EP18 : អូនសួរបងមួយទៀត

212 20 0
                                    

@ប្រទេសកូរ៉េខាងត្បូង

    ប្រទេសកូរ៉េមានទីតាំងស្ថិតនៅខាងត្បូងនៃឧបទ្វីបកូរ៉េ ខាងលិចជាប់សមុទ្រលឿង ខាងកើតជាប់សមុទ្រជប៉ុន ហើយ ប្រទេសកូរ៉េមានផ្ទៃដីសរុបចំនួន ៩៩៦៧៨ km2   ។

    អាកាសធាតុកូរ៉េខាងត្បូងបង្កើតឪ្យមានរដូវចំនួនបួនច្បាស់លាស់គឺ និទាឃរដូវ វស្សានរដូវ សរទរដូវ និងសិសិររដូវ។  សិសិរដូវ ពោលគឺរដូវរងា ត្រជាក់ហើយមានខ្យល់បក់បោកនិងធ្លាក់ព្រិល។ ខ្យល់មូសុងអាស៊ីខាងកើតនាំមកនូវខ្យល់ត្រជាក់ ពីតំបន់អាកទិចនៅសិសិររដូវនិងមូសុងបក់មកពីសមុទ្រចិនខាងត្បូងនៅវស្សានរដូវជាខ្យល់ក្ដៅផ្ទុកដោយចំហាយទឹកច្រើន ។

    សិសិររដូវចាប់ផ្ដើមពីខែធ្នូរហូតដល់ពាក់កណ្ដាលខែមិនា តែពេលដែលសប្បាយបំផុតគឺកំឡុងខែមករានិងកុម្ភៈ ត្បិតគ្រប់ទីកន្លែងបានគ្របដណ្ដប់ទៅដោយព្រិលពណ៌សក្បុស អាចឲ្យមនុស្សម្នានាំគ្នាជិះស្គីលើទឹកកក ក៏ដូចជាស្ទូចត្រីទឹកកកផងដែរ។

៊"សម្រេចមកឲ្យបងមើលថែអូនឲ្យដូចទារកនេះ យ៉ាងមិចវិញ? បងមិនទាន់យល់ទេណា៎ " Yiboសួរទៅនាយតូចដែលកំពុងកាន់កែវMilk Taeបឺតនឹងញ៉ាំនំjeon (ប្រភេទនំម្សៅចៀន)  ហើយងាកទៅទាញអាវរងាក្រាស់មកពាក់ឲ្យគេ។ ពួកគេបានចុះចតយន្ដហោះកន្លះម៉ោងមុននេះឯង នាយបានឲ្យSonghanទៅរៀបចំកក់សណ្ឋាគារ ឯនាយគឺរវល់ជូននាយតូចមកញ៉ាំអី ព្រោះលឺគេរអ៊ូថាឃ្លានរហូត។

" ក៏ដូចជាពេលនេះនោះអី ហិហិ...ស៊កអាវរងាឲ្យអូនពាក់ take care អូនគ្រប់ជំហាន សូម្បីតែពេលអូនញ៉ាំអីប្រឡាក់មាត់ បងក៏ជូតឲ្យអូន, ពេលអូនពាក់អាវកមិនស្មើ បងជួយទាញសារេឲ្យអូន និយាយទៅមើលថែអូនឲ្យដូចជាទារកទើបនឹងកើតចឹង ....ខិខិ អាម យ៉ ប៊េប៊ី អេន យូ ម៉ាយ ដេតឌី! អូហ្កត អាម ហ្វរកែត យូ សូ ហេនសាំ យូ សូ ហាស់បែន!! " Zhanសើចក្អឹកៗ និយាយប្រាប់នាយវិញ នៅនិយាយតុងអង់គ្លេស ឲ្យYiboអស់សំណើចទៀតផង។

" អូនចេះកំប្លែងមកពីណាហាស៎? សឺតៗ* នេះនែៗ!! " Yiboសែនក្រឺតខ្នាញ់នឹងមនុស្សតូច ទើបចាប់ទាញកអាវគេហើយថើបខ្សឺតៗសព្វផ្ទៃមុខ។

" ហា៎ លែងអូនៗ អូនញ៉ាំនំ អូនកំពុងឃ្លាន!! " នាយតូចរហ័សរើចេញពីរង្វង់ដៃនាយ មនុស្សច្រើនយ៉ាងនេះចេះមកចាប់ក្រញិចថើបទៅកើត ប្រុសចាស់នេះ។

ប្រពន្ធក្មេងបង Billionaire (Completed)Where stories live. Discover now