EP04 : បងនឹងដាក់ទោសក្មេងកំហូចដូចជាអូន!🌚

335 29 2
                                    

+Warning🔥: សុំទោសទុកជាមុនចំពោះពាក្យមិនសមរម្យក្នុងភាគនេះ

" អ្ហា៎ៗ..ពូធ្វើបាបអូន  ពូស្រែកដាក់អូន!! " Zhanកាន់តែយំឡើងខ្លាំងៗ ទទាក់ជើងដូចកូនក្មេង ហើយក៏មិនភ្លេចសព្វនាម<ពូ>ផងដែរ វាជាប់មាត់បាត់ហើយ។

" បងធ្វើបាបអូនពីកាលណា..? " Yiboអង្គុយហួសចិត្ត លើកដៃទ្រថ្ងាស បែបគិតអ្វីមិនចេញ ពេលដែលក្មេងសុខៗក៏មកយំឡាំប៉ែចោតនាយដូច្នេះ។ នេះគ្រាន់តែចង់ហាមកុំឲ្យលេងទឹកព្រោះខ្លាចប៉ះបង់រុំ ហើយហាមមិនឲ្យពាក់ខោអាវស្ដើង sexy បែបនេះ នាយជាប់ទោសធ្វើបាបគេដែរឬ?

" បើពូមិនធ្វើបាបអូន ពូឲ្យអូនលេងទឹកបាត់ហើយអ្ហឹកៗ..! " នាយតូចអង្គុយផ្ទាល់ការ៉ូសណ្ដូកជើងទាំងអណ្ដឺតអណ្ដកគ្មានចេញទឹកភ្នែកអីមួយតំណក់។ Yiboដកដង្ហើមធំបែបបន្ធូរអារម្មណ៍ហើយស្ដីឡើង៖

" បើចង់លេង អូនឡើងទៅប្ដូរពាក់ខោអាវជិតៗមក ហើយមកថង់មករុំក្បាលទៅ បានបងឲ្យលេង! " Yiboនិយាយអនុញ្ញាតដោយខានមិនបាន បើប្រពន្ធក្មេងលេងយំននៀលផងទទាក់ជើងផងបែបនេះ គេជាប្ដីនេះដាច់ចិត្តយ៉ាងមិចបាន?

" ហិ ពិតមែនហីប្ដី? បងល្អជាងគេ អូនស្រឡាញ់បង!!សឺតៗ* " Zhanស្ទុះក្រោកឈរពេលលឺគេថាយល់ព្រមភ្លាម ហើយក៏រត់ទៅឱបនាយដាក់ខ្លួនអង្គុយលើភ្លៅនាយព្រមទាំងឱនថើបនាយខ្សឺតៗលួងចិត្ត។

" តែ ហាមមិនឲ្យហែល មិនឲ្យលេងវៃទឹកមកត្រូវក្បាលទេ ឮទេ? ប្រាប់មិត្តភក្តិអូនផងទៅ " Yiboលើកដៃឱបចង្កេះមនុស្សតូចវិញ ព្រមទាំងនិយាយដោយសំឡេងស្រទន់។

មួយសន្ទុះក្រោយមក បន្ទាប់ពីឡើងទៅស្លៀកពាក់រុំក្បាលតាមបញ្ជាប្ដីហើយ Zhanក៏រត់ចេញមកវិញទាំងអររខុប រត់ទៅរកបង្កាន់ដៃអាងហើយចុះទៅក្នុងទឹកទៅរកTaehyungដែលកំពុងលេងបាល់បោះសប្បាយកងរំពង។

" ហ្អាក? មិចក៏ចុះមកបាន សុំប្ដីបានឬ? " Taehyungងាកឃើញមិត្តកាលណា ក៏សួរឡើងទាំងចងចញ្ចើមឆ្ងល់ ឯZhanក៏ងក់ក្បាលផ្ងក់ៗ ហើយនិយាយសុំគេលេងបាល់បោះដែរ។

កម្មវិធីបន្តទៅយ៉ាងសប្បាយ មុននឹងតន្រ្ដីដែលកំពុងចាក់នោះស្ងាត់ឡើង នាំឲ្យមនុស្សគ្រប់គ្នាងាកទៅមើលDJសង្ហារទាំងឆ្ងល់។

ប្រពន្ធក្មេងបង Billionaire (Completed)Where stories live. Discover now