EP49 : អ្វីដែលមិនផ្លាស់ប្ដូរគឺបងស្រឡាញ់អូន!

204 20 0
                                    

" អាហារ Delivery បានមកដល់ហើយ!!! " សុងហានរត់ត្រឡប់មកវិញជាមួយស្បោងអាហារយួរពេញដៃទាំងសងខាង។ ដោយសារតែកំពូលកំឡោះតូចរបស់យើងទាំងបី ទើបគម្រោងការចម្អិនអាហារញ៉ាំដោយខ្លួនឯងនៅល្ងាចនេះត្រូវបានលុបចោល ជំនួសមកវិញជាមួយអាហារដែល Order ពីខាងរីស៊តវិញ។

ជុងហ្គុកនិងចាងប៊ីនដើរទៅជួយរៀបចំអាហារដាក់ចានជាមួយសុងហាន ឯYiboឯណេះកំពុងអង្គុយហិតប្រេងខ្យល់មើលទៅក្មេងទាំងបីនាក់ដែលអង្គុយជិតគ្នាអើតកច្រហមាត់មើលទៅអាហារទាំងនោះទាំងពោះកូរគ្រូកៗ។

" អូនឃ្លាន!! " ចាន់ងាកសំឡឹងទៅស្វាមី ធ្វើមុខស្មូញៗលើកដៃអង្អែលពោះ ថេយ៍និងសាន់ឆេងក់ក្បាលយល់ស្របលឿនដូចរន្ទះ។

" ទៅរកឲ្យសុងហានដាក់ឲ្យញ៉ាំទៅ ខ្ជិលបង្អត់អាហារក្មេងនាំតែបាបទេ!! " ចុងក្រោយចិត្តវាមិនដាច់! Yiboងាកមុខចេញ ដេញឲ្យពួកគេទៅរកអីញ៉ាំ ព្រោះគ្រាន់តែឃើញទឹកមុខឃ្លានៗទឹកភ្នែករលីងរលោងដូចកូនឆ្កែនោះ ធ្វើឲ្យចិត្តនាយរលាយស្រឹបតែម្ដង ខឹងអូនវាមិនដែលបានយូរសោះ!!

" ហិហិ សឺតៗ* អរគុណដេតឌី! " ចាន់អររខាក់រខុបរត់ទៅថើបថ្ពាល់នាយខ្សឺតៗ សើចក្អឹកៗទាំងសប្បាយចិត្ត តែប៉ុណ្ណឹងពួកគេមិនឃ្លានដាច់ពោះទៀតឡើយ។

" នរណាឲ្យអូនថើបបង? ឆាប់ចេញឲ្យឆ្ងាយ មិនដែលឃើញមនុស្សណាលាងបន្លែជាមួយសាប៊ូលាងចានទេ!! " នាយព្យាយាមរុញគេចេញមិនចង់នៅជិត ព្រោះកំពុងធ្វើខឹង មិនចង់ឲ្យគេដឹងចិត្ត ថានាយនេះខឹងគេមិនបានយូរ ស្ដីឲ្យតែមាត់តែក្នុងចិត្តលួចអាណិតអូន។

" 2022ហើយ Update ខ្លះទៅប្ដី! លាងជាមួយសាប៊ូលាងចានបានស្អាតល្អ! "

" ស្អាតណាស់! ស្អាតប្លែក ដាក់ចូលមាត់មួយម៉ាត់ មួយម៉ោងក្រោយមក ដកចង្ការមាន់ ចូលបន្ទប់សង្រ្គោះបន្ទន់!! "

" ហាសហា៎...ៗៗៗ!!! " គ្រាន់តែនាយនិយាយចប់ ទាំងអស់គ្នានាំគ្នាអស់សំណើចកិលទាំងអស់គ្នា ខុសតែនាយតូចម្នាក់ដែលពេបមាត់មិនបានសើចនោះទេ ព្រោះកំពុងអន់ចិត្តដែលនាយស្អីឲ្យគេ។

" អ្ហឹកៗ-ស្ដីឲ្យតែអូន! ពីរនាក់ទៀតមិនឃើញស្ដីឲ្យផង? អ្ហា៎បងឯងលំអៀងណាស់!! អាងអូនស្លូត អូនខ្ចូត ស្ដីឲ្យតែអូន! អ្ហឹកៗ!! " ចាន់ស្រែកយំយ៉ៃៗមិនសុខចិត្តនឹងនាយ មុននឹងស្ទុះរត់ចេញទៅបាត់ ទោះជាថេយ៍និងឆេខំហៅឃាត់ឲ្យញ៉ាំអីសិនក៏គេមិនព្រមឈប់ដែរ។

ប្រពន្ធក្មេងបង Billionaire (Completed)Donde viven las historias. Descúbrelo ahora