EP19 : Babe You're Always Mine!🌚

206 34 0
                                    

" នែ៎ ល្មមឈប់ខឹងយើងទៅ យើងគ្មានចេតនាផ្លមនំខួបកំណើតឯងទេ តែពេលហ្នឹងយើងភ្លេចខ្លួនហ្នឹងណា៎! " Taehyung សសៀដើរចូលមកជិត Zhan ដែលអង្គុយមិននិយាយរកគេ។ មុននេះសុងហាបានសម្រេចចិត្តចុះទៅខាងក្រោមកម្ម៉ង់នំមកម្ដងទៀត ឯជុងហ្គុកនៅអង្គុយនិយាយគ្នាជាមួយអ៉ីបូនៅម្ខាងឯណោះ។

" ឆឹស! ឯងភ្លេចខ្លួនរហូតហ្នឹង! លើកមុនក៏រត់ចោលយើងដែរ!! " Zhan ងាកមើល Taehyung តាមកន្ទុយភ្នែក។ វាមិនដែលខួបគ្នាមួយទាំងមូល គ្នាមិនទាន់ទាំងបានភ្លុំទៀនបួងសួងស្អីផង គេឯណេះក៏ហក់មកយកនំញ៉ាំទៅហើយ គិតថាសមទេ?

" អា៎ អាហ្នឹងរឿងអតីតកាលទេ កុំរំលឹកទៅមើល សំខាន់ពេលនេះយើងសុំទោសណា៎ ចាត់ទុកថាយើងលើកទោសឲ្យយើងទៅណា៎ ណាៗ? " Taehyung ឃើញមិត្តរាងទន់ចិត្តបែបនេះ ក៏ប្រញាប់ទាញដៃគេមិនអង្រួនតិចៗ មិចភ្នែកប្តឹងធ្វើមុខខ្ចូតៗបែបឆ្កួតឲ្យ Zhanអស់សំណើចចេញមកទាល់តែបាន។

" ហាស៎ហា ឈប់ខឹងឯងក៏បាន យល់ថាឯងខំហោះមកឆ្លងខួបយើងកាត់ប្រទេសអីបែបនេះ តែថា..ឯងឥឡូវដូចស្និតស្នាលជាមួយជុងហ្គុកណាស់! " Zhanនិយាយលើកទោសឲ្យTae ហើយលើកដល់រឿងរបស់Jungkook។ សង្កេតថាឈ្លោះគ្នារហូតមែន តែឥឡូវនេះពេលនាក់នេះទៅណាក៏ជាមួយគ្នាដែរ។

" យើងមិនបានស្និតជាមួយអាគាត់ហ្នឹង! ជាប៉ាយើងទៅវិញទេដែលស្និត យើងក៏មិនដឹងថាស្និតជាមួយត្រកូលចនគេនោះថ្នាក់ណាដែរ បានហ៊ានសុំឲ្យកូនប្រុសគេឡើងយន្តហោះមកជាមួយយើងបែបនេះ " Taehyung និយាយងាកភ្នែកមើលទៅអ្នកខាងនោះ។

" តែគេក៏ព្រមរហូត មិនចម្លែកពេកទេឬ? បើទោះជាគួរសមដាក់មនុស្សចាស់ដែលសុំក៏មិនដល់ថ្នាក់នេះដែរ បើសាមីខ្លួនមិនព្រមនោះ " Zhanលើកនិយាយហើយងាកមុខមើលថេយ៉ុង ពាក្យរបស់គេធ្វើឲ្យថេយ៉ុងស្ងាត់បន្តិច ហីយ៉ា!តិចអារម្មណ៍ប្រែប្រួលជាមួយគូសត្រូវទៅ?

" មកហើយៗបាទ នំខួបអ្នកប្រុសតូចបានមកដល់ហើយ!! " Songhanដើរឡើងមកវិញជាមួយនំខេកក្នុងដៃ ទើបពួកគេនំគ្នាឲ្យចាន់ផ្លុំទៀននិងបួងសួង រួចក៏មានការជប់លៀងផឹកបន្តិចបន្តួចរហូតដល់ម៉ោង10:30ទើបបំបែកគ្នាមកបន្ទប់វិញរៀងៗខ្លួន។

ប្រពន្ធក្មេងបង Billionaire (Completed)Hikayelerin yaşadığı yer. Şimdi keşfedin