" អូន....អូនសុំទោសម្ដងទៀតណា៎ ប្ដី!! " Zhanនៅអង្គុយត្រៀបត្រាមិនទាន់ហ៊ានចុះពីឡានដើរចូលក្នុងសាលានៅឡើយទេ។ ធ្វើមុខស្មូញៗងាកមើលទៅលោកប្ដីដែលអង្គុយមុខម៉ូវ ដោយសារត្រូវពងមាន់មួយគ្រាប់កណ្ដាលក្បាលកាលពីព្រឹកមិញ។ តែថាបន្ទោសគេទាំងស្រុងក៏មិនបានណា នរណាឲ្យចូលមកហៅពញ្ញាក់មិនឲ្យគ្នាដឹងមុនបែបនេះ សំណាងហើយដែលចេះស្រវាបានពងមាន់ នេះបើស្រវាបានកាំបិតតាំងតោអី មិនតៃឡេវបាត់ទៅហើយទេហេស?
" អូនប្រញាប់ចូលសាលាទៅ ម៉ោង8ជាងហើយ! " Yiboឱនមុខចុះមើលនាឡិកាទើបងាកមកសំឡឹងមុខតូចដែលរលីងរលោងទឹកភ្នែករកយំគិតថានាយនៅខឹង តែនាយក៏មិនបានខឹងអីប៉ុន្មាននោះទេ ព្រឹកមិញជាកំហុសនាយខ្លួនឯងតែប៉ុណ្ណោះ តែដោយមិននិយាយស្ដីច្រើនព្រោះរាងស្មុគស្មាញរឿងការងារបន្តិចបន្តួច។
" អ្ហឹក! បងខឹងអូនមែនទេ? " Zhanនៅក្រាញមិនព្រមចុះឡើយ ព្រោះមិនទាន់ប្រាកដចិត្តថានាយខឹងមែនឬអត់នោះទេ គ្រាន់តែដឹងថាពេលឃើញនាយស្ងប់ស្ងាត់មិននិយាយរកខ្លួនដូច្នេះ ក្នុងទ្រូងគេដូចល្ហល្ហេវមិនមានភាពកក់ក្ដៅ។
" ពុទ្ធោៗ អ្នកណាខឹងអូន babe? " គ្រាន់តែឃើញភ្នែករបស់ប្រពន្ធក្មេងរលីងរលោងកល់ទឹកភ្នែករកយំភ្លាម នាយក៏ស្ទុះទាញគេមកឱបជាប់ទ្រូង ទម្លាក់បបូរមាត់ថើបលើក្បាលគេខ្សឺតៗ ព្រោះមិនចង់ឲ្យគេគិតច្រើនឡើយ ម្យ៉ាងនាយក៏មិនបានខឹងគេអីធំដុំផងហ្នឹង។
" បងអត់ចង់និយាយរកអូនទៀតហើយ បង..បងប្រាកដជាកំពុងខឹងអូនមិនខាន! " Zhanពេបមាត់តិចៗសសុលរុលចូលក្នុងទ្រូងរបស់នាយ ដាក់ដៃទៅខាងក្រោយឱបចង្កេះរបស់នាយជាប់ ត្បិតខ្លួនជាក្មេងពូកែសន្សំរឿងឲ្យនាយឈឺក្បាល តែគេមិនបានចូលចិត្តពេលនាយតះតើយ មិនខ្វល់ខ្វាយជាមួយអីបែបនេះ គេស្អប់អារម្មណ៍ដែលត្រូវនាយទុកចោលបំផុត។
" ស្ដាប់ណា៎ បងមិនបានខឹងអូនទេ គ្រាន់តែមួយរយះនេះបងប្រញាប់បង្ហើយការងារទើបរាងស្មុគស្មាញបន្តិច អូនកុំយកចិត្តទុកដាក់នឹងសកម្មភាពបងពេលនេះពេកអី " Yiboលូកដៃមកចាប់ផ្ងើយចង្ការរបស់នាយតូចឡើងមើលមករកនាយ និយាយស្មោះអស់ពីចិត្ត ហើយក៏ដូចនាយនិយាយអ៊ីចឹង មួយរយះនេះនាយប្រញាប់បង្ហើយការងារនឹងអាលបាននាំគេទៅលេងក្រៅប្រទេសតាមសន្យា តែនរណាទៅដឹងថាការដឹកជញ្ជូនចេះតែមានបញ្ហារហូតនោះ? ដើមហេតុមកពីនរណា នាយដឹងខ្លួនឯងច្បាស់ណាស់។
ESTÁS LEYENDO
ប្រពន្ធក្មេងបង Billionaire (Completed)
Fanfic[ បងត្រូវមើលថែអូនឲ្យដូចជាទារក~~!! ] - Wang Yibo / Xiao Zhan - Jeon Jungkook / Kim Taehyung - Kang Jangbin / Gu Sanchae