EP36 : ខ្ញុំគ្រាន់តែអញ្ជើញគេមកញ៉ាំបាយ!

195 20 0
                                    

ដប់ថ្ងៃក្រោយមក...
ភូមិគ្រឹះកាង

បន្ទាប់ពីហោះទៅប៉ារីសព្យាបាលជំងឺឲ្យសាន់ឆេអស់ពេលជាងកន្លះខែក្រោយមក អ្នកស្រីកាងនិងលោកកាងបានវិលត្រឡប់មកចិនវិញ តែអ្វីដែលខុសប្រក្រតីនោះ គឺសាន់ឆេមិនបានមកជាមួយនោះទេ។

" ហេតុអ្វីប៉ានិងម៉ាក់មិនប្រាប់ថាអ្នកទាំងពីរមកវិញថ្ងៃនេះ? ខ្ញុំនឹងបានទៅទទួលពីព្រលានយន្ដហោះ " ចាងប៊ីនបោះជំហានញាប់ៗចូលមកក្នុងភូមិគ្រឹះ សំដៅទៅបន្ទប់ទទួលភ្ញៀវដែលមានអ្នកស្រីកាងនិងលោកកាងនៅអង្គុយទីនោះ។ គ្រាន់តែបានដំណឹងថាប៉ាម៉ាក់ត្រឡប់មកវិញភ្លាម នាយក៏ប្រញាប់មកផ្ទះភ្លាម មានមូលហេតុអ្វីជម្រុញមែនទេ?

" ម៉ាក់គិតថាឯងរវល់ទើបមិនចង់រំខាន " អ្នកស្រីកាងឆ្លើយនឹងកូនប្រុស ហើយងាកទៅឲ្យអ្នកបម្រើយកវ៉ាលីរបស់គាត់ទៅទុកនៅបន្ទប់។

" ខ្ញុំមិនបានរវល់អ្វីនោ- "

" គឺម៉ាក់គិតថាឯងដកឃ្លាមិនបានដូចពេលម៉ាក់ទៅនោះអី! ណ្ហើយបានហើយ ឈប់និយាយទៅ ម៉ាក់ទើបនឹងមកដល់ចង់សម្រាក តោះបងឡើងទៅខាងលើ! " អ្នកស្រីស្ដីកាត់កូនប្រុស ពាក្យសម្ដីដែលគាត់និយាយដូចចង់ស៊កសៀតឲ្យនាយអ៊ីចឹង គាត់ខឹងនាយរឿងអ្វី?

" ចុះ....គេនៅឯណា? ហេតុអ្វីមិនឃើញ? " មិនទាន់ឲ្យម្ដាយនិងឪពុកក្រោកពីសាឡុង ចាងប៊ីនក៏ក្រឡាប់ភ្នែកចុះឡើងសួរសំណួររកមនុស្សម្នាក់ តែមិនសូម្បីបញ្ជេញឈ្មោះ។

" នរណាគេ? "

" ម៉ាក់ក៏ដឹងថាខ្ញុំចង់បានន័យដល់នរណា! " នាយប្ដូរទឹកមុខបន្តិចពេលនិយាយចប់។

" ម៉ាក់មិនដឹងទេ ព្រោះម៉ាក់អានចិត្តឯងមិនយល់! "

" បានហើយអូន ឈប់ផ្ចាញ់ផ្ចាល់កូនទៅ , សាន់ឆេគេមិនមកវិញទេ គេរស់នៅប៉ារីសហើយ " លោកកាងដែលស្ងាត់មកជាយូរមិនស្ដី ក៏ចាប់ផ្ដើមនិយាយឃាត់ទៅប្រពន្ធហើយងាកទៅឆ្លើយនឹងកូនប្រុសទាំងដកដង្ហើមធំ។

" ប៉ាបានន័យថាមិច? គេរស់នៅជាមួយនរណា? ហើយ- "

" ម៉ាក់ប៉ាគេត្រឡប់មកយកគេវិញហើយ ជំងឺរបស់គេក៏ជា គេចង់ទៅរស់នៅជាមួយម៉ាក់ប៉ារបស់គេ ពួកយើងគ្មានសិទ្ធហាមឃាត់នោះទេ ហើយម្យ៉ាងទៀត, សាន់ឆេសុំផ្ដាច់ពាក្យជាមួយឯងហើយចាងប៊ីន ពីពេលនេះទៅឯងមិនបាច់លំបាកចិត្តដែលត្រូវមានក្មេងឆ្កួតធ្វើជាគូដណ្ដឹងទៀតនោះទេ! គេដោះលែងឯងតាមអ្វីដែលឯងចង់បានហើយ! " អ្នកស្រីកាងស្ដីកាត់ម្ដងទៀត ឲ្យចាងប៊ីនស្រឡាំងកាំងគ្រប់យ៉ាងក្រោយពេលស្ដាប់គាត់និយាយហើយ។

ប្រពន្ធក្មេងបង Billionaire (Completed)Tahanan ng mga kuwento. Tumuklas ngayon