ក្រោយពីសម្រាកនៅមន្ទីរពេទ្យមួយយប់រួចមក នាយតូចក៏ត្រូវបានអនុញ្ញាតឲ្យត្រឡប់មកផ្ទះវិញ ដោយសារតែមិនសូវមានរបួសអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែរយះពេលបីថ្ងៃទៀតត្រូវទៅវិញដើម្បីដោះបង់ក្បាលប៉ុណ្ណោះ។
Zhanដើរចូលមកក្នុងភូមិគ្រឹះដ៏សែនធំប្រៀបបីដូចជាសេតវិមាន ដោយមាននាយជាស្វាមីដើរក្រព័ទ្ធចង្កេះពីក្រោយ ឯSonghanវិញយួរឥវ៉ាន់ពីខាងក្រោយ។
" អ្នកប្រុសតូចរបស់ម៉ែដោះត្រឡប់មកវិញហើយ! "
" ម៉ែដោះ អ្ហឹកៗ!! " Zhanស្ទុះដើរចេញពីYiboចូលទៅឲ្យម៉ែដោះរបស់ខ្លួនឱប ព្រមទាំងពេបមាត់ដាក់គាត់តិចៗរបៀបក្មេងចង់យំយកចំណាប់អារម្មណ៍អីបែបហ្នឹង។
" អ្ហា៎ កុំយំអី អ្នកប្រុសតូចរបស់ម៉ែដោះលែងអីហើយ ព្រលឹងបួនដប់ចូលមកក្នុងខ្លួនវិញមក ភាំងៗ!! " ម៉ែដោះថើបក្បាលគេខ្សឺតៗ ធ្វើឲ្យគេក៏សើចឡើងមកខខឹកវិញទាល់តែបាន។
" ម៉ែដោះ ជួយទៅធ្វើបបរបង្កងឲ្យគេបន្ដិចមក នៅតាមផ្លូវគេមិនព្រមចូលញ៉ាំនៅហាងនោះទេ " Yiboនិយាយឡើងឲ្យម៉ែដោះចូលទៅចម្អិនបបរឲ្យមនុស្សតូច ព្រោះនៅពេលជិះត្រឡប់មកវិញ នាយខំសួរហៅគេចូលហាងណាក៏គេមិនព្រមចូលដែរ គេនៅតែទទូចឲ្យឆាប់មកដល់ផ្ទះវិញរហូត។
" អញ្ចឹងចាំបន្ដិចណា៎ ម៉ែដោះទៅធ្វើបបរបង្កងឲ្យអ្នកប្រុសតូច " ម៉ែដោះច្របាច់ប្រអប់ដៃគេថ្នមៗ ហើយសុំខ្លួនចូលទៅក្នុងផ្ទះបាយបាត់។ Zhanអផ្សុកពេកក៏ដើរទៅអង្គុយមើលតុក្តតានៅឯសាឡុង ឯYiboវិញឡើងទៅយកឯកសារនៅឯជាន់ខាងលើបាត់ទៅហើយ។
" អ្នកប្រុសតូចៗ...មានមនុស្សមកសុំជួប " មួយសន្ទុះតូចក្រោយមក អ្នកបម្រើប្រុសម្នាក់ក៏រត់ចូលមកប្រាប់ថាមានអ្នកសុំជួប ទើបZhanងាកទៅមើលហើយជ្រួញចញ្ចើម។
" អ្នកណា? "
" គឺយើងនោះអី!!!! " គ្រាន់តែសួរហើយភ្លាម កំឡោះតូចរូបស្រស់ដៃជើងស្រឡូនៗស្រដៀងនឹងខ្លួនក៏បង្ហាញឡើងឲ្យZhanបើកភ្នែកភ្ញាក់ផ្អើលបន្ដិច ព្រោះជាមិត្តរបស់គេហ្នឹងឯង។
" Taehyungie!! ឯងមកបានយ៉ាងមិច? " Zhanឧទានហៅឈ្មោះមិត្តរបស់ខ្លួន ទើបTaehyungរត់ត្រុយចូលទៅអង្គុយលើសាឡុងយកនំញុកមាត់មើលតុក្តតាមិនខ្ចីមាត់តបមួយម៉ាត់។
YOU ARE READING
ប្រពន្ធក្មេងបង Billionaire (Completed)
Fanfiction[ បងត្រូវមើលថែអូនឲ្យដូចជាទារក~~!! ] - Wang Yibo / Xiao Zhan - Jeon Jungkook / Kim Taehyung - Kang Jangbin / Gu Sanchae