EP06 : បងញ៉ោះអូនលេងៗ អូនខឹងមែនទែន?

319 30 1
                                    

រាល់ដងគេប្រើពាក្យផ្អែមល្ហែមដាក់យើង ដល់ឥឡូវសួរថាអន់ចិត្តទេ ពេលគេស្ដីឲ្យចឹង?

" អ្ហឹកៗ...អន់ចិត្ត!!! " Zhanស្ទុះរត់ចូលមកដល់ក្នុងថ្នាក់ទាំងទឹកភ្នែកជោគថ្ពាល់ រត់មកដល់កន្លែងតុអង្គុយហើយក៏ទម្លាក់ខ្លួនអង្គុយចុះទ្រោបចុះលើតុយំឡើងរលាក់ស្មា ធ្វើឲ្យ Taehyung ដែលកំពុងឈរឈ្លោះញ៉ែតៗជាមួយ Jungkook រហ័សរត់ចូលមកមើលគេយ៉ាងលឿន។

" ចាន់! ឯងកើតអី? នរណាធ្វើស្អីឯង មិចក៏យំបែបនេះ? " Taehyungឱនខ្លួនបន្តិចសួរទៅមិត្តទាំងរាងស្លុតចិត្តតិចៗដែរពេលឃើញគេយំបែបនេះ។ នរណាអីក៏ហ៊ានសម្បើមម្ល៉េះមកធ្វើឲ្យមិត្តគេយំហ្នឹង?

" ឈប់យំ ហើយប្រាប់យើងមកថានរណាធ្វើអីឯង យើងនឹងទៅសំពងក្បាលវាឲ្យបែកឈាមឈុលតែហ្មង ម៉ោ!! " ពេលឃើញមិត្តមិនតបនឹងខ្លួនដូច្នេះ Taehyungក្ដៅឆេវដូចភ្លើងនឹងអ្នកដែលបង្ក ស្ទុះក្រោកឈរឡើងលាត់ដៃអាវ លាត់ជើងខោ ដូចប្រុងទៅវាយតប់នឹងនរណាអ៊ីចឹង។

" ឯងសន្យាហើយណា៎ ថាសងសឹកគេជំនួសយើង អ្ហឹកៗ! " Zhanអណ្ដឺតអណ្ដកងើយមុខឡើងចាប់ដៃTaehyungជាប់ ឯTaehyungក៏ងក់ក្បាលនឹងគេផ្ងក់ៗថានឹងសងសឹកឲ្យ។

" សម្រេចមកអាណាថ្លើមពាសមេឃធ្វើឲ្យឯងយំ? "

" អ្ហឹកៗ..ប្ដីយើង គេស្ដីឲ្យយើង!! គេដេញយើង!! គេលែងស្រឡាញ់យើងហើយអ្ហឹកៗ! ឯងទៅវៃគាត់ឲ្យយើងទៅ អាកូនខ្លាឃ្មុំអ្ហឹកៗ!! " Zhanបើកមាត់និយាយធ្វើឲ្យ Taehyung បើកភ្នែកស្លើ មុននេះនិយាយថាអ្នកណា?

" ប្ដីឯងហេស? ហិហិ យើងថាកុំទៅអីល្អជាងឯង!! " Taehyung សើចស្ញេញៗមិនសមទំនង លើកដៃទាញដៃអាវឲ្យស្រួលបួលវិញ  ពេលដឹងថានរណាជាអ្នកធ្វើឲ្យមិត្តគេយំបែបនេះ។ តែនេះ..Wang Yiboណា៎ នរណាទៅហ៊ានវៃនាយនោះ? គេអាយុប្អូននាយមួយខ្សែរជាង ឋានៈក៏ទាបជាង ឲ្យទៅវៃនាយហើយពិបាកអ្នកម្ដាយមកទេសនានោះមែនទេ? សុខចិត្តអត់វិញល្អជាង!

" អ្ហឹក...អាកូនខ្លាឃ្មុំ គេលែងស្រឡាញ់យើងហើយ! " Zhanលូកដៃឱបចង្កេះ Taehyungហើយផ្ដេកក្បាលនឹងពោះរបស់ថេយ៉ុង ដោយសារតែថេយ៉ុងឈរហើយគេអង្គុយ។

" អឺណា៎..គាត់បែបនេះមួយភ្លែតប៉ុណ្ណោះ ឯងកុំគិតច្រើនអី ម៉ាប្ដីឯងស្រឡាញ់ចង់ងាប់ទៅហើយហ្នឹងរាល់ថ្ងៃនេះ " Taehyungព្រិចភ្នែកបន្តិចហើយនិយាយលួងលោមគេតាមសម្រួល ម្ខាងរឿងក្នុងគ្រួសារ គេជាអ្នកក្រៅចូលទៅពាក់ព័ន្ធក៏មិនសមដែរ ធម្មតាជាប្ដីប្រពន្ធតែងតែមានរឿងទាស់ចិត្តគ្នាអីបន្តិចបន្តួចបែបនេះហើយ។

ប្រពន្ធក្មេងបង Billionaire (Completed)Where stories live. Discover now