EP33 : មានប្រពន្ធឯណាដាច់ចិត្តសម្លាប់ប្ដីនោះ?

217 26 1
                                    

ភាគនេះនាំអ្នកអានទៅលេងហុងកុង🤷🧳

ប្រពន្ធក្មេងបង Billionaire
EP33 : មានប្រពន្ធឯណាដាច់ចិត្តសម្លាប់ប្ដីនោះ?

@Hong Kong

ហុងកុង គឺជាផ្នែកតូចនៃទឹកដីចិន ធ្លាប់ត្រូវបានធ្លាក់ក្រោមការគ្រប់គ្រងរបស់អង់គ្លេសកាលពីឆ្នាំ1898 បន្តរហូតដល់ឆ្នាំ1984 អង់គ្លេសក៏យល់ព្រមប្រគល់ទឹកដីនេះឲ្យទៅប្រទេសចិនវិញ ដោយផុតកំណត់កិច្ចសន្យានៅថ្ងៃទី 01 /07/1997 ។

ហុងកុង មានសណ្ឋានដីលក្ខណៈប្លែកៗនិងរពើតរពើងដោយសារវត្តមាននៃភ្នំ ហើយព័ទ្ធជុំវិញដោយដែនទឹក 1830km2 មានផ្ទៃដី 1092km2 ។៊

ទឹកដីមួយនេះ សម្រេចបានជោគជ័យក្នុងការកសាងអំណាចសេដ្ឋកិច្ចឧស្សាហកម្មនិងពាណិជ្ជកម្ម។ ពាណិជ្ជកម្មក្រៅប្រទេសរីកចម្រើនយ៉ាងខ្លាំង ព្រោះលំនាំចេញមួយចំនួនធំរបស់ប្រទេសចិនធ្លាក់ក្នុងកណ្ដាប់ដៃសហគ្រាសខ្លួន សម្រេចបាននូវពាណិជ្ជកម្មមួយសំខាន់ជាងរុស្សីទៅទៀត ហើយហុងកុងក៏ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុទីបីក្នុងពិភពលោកផងដែរ ដោយសារការរីកចម្រើនផ្នែកសារពើពន្ធ។

[ និយាយទៅវានៅចំកណ្ដាលចិននិងតៃវ៉ាន់ ស៉ីតែលុយដែលគេឆ្លងកាត់តាមផ្លូវទឹក យកទៅណាអស់🤑]

ព្រឹកព្រលឹមឈានចូលមកដល់ ខ្យល់ត្រជាក់បក់ចូលមករំភើយៗរហូតមកប៉ះនឹងផ្ទៃមុខសរលោងដូចកូនង៉ែតរបស់នាយតូចម្នាក់ដែលកំពុងលង់លក់យ៉ាងស្រួល បង្កឲ្យមានការរំខាន ទើបចញ្ចើមស្អាតកោងឡើងដូចខ្សែធ្នូ សន្សឹមបើកភ្នែកម្ដងបន្តិចៗ។

" ហឹមម ទីនេះជាកន្លែងណា? " បន្ទាប់ពីក្រោកពត់ពែនខ្លួនប្រាណហើយរួច នាយតូចក៏ឧទានសំណួរសួរខ្លួនឯង សំឡឹងមើលបរិវេណបន្ទប់ដ៏សែនធំ ការរៀបចំតុបតែងសម្ភារៈនិយមដូចកំពុងស្ថិតនៅក្នុងសណ្ឋាគារផ្កាយប្រាំនៅឌូបៃ។

ទីនេះជាកន្លែងណា? ម្សិលមិញមានរឿងអ្វីកើតឡើង? ហេតុអ្វីក៏គេមិនចាំសូម្បីបន្តិចអ៊ីចឹង?

" មែនហើយ យើងផឹកទឹកក្រូចដែលសិស្សច្បងយកឲ្យ ហើយក៏សន្លប់...បានន័យថា? " Zhan បើកភ្នែកធំៗ គំនិតអវិជ្ជមានផ្ដុំឡើងក្នុងប្រព័ន្ធប្រសាទ រហ័សឱនមើលខ្លួនស្ទាបរាងកាយខ្លាចថាមានរឿងដែលមិនគួរកើត វាកើតឡើង។

ប្រពន្ធក្មេងបង Billionaire (Completed)Where stories live. Discover now