+ថ្ងៃថ្មី
" Taehyungie ឯងស៉ីអី? " Zhanធ្វើមួយស្នូញៗសួរទៅថេយ៉ុង ពេលដែលពួកគេទាំងពីរមកដល់កង់ទីនឈរមើលអាហារគេលក់យូរហើយ តែគ្មាននរណាហៅអីញ៉ាំសោះ។
" ប៉ាម៉ាក់យើងឡើងទៅកូរ៉េហើយចុះទៅប៊ូសានបាត់ហើយ យើងអត់មានលុយទេ ចង់ខ្ចីឯង10$សិនបានអត់? " Taehyung មុខស្អុយតបមកវិញ មូលហេតុដែលមិនព្រមកម្ម៉ង់អីញ៉ាំគឺអត់លុយហ្នឹងឯង។ យប់មិញខំខលទៅសុំលុយប៉ាម៉ាក់ចាយដែរ តែគាត់លើកយករឿងដែលគេហ៊ានចូលកាស៉ីណូនោះ ទើបពួកគាត់ដាក់ទោសគេមិនឲ្យលុយគេចាយនោះទេ ទម្រាំគាត់ត្រឡប់មកវិញ។ ហើយអាលុយនៅសល់សន្សំនឹងខ្លួននេះទៀតសោត ក៏ប្រមូលយកទៅចោលក្នុងកាស៉ីណូម្សិលមិញអស់ទៅហើយ។
" 10$ស្អី? តែ10យេន យើងមិនមានផង! ប្ដីយើងដកអស់ហើយ អ្ហឹកៗ ឈឺចាប់ណាស់អ្ហា៎!!! " Zhanនិយាយទាំងពេបមាត់ ទម្រាំនិយាយចប់ទឹកភ្នែកក៏ហូរចុះមកល្មម។ សួរថានរណាមិនយំ? បើរាល់ថ្ងៃលុយបងឲ្យចាយពេញៗដៃ ដល់ឥឡូវលុយ10000ម៉ឺនរៀលខ្មែរនេះមិនមានផងហ្នឹង!!!
(10យេន=ប្រាំមួយពាន់រៀលលុយខ្មែរ ហើយកន្ទុយបន្តិចបន្តួច)
" អ្ហឹក...អា៎!! ទៅលោតទឹកល្អទេប្រេន? " Taehyungយំឡាំប៉ែឱបមិត្ត នឹកស្មានមិនដល់សោះថាខ្សែជីវិតCutieប្រចាំសាលាទាំងមូល សូម្បីតែលុយទិញបាយញ៉ាំព្រឹកក៏គ្មាន...គួរឲ្យសង្វេគណាស់លោកអើយ😭🤏
" នែ៎! អាល្អិតពីរនាក់ មកយំស្អីទីនេះ? នរណាស្លាប់ឬ? មកយកបាយពួកឯងទៅ ប្រយ័ត្នចាក់ចូលធុងសម្រាមបាត់!! " អ៉ីចុងភៅលក់បាយនោះ និយាយឡើងលឺៗមកកាន់នាយតូចទាំងពីរដែលឈរខ្សឹកខ្សួលដូចទើបមកពីមើលភាពយន្តកម្សត់ហើយ ទើបហៅគេទាំងពីរឲ្យមកយកបាយ តែពីរនាក់នោះធ្វើភ្នែកស្លើៗមិនយល់ន័យ។
" អ៉ីហា៎ អូនអត់បានកម្ម៉ង់បាយអ៉ីឯងទេណា៎ មិចមកហៅឲ្យយកចឹង? អត់មានលុយទេ បើមានលុយអូនកម្ម៉ង់ញ៉ាំយូរហើយ " Zhan និង Tae ងាកមើលមុខគ្នាប្លង់ៗហើយងាកទៅនិយាយជាមួយគាត់វិញ ទាំងទឹកមុខកម្សត់។
" បើដាក់ឲ្យពួកឯងហើយមិនបានលុយ អ៉ីក៏មិនខ្ចីដាក់ដែរ តែបាយពីរចាននេះអាល្អិតសង្ហារខាងនោះចេញរួចហើយ បើមិនយកទេ អ៉ីយកឲ្យគេផ្សេងវិញក៏បាន "
ESTÁS LEYENDO
ប្រពន្ធក្មេងបង Billionaire (Completed)
Fanfic[ បងត្រូវមើលថែអូនឲ្យដូចជាទារក~~!! ] - Wang Yibo / Xiao Zhan - Jeon Jungkook / Kim Taehyung - Kang Jangbin / Gu Sanchae