+TaeKook Scène
ស្ដីពីថេយ៉ុងដែលរត់គេចខ្លួនចោលមិត្តភក្តិសំឡាញ់ចិត្តថ្លើមប្រម៉ាត់មកនោះ ពេលនេះក៏កំពុងស្ថិតនៅក្នុងបន្ទប់ទឹកសាធារណៈមួយកន្លែង ដើម្បីលុបលាងមុខឲ្យស្អាតឡើងវិញត្បិតបើដើរឲ្យគេឃើញមុខដូចខ្មោចនេះ បាក់កាលីប Cutie ប្រចាំសាលាអស់ហើយ។
" អ្ហឹកៗ សុំទោសតែយើងភ័យពេក មិនដឹងឯងសល់ឆ្អឹងឬអត់ទេ កាចាន់អើយ!! " ថេយ៉ុងឈរពេបមុខកញ្ចក់ នឹកស្ដាយក្រោយដែលខ្លួនរត់ចេញមក។ តែនិយាយតាមត្រង់ទៅ មុនពេលរត់ចូលបន្ទប់ទឹកនេះ គេក៏សម្រេចរត់ទៅរកចាន់វិញដែរ តែឡានបានចាកចេញបាត់ហើយ ទើបគេសម្រេចចិត្តរត់មកវិញ។
" អ្ហឹកៗ..បើមិចម៉ាចាំយើងធ្វើបុណ្យឲ្យណាឯង អ្ហឺ!! " និយាយផងយំផង ដកទូរសព្ទចុចមើលរូបថតពួកគេទាំងពីរនាក់មកឱបជាប់ទ្រូងផង។
" ពុទ្ធោ! ស្មានតែខ្មោចយាមបន្ទប់ទឹកទេតើមិញនេះ!! " Jungkookបើកទ្វារចូលមកទាំងចៃដន្យ សំឡឹងមើលមកថេយ៉ុងដែលឈរយំមុខកញ្ចក់ទាំងហួសចិត្ត និយាយលេងសើចអី មុននេះនាយភ័យមែនទែនណា៎។
" ខ្មោចយាមបន្ទប់ទឹកក្បាលឯងហ្នឹង!! " Taehyungសម្លក់ Jungkookតាមកញ្ចក់ទាំងឈឺចិត្តស្អិតទ្រូង មិនដឹងយ៉ាងមិច មនុស្សតែស្អប់ដឹងតែជួបរហូត។
" ឯងនេះឈ្លើយណាស់ យ៉ាងណាក៏យើងបងឯងមួយឆ្នាំដែរ! " Jungkookច្រត់ចង្កេះស្ដីឲ្យ ទើបដើរចូលទៅលាងដៃនៅម្ខាងជិតTaehyung។
" បងៗទៅ យើងខ្វល់? ម៉ាអារៀនថ្នាក់ជាមួយគ្នាសោះ "
" អរ! មែនហើយ ឯងគេចសាលា? "
" ស្អី? នរណាប្រាប់? " Taehyung បើកភ្នែកស្លើ មិនមែនខ្លាច គ្រាន់តែភ័យថាJungkookយករឿងនេះទៅប្រាប់ប៉ាម៉ាក់គេទៀត។
" បើមិនគេចចាំបាច់ភ័យ? មុខឯងនេះគួរឲ្យសង្ស័យណាស់! " Jungkookលើកចញ្ចើមបែបចាប់កំហុសថេយ៉ុង ឯថេយ៉ុងក៏ងើយមុខឡើងធ្វើឫកពាឡេះឡោះខ្លាចថាជុងហ្គុកចាប់បាន។
" មិនបានភ័យ យើងទៅភ័យអីនឹងឯងនោះ? " Taehyungងាកទៅពើងទ្រូងដាក់ Jungkook យ៉ាងអង់អាចក្លាហាន ហុហុ..មិនបានភ័យទេ តែយើងឡើងញ័រជើងទៅហើយ នេះបានចំជាមនុស្សមានពិរុទ្ធមែន!
ESTÁS LEYENDO
ប្រពន្ធក្មេងបង Billionaire (Completed)
Fanfic[ បងត្រូវមើលថែអូនឲ្យដូចជាទារក~~!! ] - Wang Yibo / Xiao Zhan - Jeon Jungkook / Kim Taehyung - Kang Jangbin / Gu Sanchae