" គឺបាន ខ្ញុំឲ្យនាងស្នាក់នៅមួយរយះចុះ "
" Yi បង? " Zhan ងើយមើលមុខនាយបន្តិច ហៅឈ្មោះនាយទាំងបង្អូសសំឡេង ត្បិតមិនពេញចិត្តនឹងនាយដែលមិនសួរយោបល់ខ្លួន ហើយអនុញ្ញាតឲ្យសង្សារចាស់របស់នាយចូលមកនៅភូមិគ្រឹះរបស់ពួកគេ។
" ម៉ែដោះ រៀបចំបន្ទប់ឲ្យជូអានផង ម៉ោះទៅជាមួយបង! " Yiboងាកប្រាប់ម៉ែដោះរបស់ចាន់ ហើយអូសដៃនាយតូចឡើងទៅខាងលើយ៉ាងលឿនដើម្បីនិយាយបកស្រាយ ស្របពេលដែលជូអានឯណេះឈរញញឹមទាំងកលល្បិចសមចិត្តមែនទែន។
[ មិនយូរមិនឆាប់ខ្ញុំនឹងយកបងមកធ្វើជារបស់ខ្ញុំម្ដងទៀត ឲ្យទាល់តែបាន! ] ជូអានពោលនៅក្នុងចិត្ត សង្ឃឹមជាក់ថានាងនឹងអាចដណ្ដើមមនុស្សប្រុសដែលនាងស្រឡាញ់ចង់បានត្រឡប់មកវិញ។ ប្ដីប្រពន្ធយ៉ាងមិច? លែងលះគ្នាបានតាស៎ ត្រឹមអេតាស៉ីវិលមួយនោះ!! គ្មានបញ្ហាចំពោះនាងឡើយ....
ក្រិប
" ហេតុអីបងឲ្យនាងនៅទីនេះ? ហេតុអីមិនសួរយោបល់អូន? ឬបងនៅមានចិត្តឲ្យនាង មិនអាចឃើញនាងគ្មានកន្លែងស្នាក់នៅ? " គ្រាន់តែចូលមកដល់ក្នុងបន្ទប់ ហើយនាយក្រាស់ដើរទៅចាក់គន្លឹះបិទទ្វារភ្លាម Zhanក៏បោះសំណួរទៅជាប់ៗគ្នាជាមួយអារម្មណ៍អន់ចិត្តតិចតួច តិចតួចឡើងអួលដើម.ក!
" កុំទាន់ខឹង! កុំទាន់យល់ច្រឡំ! កុំទាន់អន់ចិត្តនឹងបង! ដែលឲ្យនាងនៅទីនេះ បងមានហេតុផលរបស់បង! " Yibo ដើរចូលមកវិញមកទាញនាយតូចឱបជាប់នឹងទ្រូង ដឹងច្បាស់ណាស់ថាគេកំពុងអន់ចិត្តនឹងនាយ ដែលយល់ព្រមឲ្យសង្សារចាស់ស្នាក់នៅក្រោមដំបូលតែមួយ។
" ហេតុផលបងជាស្អី? ឆ្លើយប្រាប់អូនមក! " Zhan រើចេញពីនាយ សួរហេតុផលរបស់នាយ គេពេលនេះក៏មិនសមជាក្មេងទៀតដែរ គួរតែរៀនធ្វើជាមនុស្សមានហេតុផលជាងមុន មិនគួរខឹងច្រឡោតនោះទេ នេះជាពាក្យដែលគេនិយាយប្រាប់ខ្លួនឯងក្នុងចិត្ត។
" បងនឹងចាប់និយាយរឿងដែលបងនិងនាងជាសង្សារគ្នាទៅចុះ- " Yiboសំឡឹងមើលទៅមនុស្សតូច មុននឹងអូសដៃគេទៅទម្លាក់ខ្លួនលើចុងពូក ដោយឲ្យគេអង្គុយលើភ្លៅនាយ ហើយនាយឱបគេពីក្រោយ ដាក់ចង្ការលើស្មារបស់គេ ធ្វើបែបនេះទើបនាយហ៊ាននិយាយប្រាប់គ្រប់យ៉ាងដល់គេ។
YOU ARE READING
ប្រពន្ធក្មេងបង Billionaire (Completed)
Fanfiction[ បងត្រូវមើលថែអូនឲ្យដូចជាទារក~~!! ] - Wang Yibo / Xiao Zhan - Jeon Jungkook / Kim Taehyung - Kang Jangbin / Gu Sanchae