EP34 : របស់ខ្លះប៉ះបាន តែរបស់ខ្លះប៉ះដឹងតែរលាក

208 20 0
                                    

+ទីក្រុងរ៉ូម ប្រទេសអ៉ីតាលី

ក្រាក
ទ្វារបន្ទប់សង្រ្គោះបន្ទាន់បើកឡើង នាំយកលោកដុកទ័រនិងជំនួយការម្នាក់ដើរចេញមកខាងក្រៅជាមួយទឹកមុខស្លេកស្លាំង ធ្វើឲ្យបុរសចំណាស់ដែលជាមនុស្សមានអំណាចសំឡឹងទៅទាំងចងចញ្ចើម ហើយដើរទៅប្រឈមមុខ។

" កូនស្រីខ្ញុំយ៉ាងមិចហើយ?!! " លោកហាវីដគំហកសួរទៅលោកដុកទ័រទាំងតឹងសសៃ.កផ្អេះ មុខក្រហមច្រាលពោរពេញទៅដោយកំហឹងដែលកំពុងពុះកញ្ជ្រោលនៅក្នុងរាងកាយ។

" លោក...លោកហាវីដ គឺ...គឺអ្នកនាងតូច...!! " ដុកទ័រប្រែជាញ័រមាត់ចំប្រប់ត្បិតសែនខ្លបខ្លាចនឹងបុរសចំពោះមុខនេះណាស់។ នរណាៗក៏ដឹងដែរថាលោកហាវីដនេះមានអំណាចប៉ុណ្ណានៅអ៉ីតាលីនេះ ហើយក៏កំណាចផងដែរ បើហ៊ានតែនិយាយមិនត្រូវចិត្ត គ្រាប់សំណអាចហោះទម្លុះក្បាលរបស់គាត់ភ្លាមៗឥឡូវនេះក៏ថាបាន។

" ប្រាប់មកថាអាការៈ អ្នកនាងតូចយ៉ាងមិចហើយ?! " អាន់ឌ្រូដែលជាជំនិតរបស់លោកហាវីដស្ទុះទៅចាប់ក្របួចកអាវលោកដុកទ័រឡើងទាំងមុខកាច។

" អ្នក-អ្នកនាងតូចត្រូវាប៉ះទង្គិចជាច្រើនកន្លែង គឺ...ខ្មងជើងទាំងពីររបស់អ្នកនាងបានបាក់ ហើយរឹតតែអាក្រក់នោះគឺការប៉ះទង្គិចត្រង់ក្បាល ដែល..ដែលធ្វើឲ្យអ្នកនាងតូចអាចសម្រាកនៅលើគ្រែមួយរយះធំ! " លោកដុកទ័រនិយាយទាំងញ័រខ្លួនដូចកូនសត្វ ប្រាប់អាការៈរបស់ជូអានឲ្យទៅឪពុករបស់នាងបានដឹង។

" លោកចង់បានន័យថាកូនស្រីខ្ញុំត្រូវពិការហើយខ្លាចជាមនុស្សរុក្ខជាតិមែនទេ?!! " កំហឹងរបស់លោកហាវីដផ្ទុះខ្លាំងដូចភ្នំភ្លើងនៅប្រទេសជប៉ុន ដៃរបស់គាត់ញ័រសឹងតែទាញកាំភ្លើងមកតម្រង់ក្បាលលោកដុកទ័រ ក្រោយពេលស្ដាប់ការរៀបរាប់ហើយ។

" ខ្ញុំ...ខ្ញុំពិតជាខំអស់សមត្ថភាពហើយ សូមលោកលើកលែងឲ្យខ្ញុំផង លោកម្ចាស់!! " ដុកទ័រស្ទុះលុតជង្គង់សំពះអង្វរដល់ខ្លាកំណាចចាស់ក្រែងបានសល់ជីវិតទៅជួបគ្រួសារវិញ។

" ខ្ញុំទុកជីវិតឲ្យឯង លុះត្រាតែមន្ទីរពេទ្យមួយនេះព្យាបាលកូនស្រីរបស់ខ្ញុំឲ្យជាសះស្បើយឡើងវិញ! "

ប្រពន្ធក្មេងបង Billionaire (Completed)Where stories live. Discover now