EP37 : អូនសន្យាថាឈប់ធ្វើបែបនេះទៀតហើយ!

196 19 0
                                    

+ភូមិគ្រឹះគីម

" ថេយ៉ុងហា៎ ញ៉ាំរួចហើយឬនៅ? មកជួយទប់បាវសាក់ឲ្យប៉ាបន្តិច! " លោកគីមដែលឈរនៅខាងមុខភូមិគ្រឹះពាក់ស្រាមដៃប្រដាល់បណ្ដើរស្រែកហៅទៅកូនប្រុសសំណព្វចិត្តគាត់បណ្ដើរ។ តិចថាឃើញគាត់ចាស់អីបែបនេះ កម្លាំងខ្សោយអីខុសហើយ រាល់ល្ងាវបើមិនវាយកូនគោលទេ ក៏គាត់ហាត់ដាល់បាវសាក់ដែរ។

" ហូយ៎ប៉ា ចាំបន្តិចកូនរួចឥឡូវហើយ! " ថេយ៉ុងស្ទុះក្រោកញុកនំចូលមួយក្ដាប់ដៃទើបរត់ចេញទៅរកលោកប៉ាសង្ហាររបស់ខ្លួន។ ពេលមកដល់នាយល្អិតក៏ចូលទៅចាប់ទប់បាវសាក់ ខណៈលោកគីមក៏ប្រុងប្រៀបហើយល្មម។

ឌឹប*

" ប៉ា ខ្ញុំឃើញប៉ានិយាយទូរសព្ទមុននេះ ប៉ានិយាយជាមួយនរណា? " ថេយ៉ុងក្ដោបបាវសាក់ណែនជាងមុន ធ្វើភ្នែកប្លង់ៗសួរទៅលោកប៉ា ព្រោះចង់ដឹងថានរណាខលមកមុននេះ ព្រោះឃើញគាត់និយាយឈ្មោះគេហើយងាកទៅមើលគេទៀតផង ទើបឆ្ងល់។

" មែនហើយ ប៉ាភ្លេចសួរកូនឯង ចេញពីរៀនមកកូននិងក្មួយចាន់មានទៅដើរលេងឯណាឬអត់ Yiboខលមកថារកគេមិនឃើញ "

" ថាមិចប៉ា? ក្រែងមុនពេលខ្ញុំឡើងឡាន វាថាមានឡានមកទទួលហើយដែរនោះអី? " ថេយ៉ុងចងចិញ្ចើមធ្វើមុខឆ្ងល់ ហើយលែងដៃចេញពីបាវសាក់ ចាំច្បាស់ណាស់ថាពេលគេឡើងឡានចេញមក ចាន់ក៏ឈរចាំឡានមួយបើកមកដូចគ្នា បើមិនមែនឡានYiboមកយកទេ ជាឡាននរណា?

" សួស្ដី លោកពូគីម! "

" ហ្អា៎ ក្នួយជុងមករកអ្វីមែនទេ? " ខណៈដែលថេយ៉ុងកំពុងពិភាល់ ជុងហ្គុកមិនដឹងចេញមកពីណាហើយមកកាត់សង្វាក់ឪកូនពួកគេទាំងពីរ។ លោកគីមញញឹមទៅកាន់នាយកំឡោះដែលនិយាយគួរសមដាក់គាត់មុននេះ ឯថេយ៉ុងវិញក៏ដៀងកន្ទុយភ្នែកមើលទៅនាយបន្តិចដូចគ្នា។

" បាទ លោកពូ ម៉ាក់របស់ខ្ញុំបានធ្វើស៊ុបសារាយមកផ្ញើ ហើយគាត់ក៏ផ្ញើមកឲ្យលោកពូនិងអ្នកមីងដូចគ្នា ទើបខ្ញុំយកមកឲ្យ " ជុងហ្គុកញញឹមតបទៅលោកគីម ព្រមទាំងលើកចានស្រាក់ពណ៌ខៀវតូចមួយបង្ហាញមក។

" ហីយ៉ា ផ្ដាំអរគុណទៅម៉ាក់ផងអ៊ីចឹង មកនេះចាំពូយកទៅឲ្យម៉ាក់កូនថេយ៍ដាក់ចានសិន ចាំពូយកស្រាក់មកឲ្យវិញ " លោកគីមទទួលស៊ុបសារាយពីជុងហ្គុកហើយដើរចូលទៅក្នុងផ្ទះបាត់។

ប្រពន្ធក្មេងបង Billionaire (Completed)Where stories live. Discover now