EP30 : ផ្ដាច់ពាក្យទៅ!

233 23 1
                                    

+បីថ្ងៃក្រោយមក

ក្រាក
"  អូ! អ៉ីឈីង យកអាហារមកមែនទេ? " អ្នកស្រីហ្គូ សួរទៅកាន់មិត្តសម្លាញ់ដែលបើកទ្វារចូលមក ខណៈដែលគាត់កំពុងអង្គុយកំដរសាន់ឆេដែលសន្លប់ស្ដូកស្ដឹងមកពីរថ្ងៃហើយ មិនទាន់ដឹងខ្លួន។ ហ្គូ សាន់ឆេ បានទទួលវះកាត់ជោគជ័យកាលពីបីថ្ងៃមុន តែមកទល់ថ្ងៃនេះគេនៅមិនទាន់ដឹងខ្លួននៅឡើយទេ ស្ថានភាពពិតប្រាកដយ៉ាងមិចក៏ដេកទ័រមិនអាចសន្និដ្ឋានបាន ជាហេតុធ្វើឲ្យមនុស្សចាស់ទាំងបួនបារម្ភពីគេគ្រប់ពេលគ្រប់នាទី ទោះមួយគូជាប៉ាម៉ាក់ចិញ្ចឹម ឯមួយគូទៀតប៉ាម៉ាក់បង្កើតក៏ដោយ។

" អ្អឹមមែនហើយ ឯងញ៉ាំអីសិនទៅ យប់មិញប្ដីឯងប្រាប់ថាមិនបានញ៉ាំអីផង  ទុកយើងជាអ្នកជូតខ្លួនឲ្យកូនឆេវិញណា៎! " អ្នកស្រីកាងញញឹមបន្តិច ដាក់ប្រអប់បាយដែលយកមកទៅលើតុ ហើយដើរមកអូសអ្នកស្រីហ្គូឲ្យទៅញ៉ាំអី។

" យើងញ៉ាំមិនចូលទេ នេះមកពីរថ្ងៃហើយណា៎ ហេតុអ្វីក៏កូនឆេមិនទាន់ដឹងខ្លួនទៀត? យើងបារម្ភកូនណាស់ យើងចង់មើលថែគេ ចង់បំពេញតួនាទីជាម្ដាយរបស់គេយូរ អ្ហឹកៗ..ឯងថាយើងម្ដាយអាក្រក់ទេ? " អ្នកស្រីហ្គូស្រវាចាប់ដៃអ្នកស្រីកាង ទ្រហ៊ោយំភ្លាមៗ ពីរថ្ងៃមកនេះគាត់បាយក៏មិនបាន គេងក៏មិនលក់ គិតតែអង្គុយសំឡឹងទៅកូនដែលគេងលើគ្រែពេទ្យជានិច្ច។ ក្នុងនាមជាម្ដាយគាត់ពិតជាឈឺចាប់ណាស់ រយះពេលប្រាំបីឆ្នាំដែលគាត់មិនអាចនៅចិញ្ចឹមគេ គាត់តែងតែគេងយំរាល់ថ្ងៃ ស៊ូទ្រាំរហូតដល់ថ្ងៃអាចឃើញមុខកូនម្ដងទៀត។

" ទេ! មូនហ៉ី ឯងជាម្ដាយល្អបំផុត កុំបន្ទោសខ្លួនឯង! បើឲ្យកូនឆេដឹងរឿងនេះ គេប្រាកដជាមិនសប្បាយចិត្តឡើយដែលឯងបន្ទោសខ្លួនឯង, យើងក៏បារម្ភកូនដូចគ្នា តែមិនយូរមិនឆាប់ទេ គេប្រាកដជាដឹងខ្លួនមិនខាន ពេលនោះកូនឆេនឹងត្រឡប់មកជាក្មេងប្រុសធម្មតាដូចគេឯងទូទៅ គេនឹងក្លាយជាក្មេងល្អម្នាក់មិនខានឡើយ "  អ្នកស្រីកាងឱបអ្នកស្រីហ្គូលើកទឹកចិត្តឲ្យគាត់ឈប់បន្ទោសខ្លួនឯង គាត់យល់ច្បាស់អារម្មណ៍មួយនោះ អារម្មណ៍ដែលម្ដាយគ្រប់រូបមានចំពោះកូន វាកាត់ថ្លៃមិនបានឡើយ ធំជាងមហាសមុទ្រ ខ្ពស់ជាងភ្នំអេវើរ៉េសទៅទៀត។

ប្រពន្ធក្មេងបង Billionaire (Completed)Dove le storie prendono vita. Scoprilo ora