+Warning🔥 : ភាគនេះមានពាក្យពេចន៍មិនសមរម្យ បើគិតថាមិនទំនង កុំអានអី តែកុំភ្លេចReact ;))
បន្ទាប់ពីនៅជជែកលេងនិងញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នាហើយ លោកប៉ាសង្ហារនិងអ្នកម៉ាក់រូបស្អាតក៏សុំលាត្រឡប់ទៅវិញនៅម៉ោងបួនល្ងាចទៅហើយ។
Zhanឈរឱបលាម៉ាក់ក្នេងនិងលោកប៉ាក្មេកម្នាក់ម្ដងទាំងសើចកក្អឹកៗត្រូវរូវគ្នាខ្លាំងណាស់ ខុសពីYiboដែលឈរធ្វើមុខក្រញូវមិនរាប់ញាតិ ដោយសារត្រូវគេមើលរំលង សូម្បីលោកប៉ាអ្នកម៉ាក់ក៏ស្រឡាញ់កូនប្រសារច្រើនជាងកូនបង្កើតដែរ។
" លាហើយ ម៉ាក់ស្អាត ប៉ាសង្ហារ!! " Zhanស្រែកមួយវ៉ាសពេលឡានក៏បើកចាកចេញពីភូមិគ្រឹះ។ នាយតូចនៅឈរសំឡឹងរហូតដាច់កន្ទុយភ្នែក ទើបបែរខ្លួនបម្រុងនឹងដើរចូលក្នុងផ្ទះវិញ ក៏ត្រូវភ្ញាក់បន្តិចនឹងទឹកមុខក្រញ៉ូវងក់ងរបស់ប្ដីដែលឈរផ្អែកខ្លួននឹងទ្វារ។
Yiboមិនខ្ចីមាត់ លូកដៃចូលហោប៉ៅហើយក៏ដើរចូលទៅខាងក្នុងវិញបាត់រួចក៏បន្តឡើងទៅបន្ទប់ធ្វើការរបស់នាយ ឯZhanបានតែធ្វើមុខងីងើនៅមិនទាន់ហ៊ាននិយាយលួងនាយនោះទេ។
ព្រះអាទិត្យលិចចាកបាត់នៅទិសខាងលិច ធ្វើឲ្យអង្គរស្មីពន្លឺចាប់ផ្ដើមថមថយ ជំនួសមកនូវភាពងងឹតបង្ហាញវត្តមានព្រះចន្ទដែលបញ្ជាក់បានថាជាពេលយប់ទៅហើយ។
កន្លះថ្ងៃហើយដែលYibo&Zhanមិនទាន់បាននិយាយរកគ្នានៅឡើយ។ Yiboមិនព្រមចុះពីបន្ទប់ធ្វើការវិញនោះទេតាំងពីឡើងទៅ ទើបធ្វើឲ្យZhanត្រូវចុះមកអង្គុយញ៉ាំបាយមួយតុម្នាក់ឯង។
" ហ៉ើយគួរលួងប្ដីយ៉ាងមិចទៅ? បើអត់ចេះផងហ្នឹង! " Zhanស្លាបព្រាបាយចូលមាត់ តែខួរក្បាលនៅស្ងប់សុខនឹកគិតវិធីលួងបងនៅឡើយ គ្មានដូចជាគេគ្មានពិសោធន៍លួងមនុស្សចាស់នោះទេ ទើបមិនដឹងត្រូវចាប់ផ្ដើមពីណាទៅណា។
" មែនហើយ! ហេតុអ្វីយើងនឹកមិនឃើញដល់អាកូនខ្លាឃ្មុំតូច? ' សុខៗនាយតូចក៏ស្រាប់តែនឹកគិតដល់មិត្តសម្លាញ់មហាលោតផ្លោះរបស់ខ្លួន ទើបស្ទុះវឹងរត់ទៅយកទូរសព្ទមកចុចខលទៅថេយ៉ុង។
( ហាឡូ? យ៉ាងមិចមានការស្អី អ្នកជំទាវចាន់? យើងវាកំពុងរវល់ ឲ្យពេលឯង5នាទី មិននិយាយទេយើងបិទប៉ិតហើយ ព្រោះរវល់បិទម៉ាសថែសម្រស់ អានរឿងប្រលោមលោក កុំរំខានយើង ប្រយ័ត្នទៅតាមទាត់ដល់ផ្ទះផ្អើលដល់ប្ដីឯង តិចថាយើងមិនបានប្រាប់!! )
STAI LEGGENDO
ប្រពន្ធក្មេងបង Billionaire (Completed)
Fanfiction[ បងត្រូវមើលថែអូនឲ្យដូចជាទារក~~!! ] - Wang Yibo / Xiao Zhan - Jeon Jungkook / Kim Taehyung - Kang Jangbin / Gu Sanchae