EP38 : ឈប់ខឹងអូនហើយមែនទេ?🌚

208 21 0
                                    

" អ្ហឹកៗ! អូនសុំទោស! អូនសុំទោសដែលធ្វើបែបនេះ,អូនសន្យាថាឈប់ធ្វើបែបនេះទៀតហើយ! អ្ហឹក..អត់ទោសឲ្យអូនបានទេ កុំខឹងអូនអី ការគិតរបស់ក្មេង អូនទទួលស្គាល់ អូននឹងស្ដាប់តាមបងគ្រប់យ៉ាង " Zhanសំឡឹងទៅនាយទាំងភ្នែលក្រហមព្រោះយំខ្លាំង គេធ្វើព្រោះចង់ជួយនាយប៉ុណ្ណោះ គ្មានមានគំនិតអ្វីក្រៅពីនេះទេ។

" អូនសន្យាជាមួយបងច្រើនដងហើយ តែអូនមិនដែលធ្វើបានសូម្បីម្ដង! " នាយបេះដៃគេចេញពីចង្កេះ សំឡឹងមុខគេទាំងមុខស្មើ នាយខឹង ខឹងដែលគេមិនព្រមស្ដាប់តាមនាយ តែងតែធ្វើខ្លួនឲ្យមានគ្រោះថ្នាក់ ក៏ដឹងរួចហើយថានាយនេះបារម្ភ បារម្ភពីសុវត្ថិភាពគេខ្លាំងណាស់។

" អ្ហឹក...បងដាច់ចិត្តខឹងអូនមែនហ៎?  បងលែងស្រឡាញ់អូនហើយមែន? " ឃើញនាយបេះដៃខ្លួនចេញបែបនេះ ចាន់ក៏ពេបមាត់ដាក់នាយ  ចូលខ្លួនទៅឱបនាយឲ្យទាល់តែបាន ផ្ដេកក្បាលនឹងដើមទ្រូងហាប់ណែនរបស់នាយ នៅមានចាប់ដៃរបស់នាយឲ្យមកតោងចង្កេះខ្លួនទៀត មើលចុះថាក្មេងម្នាក់នេះខូចប៉ុណ្ណា?

" កុំមកពេបមាត់ដាក់បង បងមិនចាញ់បោកទៀតអូនទេ សន្យាមិនចេះហត់ សន្យាដូចខ្យល់ ហារឲ្យតែផុតពីមាត់ ស្អែកឡើងក៏ធ្វើវិញ មិនកែចរិក រឹងរូសពិបាកប្រដៅ ប្រាប់កើតចេញលិច មិនខុសពីកូនក្មេងបោកមនុស្សចាស់ស៉ីនំ!!! " Yiboទាញដៃគេចេញម្ដងទៀត ស្ដីប៉ោចៗទាំងគ្រឺតខ្នាញ់ ដើម្បីឲ្យគេបានភ្ញាក់រលឹកខ្លះ បានស្ពឹកមុខខ្លះ រាល់ថ្ងៃនេះដែលនាយមិននិយាយព្រោះស្រឡាញ់ ខ្ជិលមាត់ធំដាក់ តែមើលទៅពេលនេះមិនអាចទប់បានទៀតទេ។

" អ្ហឹក...! " Zhanពេបមាត់លើសដើមពេលលឺនាយស្ដីឲ្យបែបនេះ។ នាយមិនដែលស្ដីឲ្យគេផាំងៗបែបនេះទេ នេះជាលើកទីមួយហើយតាំងពីរៀបការមក មើលទៅនាយខឹងគេដាច់ក្បាលកន្ទុយមែនហើយ លួងយ៉ាងមិចគ្នាយើង?

" មិនបាច់មកដង្ហក់សំឡេងយំ មាត់ប៉ប៉ោចប្រាប់បងថាធំហើយ តែស្ដាប់បងស្ដីឲ្យអីបន្តិចក៏តាំងតូចចិត្ត យំទឹកភ្នែកស្រក់ៗដូចទឹកជ្រោះធ្លាក់ពីកំពូលភ្នំ  គិតថាប្រើវិធីនេះបោកបងឲ្យឈប់ខឹង តែបងប្រាប់អូន បងគ្មានថ្ងៃឈប់ខឹងអូនដោយសារវិធីប៉ុណ្ណឹងទេ! " អាងស្អីអាងយំឲ្យនាយទន់ចិត្តរាល់លើក ចាំមើលបើលើកនេះនាយមិនបាត់ខឹងគេធ្វើយ៉ាងមិច។

ប្រពន្ធក្មេងបង Billionaire (Completed)Where stories live. Discover now