EP27 : ថ្នាំរាគ!

172 21 0
                                    

ងឺត!

" ដល់ហើយ ខំរៀនលឺទេ? ហើយកុំបង្ករឿងគេចសាលាជាមួយថេយ៉ុងទៀតឲ្យសោះ ស្ដាប់សម្ដីបងបានទេ? ហើយបើជើងឈឺខលមកប្រាប់បងភ្លាម បងនឹងបានឲ្យសុងហានមកទទួលអូនណា៎ " គ្រាន់តែឡានបើកមកឈប់នៅខ្លោងទ្វារសាលាភ្លាម នាយក្រាស់ក៏រហ័សនិយាយផ្ដែផ្ដាំទៅប្រពន្ធក្មេងសព្វគ្រប់បែបយ៉ាង ព្រោះស្រួលមិនស្រួល នាំគ្នាពីរនាក់ថេយ៉ុងទៅបង្ករឿងឲ្យនាយឈឺក្បាលទៀតមិនខានទេ។

" ហូយ៎ អូនដឹងហើយប្ដី! ថ្ងៃនេះរៀនតែម៉ាព្រឹកតាស៎ អូនក៏មិនចេញក្រៅដើរលេងដែរ ព្រោះបបួលថេយ៉ុងទៅលេងនៅផ្ទះ " Zhanកាន់ខ្សែកាតាបធ្វើមុខស្មូញបន្តិច មុននឹងសុងហានបើកទ្វារឡានឲ្យ ទើបគេចុះមកខាងក្រៅក៏បានឃើញថេយ៉ុងលើកដៃគ្រវីហៅគេជាមួយការ៉េមមួយដើមនៅក្នុងដៃផងដែរ។

" សឺត...អូនទៅហើយ!! " Zhanឱនចូលមកក្នុងឡានវិញថើបនាយក្រាស់មួយខ្សឺតហើយដៀងភ្នែកសំឡឹងទៅជូអាន ទើបបកក្រោយរត់ទៅរកថេយ៉ុង ហើយដើរចូលសាលាជាមួយគ្នា ស្របពេលដែលឡានក៏បើកចេញទៅបន្ត។

" នែ៎ អ៊ំស្រីមុខក្រពើនោះជានរណា? " ខណៈពេលកំពុងដើរទៅថ្នាក់ ថេយ៉ុងក៏កេះដៃសួរ ព្រោះពេលឈរចាំនោះគេបានឃើញជូអានអង្គុយមុខបៀមកំហឹងមិនដាក់សោះ បើតាមស្មាននាងមិនមែនជាមនុស្សល្អឡើយ។

" ម្នាក់ដែលយើងប្រាប់នោះអី! " ចាន់ងាកមកញាក់ចញ្ចើមប្រាប់ថេយ៉ុង គេបានប្រាប់រឿងរបស់ជូអានទៅថេយ៉ុងតាមឆាតកាលពីព្រឹកមិញ ហើយក៏កំពុងរៀបចំគម្រោងការល្ងាចសម្រាកមិនរៀននេះដែរ។

" ជានាងទេហេ៎? មុខដូចសត្វក្រពើ ដៃជើងដូចតុកកែ ពូកែតែស្រវារបស់មានម្ចាស់ តែឯងកំពុងភ័យអី ចេញពីរៀនព្រឹកនេះ យើងនឹងធ្វើឲ្យនាងរត់ទៅវិញមិនខាន " ថេយ៉ុងលិតការ៉េមមួយកម្សួលកុំឲ្យរលាយហើយងាកមកប្រាប់ចាន់។

" ហើយឯងប្រុងធ្វើយ៉ាងមិច? "

" ហាស៎ហា ចាំតែមើលទៅ...ប៉ិប!! " ថេយ៉ុងនិយាយសើចកាច់រាងមិនបានប៉ុន្មានផង ក៏ស្រាប់តែមានមនុស្សប្រុសម្នាក់រត់មកបុកគេពីក្រោយសឹងតែផ្កាប់មុខទៅនឹងដី នៅឆ្លៀតឆក់ការ៉េមដែលគេញ៉ាំអស់ពាក់កណ្ដាលនោះទៅទៀតផង។

ប្រពន្ធក្មេងបង Billionaire (Completed)Tahanan ng mga kuwento. Tumuklas ngayon