឃើញកាយវិការប្រងើយកន្ដើយរបស់មនុស្សជាទីស្រឡាញ់។ គេនៅតែមិនគិតមិនបាន ថានាយនៅស្រឡាញ់សង្សារចាស់របស់នាយ។

" ..... "

" អ្ហឹកៗ បងមិនតបនឹងអូន បានន័យថាបងនៅនឹកនាង បងនៅស្រឡាញ់នាង បងនៅការពារនាង! បងមិនសួរហេតុផលអូនទេ នាងជាជម្រើសទីមួយរបស់បង បងនៅស្រឡាញ់នាង អ្ហឹកៗ!! បងអាក្រក់ណាស់!! " Zhanចាប់ផ្ដើមអង្គុយលែងសុខ ដៃរើដោះខ្សែក្រវ៉ាត់ឡានចេញ ស្ទុះយកដៃទៅគក់ទ្រូងនាយកំពុងបើកឡាន ទាំងឈឺចិត្តស្អិតទ្រូង ទើបYiboប្រែទៅជាកាន់ចង្កូតឡានតែដៃម្ខាង ព្រោះម្ខាងទៀតរវល់មកចាប់ដៃតូចៗទាំងពីរដែលគក់ទ្រូងខ្លួនទៅផ្អោបជាប់នឹងភ្លៅរបស់នាយឲ្យរើលែងបាន។

ប្រពន្ធក្មេងបង Billionaire (Completed)Donde viven las historias. Descúbrelo ahora