EP42 : កុំប៉ះពាល់គេសូម្បីមួយសសៃសក់!

190 22 0
                                    

" ឈ្មោះអី? " Zhanបើកភ្នែកប្លក់ៗមើលទៅសាន់ឆេដែលអង្គុយនៅឆ្វេងដៃ គ្រាន់តែបានឃើញមុខមាត់ភ្លាមក៏ដឹងថាមាននិស្ស័យជាមួយគ្នាទើបខំបង្កើតភាពស្និតស្នាលឆាប់បានក្លាយជាមិត្ត។

" សាន់-សាន់ឆេ! " សាន់ឆេតបទាំងរដាក់រដុប ត្បិតចាន់សំឡឹងមើលគេមិនដាក់ភ្នែកសោះ ទើបមានអារម្មណ៍ថាចង់ភ័យៗយ៉ាងមិចមិនដឹងនោះទេ។

" ខ្ញុំឈ្មោះ ចាន់ចាន់ ចាប់ពីនេះទៅយើងជាមិត្តនឹងគ្នាណា? " ចាន់ញញឹមស្រស់ស្រាយដូចផ្កាត្រូវទឹក លូកដៃទៅចាប់ដៃសាន់ឆេអង្រួនចុះឡើង ព្រមព្រៀងគ្នាថានឹងក្លាយជាមិត្ត ពេលនេះធីមរបស់គេមានគ្នាបីនាក់ហើយ។

" អឹម! "

" ការពិតទៅយើងនៅមានសមាជិកម្នាក់ទៀត វាឈ្មោះថេយ៍ថេយ៍ ហៅកាត់អាកូនខ្លាឃ្មុំ ចាំមានពេលវេលាសមស្រប យើងនឹងជួបជុំគ្នាម្ដងណា៎ " លឺចាន់ពោលដូចនេះហើយ សាន់ឆេងក់ក្បាលភ្លាមៗ គេមិនដែលមានមិត្តទេ ទាំងពេលគេមានជំងឺនិងពេលជាពីជំងឺហើយក៏ដោយ ដូច្នេះហើយទើបមានអារម្មណ៍ថាប្លែកនៅពេលដែលបានរាប់មិត្តថ្មីដូច្នេះ។

" មានលេខទូរសព្ទនិង social mediaទេ? ឲ្យទូរសព្ទមកនេះមក យើងអូសចូល Group " Zhanយកទូរសព្ទសាន់ឆេមកចុចនេះចុចនោះតភ្ជាប់សឹងតែគ្រប់ App ទើបហុចឲ្យទៅគេវិញ ស្របពេលដែលYiboនិងចាងប៊ីនក៏ចុះមកវិញល្មម។

" ឆេ តោះយើងទៅផ្ទះវិញ! " ចាងប៊ីនចូលមកក្រសោបចង្កេះសាន់ឆេជាប់ សម្ដីវិញផ្អែមល្អែមសឹងតែខះក មិនស្រឡាញ់ក៏មិនស្រឡាញ់ទេ ដល់ពេលស្រឡាញ់ក៏ take care អូនម៉ាចប់។

" លា-លាហើយ ចាន់! " សាន់ឆេលើកដៃគ្រវីដាក់ចាន់តិចៗ តែនាយតូចក៏រត់មកឱបគេភ្លាមវិសនឹងដួលផ្ងារក្រោយទៅហើយ។

" នែ៎មិចក៏អូនទៅឱបគេបែបហ្នឹង? " Yiboម្នីម្នាស្ទុះទៅទាញចាប់ចាន់មកវិញទាំងសែនហួសចិត្តនឹងក្មេងម្នាក់នេះ ឯចាងប៊ីនប្រឹងជួយទប់អាល្អិតសាន់ឆេ។

" យ៉ាងមិច? អូនឱបលាមិត្តអូនតើ!! មានអីខុស? " Zhanជ្រួញចញ្ចើមធ្វើមុខខឹងទៅនាយ អាគ្នាគ្រាន់តែឱបលាមិត្តសោះខុសដែរ?

" ឱបសឹងតែគេដួលផ្ងារក្រោយបែបនេះ មិនហៅថាឱបទេ! "

" ឆឹស! " ចាន់ពេបមាត់ដាក់នាយហើយបែរមុខចេញ

ប្រពន្ធក្មេងបង Billionaire (Completed)Donde viven las historias. Descúbrelo ahora