ភូមិគ្រឹះគីម
ពេលព្រឹកព្រលឹមនៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់ត្រកូលគីម ក៏ត្រូវបើកទទួលភ្ញៀវពីចម្ងាយទាំងតក់ក្រហល់ ដែលមិនមាននរណាឆ្ងាយក្រៅពីក្រៅគ្រួសារចន ប៉ាម៉ាក់របស់ជុងហ្គុកនេះឯង។
" ទាក់ទងគ្នាតាំងពីពេលណា?!! " ចាស់ៗទាំងបួនសួរឡើងព្រមគ្នា ធ្វើឲ្យក្មេងក្មាំងទាំងពីរដែលអង្គុយជិតគ្នាងើយសំឡឹងមុខពួកគាត់ទាំងញ័រខ្លួនអស់ទៅហើយ។
" ប៉ាម៉ាក់! គឺ-គឺមួយអាទិត្យជាងហើយ ពួកកូន- "
" កូនរបស់លោកចននេះក្លាហានណាស់ សង្សារគ្នាបានមួយអាទិត្យជាង ហ៊ានផ្លោះបង្អួចមកចាប់ថើបកូនប្រុសខ្ញុំដល់បន្ទប់ នេះបើខ្ញុំទៅមិនទាន់ មានរឿងអីកើតឡើងបន្ទាប់? " លោកគីមនិយាយកាត់ថេយ៉ុង ងាកទៅមើលមុខលោកចននិងលោកស្រីចនដែលជាមិត្តរួមជំនួញជាមួយគ្នា។
" អឺគឺ... ចាត់ទុកថាបងសុំទោសចំពោះគេទៅណា៎ ដែលលើសលោះដាក់ក្មួយថេយ៍ យ៉ាងមិចយ៉ាងម៉ាបើរឿងវាបែបនេះទៅហើយ ពួកយើងធ្វើជាដន្លងជាមួយគ្នាតែម្ដងទៅ បើក្មេងៗវាពេញចិត្តគ្នាទៅហើយ បំបែកបំបាក់នាំឲ្យមានបាបកម្មនោះទេ មិនអ៊ីចឹងហីអ្នកអូន! " លោកស្រីចនងាកទៅមួលក្ដិចភ្លៅកូនកំឡោះដែលបង្ករឿងឲ្យគាត់មិនចេះចប់ ទើបងាកទៅស្រដីប្រាប់ប៉ាម៉ាក់របស់ថេយ៉ុងសុំផ្សាភ្ជាប់ចំណងកូនប្រុសទាំងពីរ ត្បិតពួកគាត់ក៏មិនមែនជាមនុស្សចាស់និយម មិនទទួល មិនគាំទ្រស្នេហាមួយនេះទេ បើសិនវាជាធម្មជាតិរបស់កូនទៅហើយ គាត់មានតែបំពេញតួនាទីជាឪពុកម្ដាយដ៏ល្អរបស់គេតែប៉ុណ្ណោះ។
" បើដណ្ដឹងកូនថេយ៍ខ្ញុំមិនថាអីទេអ្នកបង! តែខ្ញុំនៅតែមិនសប្បាយចិត្តដែលក្មួយហ្គុកឱបថើបកូនប្រុសខ្ញុំមុនពេលរៀបការ ទោះជាកូនប្រុសក៏ខ្ញុំប្រកាន់ដែរ ព្រោះខ្ញុំចិញ្ចឹមគេតាំងពីបាតជើងក្រហមរងាល ត្រូវវៃៗ ត្រូវគក់ៗតាមរបៀបចិញ្ចឹមរបស់ខ្ញុំ ដើម្បីជាសំណងផ្លូវចិត្ត ខ្ញុំត្រូវការដាក់សំណើរមួយ!! " អ្នកស្រីគីមដែលអង្គុយគងទាក់ខ្លាធ្វើមុខមាំស្រដីទៅលោកស្រីចនវិញ។
" អ្នកអូនចង់ដាក់សំណើរអ្វី? "
" ក្មួយជុងត្រូវស្រឡាញ់ថ្នាក់ថ្នម បម្រើប្រណិប័តន៍កូនថេយ៍ឲ្យបានល្អ មិនត្រូវធ្វើឲ្យគេយំឬខូចចិត្តជាដាច់ខាត ហាមផ្ដាច់រឿងស្រីញី បណ្ណាការខ្ទង់លានដុល្លារ ផ្ទះលំហៃនៅសមុទ្រមួយ នៅលើកោះមួយ ផ្ទះអាពាហ៍ពិពាហ៍មួយ ឡានពីរគ្រឿង គ្រឿងពេជ្រប្រាំពីរឈុត! " អ្នកស្រីគីមរៀបរាប់សំណើររបស់គាត់ ធ្វើឲ្យអ្នកដែលស្ដាប់នាំគ្នាចំហរមាត់ធ្លុងៗនឹកហួសចិត្ត សូម្បីតែលោកគីមជាប្ដីនោះក៏ដូចគ្នា។
ESTÁS LEYENDO
ប្រពន្ធក្មេងបង Billionaire (Completed)
Fanfic[ បងត្រូវមើលថែអូនឲ្យដូចជាទារក~~!! ] - Wang Yibo / Xiao Zhan - Jeon Jungkook / Kim Taehyung - Kang Jangbin / Gu Sanchae