EP10 : ជាគំនិតរបស់អាកូនខ្លាឃ្មុំ!!

271 24 0
                                    

ជីបៗ~~~
សំឡេងកូនចាបយំនៅលើសម្បុកឡើងកងរំពង សត្វស្លាបហោះបោះពួយយ៉ាងលឿនយកចំណីមកបញ្ចុកឲ្យកូនដែលរង់ចាំ។

ពន្លឺត្រចះត្រចង់ឆ្លុះចូលមកក្នុងបន្ទប់ដ៏សែនធំរៀបចំតុបតែងមានរបៀបនិងស្រស់ស្អាតទាក់ទាញភ្នែក ជាមួយនឹងគ្រែទំហំ King Side ដែលពេលនេះមានមនុស្សពីរនាក់គេងលង់លក់យ៉ាងស្កប់ស្កល់មិនទាន់ភ្ញាក់នៅឡើយ។

មួយសន្ទុះក្រោយមក មនុស្សមាឌធំដែលគេងចំហរអាវនោះក៏លើកដៃស្រវាឱបមនុស្សក្នុងទ្រូងកាន់ណែនណាន់ទើបទម្លាក់បបូរមាត់ថើបលើក្បាលគេស្រាលៗ ស្របពេលដែលត្របកភ្នែកក្រាស់ៗនោះក៏បើកឡើងទទួលយកថ្ងៃថ្មីជាមួយសំណព្វចិត្តរបស់នាយ។

Yiboលែងគេចេញបន្តិច ទើបហើបខ្លួនគេងចំហៀងយកដៃទ្រចង្ការសំឡឹងមើលមនុស្សមាឌតូចដែលគេងលក់មិនទាន់ចង់ក្រោកនោះ។ ក្រោយពីសង្រ្គាមស្នេហ៍ចប់រួចរាល់នាយបានយកអាវសឺមីពាក់ឲ្យរាងតូចវិញទើបពេលនេះគេមិនល្ហល្ហេវ ត្បិតមានត្រឹមគ្របដណ្ដប់ត្រឹមចង្កេះ។

" សឺត wake up plz baby! ដល់ម៉ោងអូនទៅសាលាហើយណា៎!! " បន្ទាប់ពីសំឡឹងគេមួយសន្ទុះធំអស់ចិត្តអស់ចង់ នាយក៏ឱនមុខយឺតៗទៅ Morning Kiss លើថ្ពាល់ក្រពុំរបស់គេ សឹមខ្សឹបដាក់ត្រចៀកតិចៗដាស់គេឲ្យភ្ញាក់ពីដំណេក។

" hmm! " Zhanក្រហឹមក្នុងបំពង់ហាក់មិនពេញចិត្តនឹងអ្វីមួយ ប្រញាប់រើខ្លួនគេងបែរខ្នងដាក់អ្នកដែលដាស់ខ្លួន ព្រមទាំងទាញភួយមកគ្របជិតក្បាលទៀតផង ដោយសារថ្ងៃចាំងចូលមកពេក។

" នែ៎ ហេតុអ្វីក៏គេងបែរខ្នងដាក់បង ខឹងបងឬ? នេះបងដាស់អូនឲ្យទៅសាលាទេណា៎! " Yiboរហ័សទាញគេឲ្យបែរមុខមកវិញ មិនព្រមឲ្យគេគេងបែរខ្នងដាក់នាយនោះទេ ម្យ៉ាងនេះក៏រាងថ្ងៃហើយខ្លាចថាហួសម៉ោងសាលាគេរៀននោះអី។

" អ្ហឹកៗ...ពូគួរឲ្យស្អប់ណាស់អ្ហា៎ៗៗ!! " ពេលដែលត្រូវបាននាយទាញបែរមកបែបនេះ នាយតូចក៏ពេបមាត់មួយក្បួចយំហូរទឹកភ្នែកមកមែនទែន សឺតស៊តញ័រស្មាទទ្រើត ទើបYiboធ្វើមុខភាំងៗ មិនស្មានដឹងថានាយធ្វើអីឲ្យគេមិនត្រូវចិត្តទេទើបយំដល់ថ្នាក់នេះ។

ប្រពន្ធក្មេងបង Billionaire (Completed)Tempat cerita menjadi hidup. Temukan sekarang