EP23 : អរគុណដែលចិញ្ចឹមគេដោយក្ដីស្រឡាញ់

203 21 3
                                    

[ EvenING  Bar ]

" ខូចចិត្តរឿងអីឬ បានហៅយើងមកផឹក? " Yiboដើរចូលមកដាក់បង្គុយលើកៅអីក្បែរមិត្តសម្លាញ់ហើយសួរ មុននឹងងាកទៅកម្ម៉ង់ស្រាក្រឡុកមួយកែវ។ នាយចេញពីធ្វើការហើយក៏បម្រុងទៅផ្ទះ នរណាទៅដឹងថាមកជាប់ត្រូវមិត្តខលហៅបន្ទាន់រហន់បែបនេះនោះ?

" ខូចចិត្តទើបហៅឯងបាន? យើងគ្រាន់តែចង់ជួបនិយាយគ្នាម្ដងប៉ុណ្ណោះ បែកឯងយូរហើយស្មានថាភ្លេចមុខយើង " Jangbin ងាកទៅវាយចញ្ចើមដាក់នាយសង្ហារ មុននឹងលើកកែវឡើងក្រេបស្រាបន្ត។

" មុខឯងអាក្រក់យ៉ាងនេះ ទោះយើងចង់ភ្លេច ក៏នៅយល់សប្តិឃើញដែរ! "

" ឆឹស មុខប្រពន្ធក្មេងឯងទើបស្អាត យើងវាអាក្រក់ស្រាប់ហើយ! " ចាងប៊ីនពេបមាត់បន្តិច ត្បិតលឺអ៉ីបូបង្អាប់មកបែបនោះ។

" ក៏ពិតស្រាប់ទៅហើយ អរមែនហើយ..យើងលឺថាលោកអ៊ំនិងអ៊ំស្រីយកសាន់ឆេទៅព្យាបាលនៅបារាំងមែនទេ?  គេមិនយំតោងទាមឯងស្លាប់ទៅហើយទេហ្ហេស? "

" អត់ផង! " ចាងប៊ីនឆ្លើយទាំងហី

" អត់? ឬក៏ឯងមិនបានទៅជូនដំណើរគេ? ឯងនេះ! យើងអស់និយាយហើយ សូម្បីជូនដំណើរគេបន្តិចក៏មិនទៅផង យើងមិនយល់សោះថាហេតុអ្វីគេស្រឡាញ់ឯងម្ល៉េះ បើឯងបាតផ្សារយ៉ាងនេះនោះ!! " និយាយបណ្ដើរYiboច្រត់ចង្កេះសម្លក់ចាងប៊ីនបណ្ដើរ ស្របពេលស្រាដែលកម្ម៉ង់ក៏រួចរាល់ល្មម។

" មិនមែនមិនទៅ គ្រាន់តែទៅមិនទាន់! "

" បើថាមិនចង់ទៅវាត្រូវជាង!! " មិនឲ្យសម្ដីចាងប៊ីនធ្លាក់ដល់ដីទាន់ឡើយ អ៉ីបូក៏ហារកាត់ថែមមួយប្រយោគចំកណ្ដាលមុខយកតែម្ដង។

" យើងហៅឯងមកមិនមែនឲ្យឯងមកស្ដីឲ្យយើងរឿងនេះទេ! " ចាងប៊ីនដកដង្ហើមធំទាំងហត់ចិត្ត មនុស្សគ្រប់គ្នាតែងតែបន្ទោសគេ ហើយកាន់ជើងក្មេងឆ្កួតម្នាក់នោះឥតល្ហែ ចុះនាយ? នាយក៏ជាមនុស្ស ត្រូវការសេរីភាព មិនមែនមករៀបការជាមួយមនុស្សឆ្កួតបែបនេះទេ!!

" យើងក៏មិនចង់និយាយប៉ុន្មានដែរ តែយើងសួរឯងមួយចុះ បើសិនគេជា ឯងគិតយ៉ាងមិច? " សំណួរមួយនេះធ្វើឲ្យចាងប៊ីនគាំងទ្រឹង មែនហើយនាយស្អប់គេដែលជាក្មេងឆ្កួត ចុះប្រសិនបើគេជាពីជំងឺនេះ ចិត្តស្អប់អាចរលាយបាត់ទៅតាមហ្នឹងទេ?

ប្រពន្ធក្មេងបង Billionaire (Completed)Where stories live. Discover now