@សួនសាធារណៈ
" អ៊ុំ ចាំទីនេះហើយ ខ្ញុំទៅទិញស្ករសំឡីញ៉ាំបន្តិចណា៎? " ថេយ៉ុងលូកដៃទៅចាប់ដើមដៃតៃកុងឡានដែលមកទទួលចេញពីសាលា រំអុកដើម្បីបានចេញទៅទិញស្ករសំឡីញ៉ាំ ព្រោះមកដល់កន្លែងសួនសាធារណៈមួយត្រូវចាំភ្លើងស្តុបមួយនាទីជាងឯណោះ។
" មិនបានទេ អ្នកប្រុសតូចពួកយើងទៅដល់ផ្ទះឥឡូវហើយ " បុរសចំណាស់គ្រវីក្បាលបដិសេធមកវិញមិនចង់ឲ្យគេចុះទៅឡើយ ក្រែងលោកើតរឿងអ្វីឡើង លោកគីមនឹងបន្ទោសគាត់មិនខាន។
" ហឹក អ៊ុំដាច់ចិត្តដែរហ៎? ថេយ៍ថេយ៍ឃ្លានណាស់ ឃ្លានណាស់ ឃ្លានណាស់!!!! ហា៎!!!! " ថេយ៉ុងទន្ត្រំជើងយំប៉ែឡែពេញឡាន ដៃលើកមកក្ដោបពោះស្រែកថាឃ្លានមិនឈប់ អ៊ុំតៃកុងឡានបានតែគ្រវីក្បាលហួសចិត្តនឹងក្មេងកំហួចម្នាក់នេះប៉ុណ្ណោះ។
" អ្នកប្រុសតូចកុំយំអី ចាំផុតភ្លើងស្តុបខ្ញុំបើកទៅចតនៅគៀនផ្លូវ ហើយចាំអ្នកប្រុសតូចចុះទៅទិញល្អទេ? ចុះទាំងបែបនេះគ្រោះថ្នាក់ណាស់ " អ៊ុំតៃកុងឡានដាក់សំណើរឲ្យថេយ៉ុងងក់ក្បលផ្ងក់ៗ មួយនាទីក្រោយមកភ្លើងស្តុបក៏លោតចេញភ្លើងបៃតងឲ្យអ្នកដំណើរធ្វើដំណើរ ទើបគាត់បើកឡានទៅចតនៅគៀនផ្លូវម្ខាង។
ថេយ៉ុង ទាញទ្វារបើករត់ឱបកាតាបចុះទៅយ៉ាងលឿន រកតែអ៊ុំតៃកុងឡានចុះពីឡានតាមមិនទាន់ លឿនឲ្យដូចស្វា មិនយូរមិនឆាប់គាត់សុំដូរការងារជាមួយលោកគីមហើយ ឲ្យតែបែបនេះ។
" ពូ យកស្ករពីរ! យកអាពណ៌បៃតងនោះ!! " ថេយ៉ុងរត់មកដល់កន្លែងគេលក់ស្ករក៏ប្រញាប់ប្រាប់ទៅអ្នកលក់ភ្លាមៗ ឯអ៊ុំតៃកុងឡានដែលទើបរត់មកដល់មុននេះ ស្រាប់តែទទួលបានទូរសព្ទ ទើបគាត់សុំថេយ៉ុងចេញទៅនិយាយខាងក្រៅមួយភ្លែតបាត់។
" បងហ្គុក អូនចង់ញ៉ាំស្ករសំឡី ទិញវាឲ្យអូនណា? ណា៎ៗ!! " ស្ទេឡាទាញផងអូសផង ដើម្បីឲ្យជុងហ្គុកដើរមកតាមនាង។ ទម្រាំសុំឲ្យនាយជូននាងមកដើរលេងថ្ងៃនេះបាន នាងចំណាយទឹកមាត់អស់មិនចេះតិចនោះទេ។
" ថេយ៍! " ជុងហ្គុកក្រឡេកឃើញថេយ៉ុងពីចម្ងាយ ក៏ដើរចូលទៅយ៉ាងលឿនមិនចាំបាច់ស្ទេឡាអូស ធ្វើឲ្យនាងជ្រួញចិញ្ចើមបន្តិចហើយស្ទុះរត់ទៅតាមគេដែរ។
ESTÁS LEYENDO
ប្រពន្ធក្មេងបង Billionaire (Completed)
Fanfic[ បងត្រូវមើលថែអូនឲ្យដូចជាទារក~~!! ] - Wang Yibo / Xiao Zhan - Jeon Jungkook / Kim Taehyung - Kang Jangbin / Gu Sanchae