EP43 : ចាត់ទុកថាប៉ាសុំណា៎?

187 20 0
                                    

ត្រឡប់ទៅពេលនៅសាលា៚

ក្រោយពីបញ្ចប់ម៉ោងរៀនចប់រួចរាល់ ចាន់និងថេយ៉ុងក៏បណ្ដើរគ្នាចេញមកពីថ្នាក់ ស្រាប់តែបានជួបជាមួយរ៉ូមីណូដោយចៃដន្យ។ (ភ្លេចអាប៉ិហ្នឹងនៅ?)

" ខ្ញុំ...!!! "

" ចេញ! កុំមករវីរវល់ជាមួយមិត្តខ្ញុំ! លើកមុនខ្ញុំមិននៅលោកអាចធ្វើបាបគេបាន តែពេលនេះកុំមកសង្ឃឹមទៀតនោះ!! " ថេយ៉ុងចូលមកឈរពាំងមុខរបស់ចាន់ និយាយញ៉ែតៗកាត់រ៉ូមីណូមិនឲ្យប្រលែងពាក្យអ្វីទៀតបាន។ តាំងខ្លួនជាអ្នកការពារឲ្យចាន់ ដោយសារលើកមុនក៏យល់ថាខ្លួនមានចំណែកខុស ដែលមិនបាននៅជាគ្នា។

" ខ្ញុំមកនេះគ្រាន់តែចង់សូមទោសប៉ុណ្ណោះ! " រ៉ូមីណូនិយាយទាំងទឹកមុខកម្សត់ ព្រោះនាយពិតជាដឹងខុសមែន លើកមុននាយធ្វើក៏ដោយសារបងស្រីបង្ខំដែរមិនបានចេញពីចិត្តនោះទេ ទើបថ្ងៃនេះចង់មកសូមទោសទោះបីជារឿងកន្លងផុតទៅយូរហើយក៏ដោយ។

" ចាំយើងចាត់ការវិញ! " ឃើញទឹកមុខរ៉ូមីណូបែបនេះ ចាន់ក៏ទាញដៃថេយ៉ុងមកម្ខាង ឈានជើងទៅប្រឈមមុខជាមួយនឹងរ៉ូមីណូ។

" សិស្សច្បងចង់សូមទោសរឿងអ្វី? "

" រឿងលើកនោះ! បងសូមទោសពិតមែន កំហុសមួយនោះធ្វើឲ្យបងមានវិប្បដិសារីខ្លាំងណាស់ បងពិតជាសូមទោសមែន! ដើម្បីឲ្យជឿចិត្ត ចាន់ឲ្យបងលុតជង្គង់ក៏បានណា! "

" មិនបាច់ទេ! បើសិស្សច្បងហ៊ានមកសូមទោសខ្ញុំដោយស្មោះត្រង់ ខ្ញុំក៏ហ៊ានលើកទោសឲ្យសិស្សច្បងវិញដូចគ្នា! " ចាន់រហ័សទាញដៃរ៉ូមីណូមិនឲ្យលុតជង្គង់ ព្រោះគិតថាអ្នកផ្សេងមើលមិនសមភ្នែកនោះទេ។ ម៉្យាងគេក៏មិនមែនជាមនុស្សប្រកាន់ចងអាឃាតអ្វីដែរ បើគេមកសូមទោសដោយសុទ្ធចិត្តហើយ គេក៏មានតែលើកទោសឲ្យវិញប៉ុណ្ណឹង។

ប្រពន្ធក្មេងបង Billionaire (Completed)Where stories live. Discover now