EP35 : អាមួយហ្នឹងព្រាននារីណាស់!

190 23 0
                                    

-Wine Exhibition

" សួស្ដីហេម៉ុន! " លោកWuម្ចាស់កម្មវិធីដើរមករាក់ទាក់កំឡោះកូនកាត់សាច់សដូចសំឡី ចញ្ចើមក្រាស់ខ្មៅក្រិប ស្ថិតក្នុងឈុតអាវក្វាហ្សេប្រឡេះឡេវពីរគ្រាប់ខាងលើចំហរទ្រូងហាប់ណែនឲ្យស្រីៗឃើញជ្រួលជ្រើម ហើយក្នុងដៃកាន់កែវវ៉ាញគ្រលែងតិចៗ។

" អូ! លោកពូWu បាទសួស្ដី! " ហេម៉ុន ចាប់ដៃទៅបុរសចំណាស់ទាំងញញឹមស្រស់រួសរាយទៅវិញ។

" នេះលោកហ្វាងមិនបានមកទេមែនទេ? "

" បាទលោកពូ គឺលោកប៉ារវល់មិនបាននោះទេ គាត់ផ្ដាំខ្ញុំឲ្យប្រាប់លោកពូផង ថាគាត់សូមអភ័យទោសផង "

" ហាស៎ហា មិនជាអ្វីនោះទេ យ៉ាងណាបើរវល់ទៅហើយ ចាំលើកក្រោយក៏បានដែរអ៊ីចឹង "

" បាទ មែនហើយលោកពូ,លោកពូ! ខ្ញុំសុំសួរមួយបានទេ? " ខណៈដែលកែវភ្នែកគ្រវាសទៅឃើញមនុស្សម្នាក់ភ្លាម ធ្វើឲ្យហេម៉ុនភ្លឹកតែម្ដង ទើបងាកទៅសួរលោកWu។

" អ្វី? "

" គេម្នាក់នោះជាភ្ញៀវលោកពូមែនទេ? " ហេម៉ុនលើកដៃចង្អុលទៅកាន់មនុស្សមាឌតូចដែលកំពុងឈរជាមួយសុងហានដោយខ្សែភ្នែកប្រាថ្នាចង់ថ្នាក់ថ្នមបីបមក្នុងដៃ។ នាយមិនដែលឃើញមនុស្សប្រុសឯណាស្អាតបែបនេះទេ មើលមួយភ្លែតមុននេះស្មានតែមនុស្សស្រីហើយតើ។

" អរ គេជាមនុស្សរបស់លោកWang មានអ្វីមែនទេ? " លោកWuងាកមើលទៅតាម ហើយឆ្លើយប្រាប់ទៅហេម៉ុនវិញ។

" Wang Yibo?..អរគុណហើយលោកពូ " ហេម៉ុនកោងចញ្ចើមបន្តិច ហើយញញឹមចុងមាត់និយាយអរគុណ ទើបលោកWuសុំទៅទទួលភ្ញៀវផ្សេង ជាឱកាសឲ្យនាយដើរទៅទុកកែវវ៉ាញនៅលើតុហើយបានចូលទៅរាក់ទាក់កំឡោះតូចដែលទាក់ទាញចំណាប់អារម្មណ៍របស់នាយភ្លាម។

" សួស្ដី ទេពអប្សរតូច! " ហេម៉ុនបន្លឺសំឡេងផ្អែមរមួតក្រអួតក្រអៅ ក្រសែភ្នែកបាញ់សំឡឹងទៅកាន់មនុស្សមាឌតូច។ ហីយ៉ា ថាមើលពីឆ្ងាយទៅស្អាត តែនេះមើលជិតបែបនេះស្អាតលើសមុនទៅទៀត មិនខាតជើងឡើយដែលមកនិយាយរាក់ទាក់មួយម៉ាត់ពីរ។

" អឺ... សួស្ដីបាទ! " Zhanសំឡឹងនាយកំឡោះទាំងរាងឆ្ងល់ៗវល់ពេញខួរ ព្រោះមិនដែលស្គាល់ហើយក៏មិនដែលជួបគ្នាម្ដងផង ហេម៉ុនមកហៅគេថាទេពអប្សរតូចឯណាទៅហើយ។

ប្រពន្ធក្មេងបង Billionaire (Completed)Where stories live. Discover now