EP11 : ឈរជើងមួយទាំងពីរនាក់!!!

225 21 0
                                    

" អាកូនខ្លាឃ្មុំ នេះជាកន្លែងអី? "  Zhanនិង Taehyung ដើរចូលមកក្នុងកាស៉ីណូមួយកន្លែង ដែលមានមនុស្សចូលគួរសមល្មម នេះជាពេលរសៀលទៅហើយ ពួកគេទាំងពីរនាក់នាំគ្នាគេចម៉ោងអង់គ្លេសដើម្បីមកទីនេះ។

" កន្លែងសប្បាយ ឯងដែរមើលរឿងហុងកុងទេ? អូហូ ស្ដេចល្បែងគឺជាយើង ហាស៎ៗហាៗ!! " Taehyungឯណេះនិយាយផងចូលតួផង សើចលឺៗរហូតអ្នកដែលកំពុងលេងនាំគ្នាងាកមកមើលពួកគេភ្លេត ទាំងគិតក្នុងចិត្តថា ពួកគេរត់ចេញពីពេទ្យមែនទេ?

" ពូអូនសុំលេងដែរ! " មិត្តមហាលោតផ្លោះទាំងពីរញាក់ចញ្ចើមដាក់គ្នាទ្រឺតៗ រត់មកកន្លែងចាក់លេខហើយសុំគេលេងដែរ ទាំងបើកភ្នែកដូចកូនក្មេងឡើងប៉ុនៗពងក្ងាន។

[ ចាក់លេខហ្នឹង គឺយើងចាក់លុយយកលេខស្ដើងឬក្រាស់ ហើយបន្ទាប់មកគេបង្វិលគ្រប់ បើយើងដាក់ស្ដើងហើយចេញស្ដើងយើងឆេះ ]

noted : មិនដឹងត្រឹមត្រូវឬអត់ទេ មិនដែលសិក្សាខាងហ្នឹងផង🌚 ដូច្នេះកុំប្រកាន់ ហើយបើមានអ្នកដឹងខមិនប្រាប់ផង កុំឲ្យខ្ញុំល្ងង់អត់ស្គាល់ទិសតំបន់ទៀត +,+

" ក្មេងពីរនាក់នេះមកពីណា? " បុគ្គលិកកាស៉ីណូងាកខ្សឹបដាក់គ្នា សំឡឹងមើលមនុស្សមាឌតូចពីរនាក់ដែលឈរទន្ទឹមគ្នា ធ្វើមុខប្លង់ៗរង់ចាំចម្លើយពួកគេថាឲ្យលេងឬអត់។

" មិនដឹងទេស៎ តែឲ្យពួកគេលេងទៅ ឯងមិនឃើញកាតក្នុងដៃពួកគេទេ? កាតខ្មៅណាវ៉ើយ!! " ម្នាក់ទៀតខ្សឹបទៅវិញសំឡឹងរកទៅកាតខ្មៅដែលZhanនិង Taehyungកាន់ម្នាក់មួយ កាតមួយលុយមិនក្រោមខ្ទង់លានដុល្លានោះទេ សូមប្រាប់។

" អូខេ...លេងបាន តែពួកឯងត្រូវទៅប្ដូរយកលុយសុទ្ធមកចាក់! " Man1 និយាយឡើងទើបមិត្តមហាលោតផ្លោះទាំងពីរនាក់ឱបគ្នាអរកញ្ឆក់រត់ទៅដូរលុយមក។ ម្នាក់ៗដើរឱបលុយជិតដប់ដុំមកទម្លាក់កណ្ដាលវង់ធ្វើឲ្យមនុស្សម្នានាំគ្នាងាកមកចាប់អារម្មណ៍ ក្មេងៗសោះលុយច្រើនម្ល៉េះ?

" អេ៎! ឯងថានោះជាប្រពន្ធក្មេងលោកWang ឬក៏មិនមែន? " បុរសម្នាក់ដែលធ្វើការជាពេទ្យថ្នាក់មធ្យមនៅមន្ទីរពេទ្យដែលYibo ឧបត្ថម្ភ50%នោះ ងាកទៅសួរគ្នីគ្នាផ្សេងទៀត ព្រោះគេដូចជាចំណាំមុខរាងតូច។

ប្រពន្ធក្មេងបង Billionaire (Completed)Where stories live. Discover now