EP20 : កុំមកនិយាយរកអូន!!

204 26 0
                                    

" អរុណសួស្ដីចៅហ្វាយ!! " Songhanពោលឡើងទាំងបង្អូសសំឡេង ដាក់បង្កុយទៅលើកៅអីទល់មុខYiboដែលអង្គុយចំហៀងបែរមុខទៅម្ខាងនោះ។

" មិចចៅហ្វាយមិនតបអីមួយម៉ាត់ចឹង? " នាយជំនិតជ្រួញចញ្ចើមទម្លាក់កែវកាហ្វេចុះលើតុ ត្បិតឆ្ងល់នឹងចៅហ្វាយដែលឫកពាមិននិយាយសួស្ដីមកវិញសោះ។

" សឺតតតត ទ្រាំលែងបានហើយ!! សុងហាន!! ទៅរកពងមាន់ឲ្យយើងស្អំបន្តិចមក!!!! " Yiboងើយមុខឡើងជាមួយសម្រែកឈឺចាប់ ធ្វើឲ្យSonghanឈ្លក់កាហ្វេចេញមកទាំងអស់ ព្រោះ៖

" ខិខិ ចៅហ្វាយទៅធ្វើស្អីមកហ្នឹង? បានជាជាំភ្នែកបែបនេះ? ហាស៎ហា!! " Songhanសួរហើយក៏សើចលឺៗខ្លាំងៗ ខំឆ្ងល់ថាមុននេះកើតអីបានស្ងាត់ម្ល៉េះ ឥឡូវយល់អស់ហើយ!!

" ឯងសើចយើង? ចង់ឲ្យកាត់ប្រាក់ខែកន្លះឆ្នាំល្អទេ? " Yibo សង្រ្គឺតធ្មេញដាក់កំពូលកូនចៅទាំងដៃម្ខាងលើកខ្ទប់ភ្នែក ខឹងអើយសែនខឹង ពេលឃើញនាយមានទុក្ខហើយគេមកសើចចំអកបែបនេះ កាត់ប្រាប់ខែកន្លះឆ្នាំល្មមឲ្យទៅពិចារណាកំហុសម្ដង។

" ហុហុ ចៅហ្វាយហ៎ ហានហានសើចលេងសោះ ខឹងដែរ? ធ្វើចិត្តឲ្យត្រជាក់ៗណា ចាំហានហានទៅយកពងមាន់ស្ងោរមកស្អំឲ្យបាទ!! " Songhan ប្រែជាសើចលែងសម ឲ្យសើចសមយ៉ាងមិចបើចៅហ្វាយគម្រាមសុទ្ធតែកាត់ប្រាក់ខែកន្លះឆ្នាំអ៊ីចឹងនោះ។ មិនឲ្យចៅហ្វាយខឹងខ្លាំងជាងនេះឡើយ នាយកញ្ឆក់ពែងកាហ្វេហើយរត់ទៅរកពងមាន់យ៉ាងលឿន។

" សឺតតត មិនគួរស៊យយ៉ាងនេះទេ!! " ក្រោយកូនចៅចេញទៅបាត់ Yibo ឯណេះក៏ថ្ងូរតិចៗទាំងឈឺចាប់ នឹករលឹកទៅរឿងហេតុកាលពីព្រឹកមិញដែលធ្វើឲ្យនាយក្លាយទៅជាបែបនេះ។

ត្រឡប់ទៅព្រឹកមិញ៖

ជាធម្មតានៅរដូវរងា សីតុណ្ហភាពភាពពេលព្រឹកនៅសេអ៊ូលគឺតែងតែរងាទៅតាមនោះ ត្បិតគ្រប់ទីកន្លែងគ្របដណ្ដប់ទៅដោយកម្ទេចព្រិលសក្បុស បើសិនបានគេងហ៊ុមភួយក្រាស់ៗនៅក្នុងផ្ទះនោះ ពិតជាលក់ស្រួលមិនចង់ងើបមិនខាន។

ហើយវាក៏ពិតមែន បងសេដ្ឋីវ័យ29ឆ្នាំ រូបសង្ហារដូចក្មេងប្រុសអាយុ22ឆ្នាំ និងអូនប្រពន្ធក្មេងដែលទើបគ្រប់អាយុថ្មីថ្មោងកំពុងគេងឱបគ្នាក្រោមភួយក្រាស់ផ្ដល់ភាពកក់ក្ដៅទៅវិញទៅមក មិនខ្ចីខ្វល់នឹងពន្លឺព្រះអាទិត្យដែលកំពុងរះចូលមកសោះឡើយ។

ប្រពន្ធក្មេងបង Billionaire (Completed)Where stories live. Discover now