« ពួកយើងត្រឡប់ទៅវិញទៅ » ម៉ូរីសា ចុះមកដល់បន្ទប់ទទួលភ្ញៀវភ្លាមក៏និយាយភ្លែត មុននេះពេលចេញមកសូម្បីតែណេរ៉ូដែលឈរយាមមុខបន្ទប់ធ្វើការក៏នាងមិនមើលមុខផង
« មានរឿងអីមែនទេ? » ឃើញភ្នែកក្រហមរបស់អ្នកម្ខាងទៀតហើយ អេមីលីក៏ចាប់ផ្តើមបារម្ភ
« មិនអីទេ ពួកយើងទៅៗ »
« អូខេ » ព្រោះឃើញរីសាមិនចង់និយាយទើបអេមីលីក៏មិនសួរដេញដោល នាងងើបពីសាឡុងយកអាវក្រៅរបស់ខ្លួនមកកាន់វិញហើយដើរទៅរកទ្វារតែក៏ចំពេលល្មមដែលខាវីនដ្រានិងកូនចៅរបស់គេដើរចូលមក
« ទៅវិញហើយឬ? » មនុស្សច្រឡើមរាក់ទាក់ អាវក្រៅពណ៌ទឹកប៊ិចក៏ហុចទៅអោយអ្នកបម្រើដែលដើរមកយកទៅទុក
« ចា៎ » ម៉ូរីសា តបព្រោះនាងមិនចង់មើលមកថាជាមនុស្សអត់មាយាទ យ៉ាងណាក៏មនុស្សដែលនាងខឹងជាជីមីន មិនមែនគេ
« បន្តិចទៀតដល់ម៉ោងញាំអាហារពេលល្ងាចហើយ នៅចាំជុំគ្នាជាមួយអនាគតគ្រួសារថ្មីសិនទៅល្អទេ? » ចិញ្ចើមម្ខាងវៃឡើង ដៃក៏ចាប់ផ្តើមមូលដៃអាវសឺមីពណ៌-ស របស់ខ្លួន ហើយពេលនេះឯងដែលម៉ូរីសា និងអេមីលី ចាប់អារម្មណ៍ថាជាយដៃអាវរបស់គេមានប្រឡាក់អ្វីម្យ៉ាងក្រហមៗ
ឈាម?!
« មើលទៅការងារលោកដូចជារវល់ដល់ហើយ » អេមីលី លូកមាត់ មិនមែននាងមិនដឹងថាគេទើបតែត្រឡប់មកពីធ្វើអ្វី រូបភាពនេះឧស្សាហ៍ឃើញខ្លាំងណាស់ ព្រោះប៉ានាងក៏ជាមនុស្សម្នាក់ក្រោមអំណាចរបស់ដនសាលវ៉ាថ័រដូចគ្នា
« ហ្ហឹសៗ មិនប៉ុន្មានទេ » ស្នាមញញឹមព្រាននារីរបស់ខាវីន ធ្វើអោយអេមីលី អត់ជ្រេញក្នុងចិត្តមិនបាន
« គេថាការងារហត់ប៉ុណ្ណាតែបើយើងចូលចិត្តវាក៏គ្មានបញ្ហា »
« មានហេតុផល » គេងក់ក្បាលធ្វើដូចជាយល់ស្របមុននិងដើរហួសពួកនាងទៅអង្គុយលើសាឡុងធំ អ្នកបម្រើដឹងតួនាទីក៏លើកវ៉ាញមួយកែវមកអោយ
« ផឹកទេ? »
« អត់ទេ ពួកខ្ញុំប្រញាប់ សុំទៅសិនហើយ » ម៉ូរីសា ញញឹមបន្តិចនាងមិនសាំស៊នច្រើន ពេលនិយាយចប់ក៏អោនខ្លួនលាហើយដើរចេញទៅដោយមិនភ្លេចកាន់ដៃអេមីលីទៅជាមួយ
ខាវីន មិនបាននិយាយអ្វីគេនៅស្ងៀមតែក៏លើកកែវស្រាមកក្រេបទាំងភ្នែកតាមសម្លឹងមើលខ្នងនារីទាំងពីរដែលដើរចេញទៅមិនដាក់ អ្វីម្យ៉ាងធ្វើអោយគេចាប់អារម្មណ៍មនុស្សស្រីដែលឈរក្បែរម៉ូរីសា គេមិនស្គាល់ឈ្មោះរបស់នាង កាលពីយប់កម្មវិធីភ្ជាប់ពាក្យរបស់ជីមីននាយក៏ចេះតែលួចសម្លឹងកាយតូចក្នុងរ៉ូបរឹបរាងនោះស្ងាត់ៗ ហើយពេលនេះមកដឹងថានាងពូកែសម្តីឌឺដងបែបនេះទៀត គេក៏កាន់តែចង់លេងជាមួយ
« ដារ៉េន! »
« បាទ ចៅហ្វាយ »
« ស្រីម្នាក់ដែលមកជាមួយម៉ូរីសាជាអ្នកណា? »
« អេមីលី ម៉េកខេនណា កូនស្រីរបស់ ឡូហ្គេន ទាន »
« ឡូហ្គេន ម៉េកខេនណា? »
« បាទ »
ឡូហ្គេន ម៉េកខេនណា ជាcaptainម្នាក់របស់សម្ព័ន្ធហើយក៏ជាប្អូនប្រុសបង្កើតរបស់ហ្គាឡេនម៉េកខេនណាដូចគ្នា។
បន្ទាប់ពីបានចម្លើយដែលត្រូវការ ខាវីន ក៏មិននិយាយអ្វីទៀត កែវភ្នែកមុតស្រួចសម្លឹងមើលទៅទីឆ្ងាយដោយភាពអាថ៌កំបាំង ដៃស្តាំលើកបក់ដេញកូនចៅអោយចេញទៅវិញ មុននិងបន្តក្រេបស្រានៅក្នុងកែវស្ងាត់ៗ។៙ភូមិគ្រឹះម៉េកខេនណា
« អេមីលី ត្រឡប់ទៅផ្ទះវិញហើយឬ? » ពេលដើរកាត់បន្ទប់អាហារ ម៉ាក់ក៏ស្រាប់តែសួរឡើងធ្វើអោយជើងដែលកំពុងដើរត្រូវបញ្ឈប់ចលនាភ្លាម
« ចា៎ »
« ទៅវិមានធំយ៉ាងម៉េចដែរ? » សម្លេងគាត់រាបស្មើរ ដៃក៏លើកពែងតែមកផឹកទាំងឫកពារថ្លៃថ្នូរមិនផ្លាស់ប្តូរ
« មិនអីទេ ជីមីនគ្រាន់តែចង់និយាយរឿងការរៀបចំប៉ុណ្ណោះ » ម៉ូរីសាបង្ខំញញឹមប្រាប់ទាំងដែលការពិតវាមានអ្វីលើសពីពាក្យដែលនិយាយទៅទៀត
« គេនិយាយយ៉ាងម៉េច? »
« គេអោយខ្ញុំជាអ្នកសម្រេចចិត្តលើការតុបតែង »
« ហើយមានគំនិតអីឬនៅ? »
« ខ្ញុំនៅមិនទាន់បានមើលសៀវភៅម៉ូតនៅឡើយទេ » មិនមែនត្រឹមតែមិនបានមើលសូម្បីតែសៀវភៅក៏មិនបានយកមកជាមួយដែរ គ្រប់យ៉ាងគឺមកពីជីមីនដែលជ្រើសរើសបង្កើតរឿងបំភ័យនាងអោយរត់មកផ្ទះរហូតភ្លេចអ្វីបែបនេះ
« ផឹកតែទេ? »
ម៉ូរីសា មិនតបតែក៏ដើរទៅអង្គុតទល់មុខគាត់។ ម៉ាក់របស់នាងជាមនុស្សស្រីស្អាត គាត់អាយុច្រើនហើយតែនៅតែមានស្បែកភ្លឺថ្លា មុខទន់រលោងគ្មានស្នាមជ្រៀវជ្រួញមិនខុសប៉ុន្មានពីមនុស្សស្រីវ័យម្ភៃផ្លាយ
កាន់តែមើលមុខគាត់ម៉ូរីសាក៏កាន់តែមិនយល់ថាហេតុអ្វីមានប្រពន្ធស្អាតនិងល្អប៉ុណ្ណឹងទៅហើយប៉ានៅមានស្រីខាងក្រៅទៀត? ឬនេះជាអ្វីដែលមនុស្សប្រុសគ្រប់រូបគេធ្វើ?
តើបន្ទាប់ពីរៀបការហើយជីមីននិងធ្វើដាក់នាងដូចអ្វីដែលប៉ាធ្វើដាក់ម៉ាក់ដែរឬ?
« នេ៎ះ »
« អរគុណ » ម៉ូរីសា ទទួលយកតែដែលម្តាយចាក់អោយ ហើយរស់ជាតិរបស់វាធ្វើអោយចិញ្ចើមស្អាតជ្រួញចូលគ្នាបន្តិច
« នេះជាតែថ្មីឬ? រស់ជាតិនិងក្លិនមិនដូចរាល់ដង »
« គេនិយាយថាវាល្អនិងជួយអោយគេលក់ស្រួលទើបទិញមកសាក...យ៉ាងម៉េចដែរផឹកបានឬអត់? »
« រស់ជាតិល្វីងតិចៗ តែក៏ឈ្ងុយ »
« ពេលការរួចយកទៅប្រើនៅវិមានធំខ្លះទៅ ឯងប្រាកដជាត្រូវការវា » ទឹកមុខរបស់គាត់ស្មើរតែក្រសែរភ្នែកបែរជាលាក់បង្កប់នូវភាពសោកសៅ
ម៉ាក់ជាមនុស្សដែលមិនពិបាកយល់តែក៏ពិបាកចូលទៅដល់ នាងជាកូនរបស់គាត់តែបែរជាយល់ថាគាត់មានអាថ៌កំបាំងជាច្រើនដែលនាងមិនដឹង ឬជួនកាលគ្រប់គ្នាឬសូម្បីតែប៉ាក៏មិនដឹងដូចគ្នា ។

YOU ARE READING
ក្រសោបស្នេហ៍ថែបេះដូង [Pause]
Fanfictionអតិតកាលដប់ឆ្នាំមុននៅតែតាមលងបន្លាចម៉ូរីសារហូតដល់ថ្នាក់នាងមិនហ៊ានប្រឈមមុខនិងកែវភ្នែកពណ៌ប្រាក់មួយគូរនោះ។ មនុស្សស្រីដទៃអាចនិងលង់ចង់បានមនុស្សប្រុសដែលមានទាំងព្រមដូចជាជីមីនមកគ្រប់គ្រង តែនាងដឹងច្បាស់ថាអំណាច ភាពជាអ្នកប្រម៉ាញ់ និងមន្តស្នេហ៍អាថ៌កំបាំងទាំងនោះមិ...