EP21 : សង្សារចាស់?

188 19 0
                                    

-ថ្ងៃថ្មី

'តុតុ ក្រាក'

" ម៉ាក់! "

" ឆេ កូនរួចរាល់ឬនៅ? លោកប៉ាកំពុងចាំនៅខាងក្រោម ពួកយើងគួរតែប្រញាប់ចាកចេញ ខ្លាចទៅមិនទាន់ជើងហោះហើរណាកូន " អ្នកកាង ញញឹមដាក់ក្នេងប្រុសដែលគាត់ទុកដូចជាកូននោះបន្តិច មុននឹងសាកសួរគេ ព្រោះបន្តិចទៀតនឹងដល់ពេលដែលគាត់ត្រូវនាំគេទៅព្យាបាលនៅបារាំងហើយ។

" បា--បាទ រួចរាល់ហើយ!! " សាន់ឆេឱបកូនកាតាបពណ៌ស្វាយជាប់នឹងទ្រូង ងក់ក្បាលឆ្លើយនឹងអ្នកស្រីកាងដោយកាយវិការកូនក្មេងមិនប្រែប្រួល។

" អ៊ីចឹងពួកយើងឆាប់ចុះទៅ ឥវ៉ាន់កូនលោកប៉ាយកទៅខាងក្រោមដាក់ឡានរួចហើយ! "

" ឈប់សិន-ម៉ាក់!! " នាយតូចហៅគាត់ទាំងរឹងអណ្ដាតសឹងតែក្រលាស់មិនចេញ ភ្នែកព្រិចញាប់ៗដាក់មានសំណួរចង់សួរគាត់ តែមិនហ៊ានសួរដូច្នេះ។

" មានអ្វីមែនទេកូន? " អ្នកស្រីកាងងាកសួរទាំងឆ្ងល់ ពេលឃើញគេសំឡឹងមកគាត់ដោយពិភាល់បែបនោះ គាត់ដឹងថាគេប្រាកដជាចង់សួរអ្វីគាត់មិនខាន គិតទៅគាត់ចិញ្ចឹមគេមកប្រាំបីឆ្នាំហើយ ពេលវេលាដើរលឿនពិតមែន។

" បង--គឺបងប្រុសនឹងមកជូនដំណើរឆេទេ ម៉ាក់? " សាន់ឆេក្ដាប់ដៃយ៉ាងណែន ទាំងភ្នែកចាប់ផ្ដើមរលីងរលោងកាលរំលឹកដល់មនុស្សប្រុសម្នាក់ដែលឆ្លាក់ឈ្មោះជាប់ក្នុងបេះដូងដ៏តូចកំព្រាឯកា។

" បងប្រាកដជាមក កូនកុំបារម្ភអីណា៎ តោះ! កុំឲ្យលោកប៉ាចាំយូរ! " អ្នកស្រីកាងឆ្លើយនឹងមាត់ ប្រញាប់បង្វែររឿងហើយក្រសោបស្មាក្មេងតូចបណ្ដើរទៅខាងក្រោម ទាំងខាំមាត់ខ្នាញ់នឹងកូនប្រុសរបស់គាត់មែនទែន គ្រាន់តែមកជូនដំណើរប្អូនឲ្យអស់ចិត្តបន្តិចក៏គេមិនមកដែរ!

" បងប្រុសប្រាកដជាមកពិតមែនហ្ហេសម៉ាក់? ម៉ាក់មិនកុហកខ្ញុំទេមែនទេ? " ទោះជាឡើងមកដល់លើឡានចាប់ផ្ដើមបើកចាកចេញពីភូមិគ្រឹះហើយក្ដី សាន់ឆេក៏នៅតែមិនស្ងប់ចិត្ត ទើបងាកទៅចាប់ដៃអ្នកស្រីកាងសួរម្ដងទៀត។ គេអង្គុយនៅកណ្ដាល អ្នកស្រីកាងនិងលោកកាងអង្គុយនៅសងខាង។

ប្រពន្ធក្មេងបង Billionaire (Completed)Where stories live. Discover now