EP46 : ម្ងៃហើយអង្គុយបោកឲ្យឯងលួង?

170 20 0
                                    

មនុស្សម្នាក់ៗតែងតែមានរបៀបរស់នៅរៀងៗខ្លួន តែការរស់នៅដោយសន្តិភាព មានការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួនបានល្អ គឺជាការរស់នៅដោយស្ងប់សុខមួយ។

លោកហាវីដ និង ជូអាន បានធ្វើដំណើរតាមរយះយន្តហោះផ្ទាល់ខ្លួនមកដល់ទឹកដីនៃទីក្រុងរ៉ូម ប្រទេសអ៉ីតាលី។ បុរសចំណាស់រុញរទេះកូនស្រីចូលទៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃរបស់វង្សត្រកូល រ៉ូឌ្រីហ្គូ ដោយញញឹមស្រស់ ព្រោះការវិលត្រឡប់មកវិញលើកនេះឪពុកកូនទាំងពីរបានយល់ចិត្តគ្នាទៅវិញទៅមក។

" លោកប៉ា ហេតុ-ហេតុអីមិនឃើញនាយអាន់ឌ្រូ? " រុញមកដល់ខ្លោងទ្វារ ជូអានក៏ងាកមុខសួរទៅលោកប៉ារបស់នាង ត្បិតពេលធ្វើដំណើរមកតាមយន្ដហោះនាងមិនបានឃើញវត្តមានអាន់ឌ្រូនោះទេ ធម្មតាអាន់ឌ្រូជាជំនិតរបស់ប៉ានាងសមតែនៅក្បែរប៉ារបស់នាងរហូតទើបត្រូវ។

" គេសុំលាឈប់មួយរយះសិន! " លោកហាវីដដកដង្ហើមធំ ដកដង្ហើមហើយឱនសំឡឹងមុខកូនស្រី គឺអាន់ឌ្រូបានសុំគាត់លាឈប់ តែគាត់មិនព្រម ទើបនាយប្ដូរមកសុំឈប់សម្រាកការងារមួយរយះវិញ មិនដឹងថាពេលនេះនាយទៅដល់ណាទៅហើយទេ។ ក្នុងនាយជាចៅហ្វាយម្នាក់ ក៏ដឹងថានាយមានចិត្ងលើកូនស្រីរបស់គាត់ដែរ គ្រាន់តែគាត់មិនមាត់អ្វីប៉ុណ្ណោះ។

" ហេតុអីលោកប៉ា ក្រែង- "

" លោកពូ! ជូអាន! ទីបំផុតអ្នកទាំងពីរត្រឡប់មកវិញហើយ! " អែនឌី ដើរចេញមកពីខាងក្នុងរាក់ទាក់ឪពុកកូនទាំងពីរទាំងស្នាមញញឹម។ នាយជាកូនប្រុសមិត្តរបស់លោកហាវីដ ហើយក៏ជាបុរសម្នាក់ដែលលោកហាវីដបម្រុងប្រគល់ជូអានឲ្យទៅនាយមើលថែដូចគ្នា។

" អែនឌី ក្មួយមកដល់តាំងពីពេលណា? " លោកហាវីដឱបរាក់ទាក់នាយ ញញឹមតបកំឡោះរូបសង្ហារគ្រងឈុតCEO ព្រោះនាយចូលធ្វើការជំនួសលោកប៉ារបស់នាយ។ ទាំងត្រកូល កេរ្តិ៍ឈ្មោះឋានៈ អ្នកទាំងពីរគឺសាកសក្តិគ្នាណាស់ គ្រាន់តែមិនដឹងថាជូអានយល់ព្រមឬអត់នោះទេ ដោយសារគាត់មិនទាន់បានប្រាប់រឿងនេះដល់នាង។

" មុននេះបន្តិចប៉ុណ្ណោះលោកពូ! "

" ជូអានហេតុអ្វីក៏ស្ងាត់ម្ល៉េះ? រាក់ទាក់បងបន្តិចទៅកូន! " លោកហាវីដងាកមកក្រោយសំឡឹងកូនស្រីដែលស្ងៀមស្ងាត់លើរទេះរុញ ទាំងដែលនិស្ស័យនាងពីដើមមិនមែនជាមនុស្សស្ងប់ស្ងាត់បែបនេះ។

ប្រពន្ធក្មេងបង Billionaire (Completed)Donde viven las historias. Descúbrelo ahora